ព័ត៌មានអន្ដរជាតិ
៤សប្តាហ៍ទៀត អ៊ុយក្រែន បានយន្តហោះចម្បាំង MiG-29 ហើយ
នាយករដ្ឋមន្រ្តីប៉ូឡូញលោក Mateusz Morawiecki បាននិយាយកាលពីថ្ងៃអង្គារទី១៤ខែមីនាថា ប្រទេសប៉ូឡូញនឹងផ្តល់យន្តហោះចម្បាំង MiG-29 ឲ្យអ៊ុយក្រែន ក្នុងរយៈពេលពី៤ទៅ៦សប្តាហ៍ខាងមុខ ដែលនេះជាការបង្ហាញថា សម្ព័ន្ធមិត្តរបស់ទីក្រុងកៀវ កំពុងខិតទៅជិតកិច្ចព្រមព្រៀងស្តីពីជំហានបន្ទាប់ ក្នុងការគាំទ្រផ្នែកយោធា សម្រាប់ប្រទេសនេះ។

ទោះបីជាយ៉ាងណាក៏ដោយ សម្ព័ន្ធមិត្តរបស់ទីក្រុងកៀវ បានប្រកាន់យកវិធីសាស្រ្តប្រុងប្រយ័ត្នបំផុត ក្នុងការផ្ទេរយន្តហោះចម្បាំង ប្រភេទនេះ។
នៅពេលសួរថាតើអាចមានរយៈពេលយូរប៉ុនណា មុនពេលទីក្រុងវ៉ាសូវី ផ្គត់ផ្គង់យន្តហោះនេះ លោក Morawiecki បានប្រាប់សន្និសីទសារព័ត៌មានថា “វាអាចកើតឡើងក្នុងរយៈពេល ៤ ទៅ ៦ សប្តាហ៍ខាងមុខ”។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានការិយាល័យប្រធានាធិបតីលោក Pawel Szrot បាននិយាយថា ប្រាកដណាស់ថា ប៉ូឡូញនឹងមិនផ្តល់យន្តហោះ MiG-29 ឲ្យអ៊ុយក្រែន លើស១៤គ្រឿងនោះទេ។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគី លោក Jaroslav Nad បាននិយាយថា សមភាគីប៉ូឡូញ បានប្រាប់គាត់នៅក្នុងកិច្ចប្រជុំសហភាពអឺរ៉ុបថា ទីក្រុង វ៉ាសូវី នឹងយល់ព្រមលើដំណើរការរួមគ្នាមួយ ដើម្បីប្រគល់យន្តហោះចម្បាំង MiG-29 ទៅឲ្យអ៊ុយក្រែន។

លោក Nad និយាយថា វាក៏ដល់ពេលដែរ ដែលស្លូវ៉ាគី ត្រូវធ្វើការសម្រេចចិត្តថាតើត្រូវបញ្ជូនយន្តហោះទៅអ៊ុយក្រែនឬក៏អត់។
គួរបញ្ជាក់ថា សម្ព័ន្ធមិត្តរបស់អង្គការណាតូនៅអតីតរដ្ឋកុម្មុយនិស្តភាគខាងកើត ដូចជាប៉ូឡូញ និងស្លូវ៉ាគី គឺជាអ្នកគាំទ្រដ៏ពិសេសរបស់ទីក្រុងកៀវ ចាប់តាំងពីរុស្ស៊ី បើកការវាយលុកអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២២៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ រុស្ស៊ី និងអាមេរិក ចោទដាក់គ្នា ជុំវិញហេតុការណ៍ធ្លាក់យន្តហោះ នៅសមុទ្រខ្មៅ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ