KPT+
រឿងគួរឲ្យភ្ញាក់ផ្អើលពីសត្វស្រមោច ១០ យ៉ាង យើងគួរស្វែងយល់
នៅលើលោកនេះគ្មាននរណាម្នាក់គេចផុតពីស្រមោចខាំឡើយ យ៉ាងហោចណាស់ ១០ ដងក្នុងមួយជីវិតហើយវាក៏ជាសត្វសំខាន់មួយប្រភេទសម្រាប់បរិស្ថានដែរ ។ ស្រមោចជាសត្វដែលយើងប្រទះឃើញសឹងរាល់ថ្ងៃ ប៉ុន្តែមនុស្សភាគច្រើនមិនសូវដឹងពី ១០ ចំណុចនេះទេ ៖
១. ស្រមោចមាន ១២០០០ ប្រភេទ
ជាការពិតណាស់ដែលវាមានពូជច្រើនបែបនេះ មិនមែនមានត្រឹមស្រមោចស ស្រមោចខ្មៅ និងស្រមោចភ្លើងទេ ។ កាលពីនៅក្មេងយើងនិយមហៅស្រមោចខ្មៅថាជាស្រមោចចិត្តល្អ រីឯស្រមោចភ្លើងជាស្រមោចចិត្តអាក្រក់ព្រោះវាខាំឈឺជាងគេ ។

២. ស្រមោចគ្រាប់កាំភ្លើងជាពូជដែលខាំឈឺបំផុត
ពូជនេះរស់នៅក្នុងព្រៃដែលមានអាកាសធាតុសើមដូចជាព្រៃអាម៉ាហ្សូន បើនិយាយពីការឈឺចាប់ពេលវាខាំវិញគឺប្រៀបបានត្រូវគេបាញ់មួយគ្រាប់ចូលសាច់ ។

៣. ស្រមោចភ្លើងបំផ្លាញទ្រព្យសម្បត្តិជិត ៤ ពាន់លានដុល្លារក្នុងឆ្នាំ
ទោះបីជាវាមានមាឌតូចមែន ប៉ុន្តែវាជាសត្វពូកែបំផ្លាញដំណាំកសិករនិងបំផ្លាញសំណង់ស្រដៀងកណ្ដៀរដែរ ។

៤. ស្រមោចជាសត្វល្អិតអាយុវែងជាងគេ
ស្ដេចស្រមោចប្រភេទ Pogonomyrmex Owyheei អាចរស់បាន៣០ឆ្នាំលើសសត្វឆ្កែទៅទៀត ។

៥. ស្រមោចមានកម្លាំងខ្លាំងជាងមាឌ ៥០ ដង
ស្រមោចមួយក្បាលអាចលើកវត្ថុទម្ងន់ធំជាងខ្លួន ៥០ ដង កុំថាឡើយស្រមោចមួយសំបុក ។
៦. ស្រមោចបំបែកកំណត់ត្រាខាងចលនាលឿនបំផុតក្នុងអាណាចក្រសត្វ
ស្រមោចពូជថ្គាមអន្ទាក់ (trap-jaw) អាចបិតបើកមាត់ក្នុងល្បឿន ១៤០ ម៉ាយក្នុងមួយម៉ោងដែលជាសមត្ថភាពសម្លាប់សត្វទន់ខ្សោយជាងវា ឬសត្វកំពុងត្រូវរបួសយ៉ាងងាយ ។

៧. ស្រមោចមាននៅគ្រប់ទៅកន្លែងលើកលែងតែទ្វីបអង់តាកទិច
វាមិនអាចរស់នៅទ្វីបអង់តាកទិចបានព្រោះអាកាសធាតុត្រជាក់ខ្លាំងសូម្បីតែសត្វធំៗមួយចំនួនក៏មិនអាចនៅកន្លែងត្រជាក់ខ្លាំងដែរ ។
៨. ស្រមោចជាសត្វរស់នៅក្រោមអាណានិគម
វារស់នៅគោរពតួនាទីនិងផែនការច្បាស់លាស់ មិនមែនជាសត្វដើរហើរពាសវាលពាសកាលដូចសត្វដទៃទេ ស្រមោចមានការងារដូចជារកចំណី ធ្វើសំបុក និងមើលកូនជាដើម ។

៩. ស្រមោចគ្មានត្រចៀកទេ ខ្លះទៀតគ្មានទាំងភ្នែកផង
ស្រមោចអាចដឹងអារម្មណ៍ចលនាពីដីតាមជើងរបស់វា សម្រាប់ស្រមោចគ្មានភ្នែកដូចជាពូជអ្នកបើកបរ (driver ant) វិញមានតែអង់តែនដើម្បីទាក់ទងគ្នាប៉ុណ្ណោះ ។

១០. សំបុកស្រមោចធំបង្អស់មានប្រវែងទទឹងជាង ៣៧០០ម៉ាយ
សំបុកនេះត្រូវគេរកឃើញនៅប៉ែកអឺរ៉ុបក្នុងឆ្នាំ ២០០០ វាមានប្រវែង ៦ ពាន់គីឡូម៉ែត្រជាប្រភេទស្រមោចអាហ្សង់ទីន ។

ក្រៅពីរឿងពិសេសៗនោះ អ្នកប្រហែលជាមិនដឹងទេថាស្ដេចស្រមោចរួមភេទតែម្ដងគត់ ហើយផ្ទុកមេជីវិតបានរហូតទៅដល់ ២០ ឆ្នាំ បន្ទាប់ពីរួមភេទរួចសត្វស្រមោចស្លាបនោះនឹងរំលាយស្លាបហើយបង្កើតជាអាណាចក្រស្រមោចមួយនៅទីអាថ៌កំបាំងផុតភ្នែកមនុស្ស ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ រឿងពិសេសៗ ៧ យ៉ាងពីសត្វខ្លាឈីតា រត់លឿនជាងគេបំផុតនៅលើពិភពលោក

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?