ព័ត៌មានជាតិ
លោក គង់ វិបុល៖ ពន្ធដារប្រមូលចំណូលបានជិត ៥៤០លានដុល្លារ រយៈពេល២ខែ ដើមឆ្នាំ
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាន បានបញ្ជាក់ថា ក្នុងរយៈពេល២ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានចំនួនជាង ៥៣៩លានដុល្លារ ស្មើនឹងជាង១៥% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣ ប្រៀបធៀបនឹងចំណូលពន្ធ-អាករ រយៈពេលដូចគ្នាឆ្នាំ ២០២២ កើនឡើង ២៧,០០លានដុល្លារ ស្មើនឹង ៥,២៧ភាគរយ។
បើតាមលោក គង់ វិបុល ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ៩៦៦.៣២ ប៊ីលានរៀល (ប្រមាណជា ២៣៨.៦០លានដុល្លារ) ស្មើនឹង៦.៦៨% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ឃើញថា កើនឡើងចំនួន ៥៩.២៩ ប៊ីលានរៀល (ប្រមាណជា១៤.៦៤លានដុល្លារ) ស្មើនឹង៦.៥៤%។
លោក គង់ វិបុល បានបញ្ជាក់ថា សម្រាប់រយៈពេល ២ខែ ឆ្នាំ២០២៣ ចំណូលពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះ ពន្ធលើប្រាក់ចំណូល ១៤.៧៩%, អាករលើតម្លៃបន្ថែម ៨.៩៣%, និងពន្ធលើប្រាក់បៀវត្ស ១១.០១%។
ប្រធានពន្ធដារ បានដាក់ចេញវិធានការ និងយុទ្ធសាស្ដ្រសំខាន់ៗ បន្ថែមទៀតដើម្បីបង្កើនចំណូលពន្ធដារ នៅឆ្នាំ ២០២៣នេះ។ ក្នុងនោះមានដូចជា បន្តអនុវត្តវិធានការទារបំណុលពន្ធតាមនីតិវិធីជាធរមាន ចំពោះសហគ្រាសដែលជំពាក់បំណុលពន្ធ ហើយមិនបានចូលខ្លួនមកទូទាត់ ឬដោះស្រាយឱ្យបានត្រឹមត្រូវ និងបន្តយន្តការក្នុងការត្រួតពិនិត្យ គ្រប់គ្រងការកម្ចេចទំនិញខូចគុណភាព និងកាត់ចេញពីស្តុករបស់សហគ្រាស។ លើសពីនេះទៀត ពន្ធដារ នឹងពង្រឹងការងារចុះបញ្ជីពន្ធដារ និងបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ដោយបន្តសហការចូលរួមកែលម្អ និងជំរុញការងារចុះបញ្ជីសហគ្រាស តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(CamDX) ឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពគ្រប់ជ្រុងជ្រោយ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ