Connect with us

ព័ត៌មានជាតិ

វាលវែងប្រែពីតំបន់សង្គ្រាម ក្លាយជាតំបន់ទេសចរណ៍​សម្បូរដោយរីសត

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា នៅតំបន់វាលវែងបច្ចុប្បន្ន បានក្លាយជាតំបន់​ទេសចរណ៍​ដ៏ទាក់ទាញ ខុសកាលពីប៉ុន្មានឆ្នាំមុន ដែលទីនេះ គឺជាតំបន់សង្គ្រាម។ សព្វថ្ងៃតំបន់នេះ រដ្ឋបាលខេត្ត បានធ្វើការ​អភិវឌ្ឍខ្លាំង ដោយរៀបចំទីតាំងទេសចរណ៍ និងសហការជាមួយវិស័យឯកជនបង្កើតកន្លែងកម្សាន្ត និងរីសត ដើម្បីទាក់ទាញភ្ញៀវទេសចរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោក​ ខូយ រីដា អភិបាល​នៃ​គណៈ អភិបាល​ខេត្ត​ពោធិ៍សាត់​បាន​បង្ហាញ​ពី​ចក្ខុវិស័យ​​ក្នុង​ការ​​ប្រែក្លាយ​​ឃុំ​ចំនួន ៣ ​ក្នុង​ស្រុក​វាលវែង ជាគោលដៅ​អភិវឌ្ឍ​ទីក្រុងដ៏ទំនើប​នាពេល​អនាគត។ ថ្លែងនៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ «ភាព​ជោគជ័យ​រយៈ​ពេល​ ៥​ ឆ្នាំ​» របស់​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ លោក ខួយ រីដា បានលើកឡើងថា អាជ្ញាធរ​បាននិងកំពុង​រៀប​ចំ​ក្រុម​ការងារ គ្រប់​អង្គភាព​​ចម្រុះ​ពាក់​ព័ន្ធ​ចុះ​ទៅ​សិក្សា​លម្អិត​ និង​គូស​ប្លង់​​នៅ​​តាម​តំបន់​គោលដៅ​នីមួយ​ៗ។ ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់បាន​ដាក់អាទិភាព​ឃុំចំនួន ៣ ក្នុងចំណោម​ឃុំ​ចំនួន ៥ ក្នុង​ស្រុក​វាលវែង​សម្រាប់​អភិវឌ្ឍ​​ប្រែក្លាយទី​ក្រុង​ទេសចរណ៍ ទី​ក្រុង​សេដ្ឋកិច្ច​ និង​ទី​ក្រុង​រដ្ឋបាល។ ឃុំទាំងបីនោះ រួមមាន៖ ឃុំ​ថ្មដា៖ នឹង​រៀប​ចំ​ឱ្យ​ក្លាយ​ទៅ​ជា​តំបន់​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​ពិសេស​ និង​ទំនាក់​ទំនង​អន្តរជាតិ​, ឃុំ​ប្រមោយ​៖ រៀបចំ​​ឱ្យ​ក្លាយ​ទៅ​ជា​តំបន់​​ទី​ប្រជុំ​ជន​រដ្ឋបាល និង ឃុំ​អូរសោម ៖ ប្រែ​ក្លាយ​ជា​ទីតាំង​ទេសចរណ៍​ធនធាន​ធម្មជាតិ។

បើតាម​លោក ខូយ រីដា ក្រោម​ការ​ខិតខំ​របស់​ខេត្ត​ នា​ពេល​អនាគតតំបន់​ទាំង ៣ នឹង​ប្រែក្លាយ​​ទៅ​ជា​ទី​ក្រុង​ដ៏​ស្អាត​​មួយ​​សម្រាប់​ខេត្ត​ពោធិ៍សាត់ ហើយ​ក៏​​ស្ថិត​នៅ​ក្នុង​ក្របខណ្ឌ​សមាហរណកម្ម​ខេត្ត​ពោធិ៍សាត់​ចូល​​ក្នុង​ប៉ូល​សេដ្ឋកិច្ច​ទី ១ តាម​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​។

លោក ចាន់ ដាវុធ សហស្ថាបនិករីសត Domeland ស្ថិតក្នុងភូមិសាស្រ្តស្រុកវាលវែង ខេត្តពោធិ៍សាត់ មើលឃើញថា នៅក្នុងតំបន់ទាំងបីខាងលើនេះ ពិតជាមានការអភិវឌ្ឍខ្លាំង ជាពិសេសការរីកលូតលាស់ផ្នែករីសត។ លោកកត់​សម្គាល់​ឃើញថា តំបន់អូសោម មានការរីកចម្រើនខ្លាំង មានភ្ញៀវទេសចរទៅកម្សាន្តច្រើន។

ជាមួយគ្នានេះ តំបន់ទេសចរណ៍ថ្មដាតូច ចន្លោះភ្នំ ១៥០០ (ភ្នំកម្ពស់១៥០០ម៉ែត្រ) នៅស្រុកវាលវែង កំពុងទាក់ទាញ​ភ្ញៀវទេសចរ ទូទាំងប្រទេស ដោយផ្លូវទៅកាន់តំបន់ទេសចរណ៍មួយនេះ ជាផ្លូវប្រវត្តិសាស្ត្រ និងជាផ្លូវសេដ្ឋកិច្ចមួយ ដ៏ពិសេសផងដែរ។

ដោយឡែក តំបន់ទេសចរណ៍ធម្មជាតិ ភ្នំ១៥០០ ដែលស្ថិតនៅក្នុងស្រុកវាលវែងនេះដែរ បាននិងកំពុងទាក់ទាញ​ភ្ញៀវទេសចរ​ជាបន្តបន្ទាប់ និងកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងទេសភាពធម្មជាតិដ៏ល្អឯក ជាពិសេស គឺបន្ទាប់ពីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ៥៥ ដែលមានប្រវែងជាង ១៧០គីឡូម៉ែត្រ ដោយបំបែក​ពីផ្លូវជាតិលេខ៥ ទៅកាន់ច្រកព្រំដែនថ្មដា កម្ពុជា-ថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម