Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ៖ ការប្រយុទ្ធគ្នានៅ អ៊ុយក្រែន គឺដើម្បីពិភពលោក រុស្ស៊ី

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃអង្គារនៅឯរោងចក្រអាកាសចរណ៍ Ulan-Ude ថា រុស្ស៊ីកំពុងប្រយុទ្ធជាមួយអ៊ុយក្រែនដើម្បីពិភពលោករុស្ស៊ី ព្រោះរដ្ឋាភិបាលទីក្រុងមូស្គូមិនអាចបោះបង់ចោលប្រជាជនដែលនិយាយភាសារុស្សីបាននោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានាធិបតីបានបន្ថែមថា “សម្រាប់ពួកយើង នេះគឺជាការតស៊ូប្រយុទ្ធសម្រាប់ប្រជាជនរបស់យើងដែលរស់នៅលើទឹកដីទាំងនោះ ។ យើងជាប្រទេសពហុជាតិសាសន៍ ហើយអ្នកដែលរស់នៅទីនោះក៏ដូចជាយើងដែរ ពួកគេជាចំណែករបស់យើង ជាពិភពលោករបស់រុស្ស៊ីដូចគ្នា ដូច្នេះតើយើង​ត្រូវ​​បោះ​បង់ពួកគេចោល​ដោយ​របៀប​ណាទៅ? ” ។

ទន្ទឹមនោះ លោក​បាន​សង្កត់​ធ្ងន់​ថា រុស្ស៊ី​បាន​ចំណាយ​ពេល ៨ ​ឆ្នាំ​ដើម្បី​ដោះស្រាយដោយសន្តិវិធីចំពោះ​បញ្ហានៅតំបន់ Donbass ប៉ុន្តែ​ពួកគេបានបោក​យើង​ម្តង​ហើយ​ម្តង​ទៀត ហើយពួកគេមិនខ្មាស់អៀនក្នុងការនិយាយវាចេញមកជាសាធារណៈនោះទេ ។

លោក​ ពូទីន បាន​និយាយ​ទៀតថា រុស្ស៊ី មិន​ដូច​លោក​ខាង​លិចនោះ​ទេ ដែល​កំពុងយកអ៊ុយក្រែនធ្វើជាទីតាំង​ប្រយុទ្ធ​ដើម្បី​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​ និងព្យាយាមបំបែករុស្ស៊ីឲ្យចេញពីគ្នា ប៉ុន្តែ​ចំពោះរុស្ស៊ីវិញ គឺប្រយុទ្ធដើម្បីអត្ថិភាពក្នុងនាមជាប្រទេសមួយ ។

ជាចុងក្រោយប្រធានាធិបតីរុស្ស៊ីរូបនេះបញ្ជាក់ថា “សម្រាប់​យើង នេះ​មិន​មែន​ជា​កិច្ចការ​ភូមិសាស្ត្រ​នយោបាយនោះ​ទេ ប៉ុន្តែ​វាជា​ភារកិច្ច​ធានាដល់​ការរស់រានមានជីវិតរបស់​រដ្ឋ​​រុស្ស៊ី និង​បង្កើត​លក្ខខណ្ឌ​សម្រាប់​ការអភិវឌ្ឍន៍​​ប្រទេស​យើង និង​កូនចៅរបស់​យើងនាពេលអនាគត”​ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ ផ្ទុះបាតុកម្មក្នុងប្រទេសមួយនៅ អឺរ៉ុប ប្រឆាំងការផ្ដល់ជំនួយយោធាឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ២២ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ២៣ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ៣៥ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

Sokha Hotels

ព័ត៌មានពេញនិយម