ព័ត៌មានជាតិ
សាស្ត្រាចារ្យ សាផុន វឌ្ឍនៈ៖ សកម្មភាពមនុស្សធម៌ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ចូលរួមសម្រាលបន្ទុកពលរដ្ឋកម្ពុជាច្រើន
លោក សាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ទទួលបន្ទុកជាប្រធានប្រតិបត្តិក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានមានប្រសាសន៍ថា និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានចូលរួមសកម្មភាពមនុស្សធម៌ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក្នុងបុព្វហេតុចូលរួមចំណែកជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើនឱ្យទទួលបាននូវការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ។
ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជាសមាជិក-សមាជិការ ក្រុមការងារគ្រូពេទ្យស្ម័គចិត្ត លោកហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី ១៥មីនា លោកសាស្ត្រាចារ្យ បានបន្តថាគិតមកដល់ថ្ងៃនេះ មានមន្ត្រីបុគ្គលិក និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សរុបចំនួន ២,១៥៧ នាក់និងនិស្សិតពីគ្រប់មហាវិទ្យាល័យ ចំនួន ២,០៧៥ នាក់ បានស្ម័គ្រចិត្តចូលរួមជាសមាជិកក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី។
ទន្ទឹមនឹងនេះលោកសាស្ត្រាចារ្យបានបន្តទៀតថា ដោយមានការដឹកនាំចង្អុលបង្ហាញទិស ពីលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យបាននិងកំពុងពង្រឹង និងពង្រីកការបណ្តុះបណ្តាល នៅសាកលវិទ្យាល័យឱ្យកា ន់តែមានគុណភាពខ្ពស់ ស្របតាមស្ដង់ដារជាតិ តំបន់ និងអន្តរជាតិ។
ជាមួយគ្នានេះដែរ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តម្រូវឱ្យក្រសួងសុខាភិបាលយកចិត្តទុកដាក់លើគុណភាព បណ្តុះបណ្តាលធនធានមនុស្សលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាល ដោយត្រូវ បញ្ចូលជំនាញទន់ និងក្រមសីលធម៌ ក្នុងកម្មវិធីបណ្ដុះបណ្ដាល សាកលវិទ្យាល័យ បានជំរុញ និងខិតខំបន្ថែមទៀត ក្នុងការបញ្ជ្រាបចំណេះដឹង និងជំនាញទន់ផ្សេងៗ ក្នុងការបណ្តុះបណ្តាល នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលរួមមានការត្រៀមខ្លួនក្នុងការបំពេញការងារក្នុងវិស័យសុខាភិបាល បទពិសោធន៍ការងារក្នុងសហគមន៍ ការចូលរួមសកម្មភាព សង្គម មនុស្សធម៌ កាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជាផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យនិស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទទួល បានជំនាញវិជ្ជាជីវៈខ្ពស់ ប្រកបដោយក្រមសីលធម៌ វិន័យត្រឹមត្រូវ ឱ្យសក្តិសមជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកហ៊ុន ម៉ានី ដែលមានភារកិច្ចសង្រ្គោះប្រជាពលរដ្ឋមានជំងឺ។
លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថាការងារស្ម័គ្រចិត្តនេះមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្អូនៗជានិស្សិតក្នុងការទទួលបាននូវបទពិសោធន៍នៅក្នុងសង្គម។ជាងនេះទៀតការចូលរួមការងារស្ម័គ្រចិត្តមិនត្រឹមតែសម្រាប់ជាប្រយោជន៍ដល់សង្គមប៉ុណ្ណោះទេតែដើម្បីអភិវឌ្ឍន៍ស្មារតី ចំណេះជំនាញរបស់បុគ្គលរៀងៗខ្លួនម្នាក់ៗផងដែរពិសេសបុគ្គលម្នាក់ៗអាចសិក្សាអំពីកម្រិតនៃការអត់ធ្មត់ តស៊ូ របស់ខ្លួនដើម្បីសម្រេចគោលដៅណាមួយ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត