Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ព្រួយបារម្ភ ក្រោយរកឃើញមនុស្សឆ្លងមេរោគ ពីសត្វជ្រូក

បានផុស

នៅ

កាលពីថ្ងៃអង្គារទី១៤ខែមីនាថា ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម បានជំរុញឲ្យគ្រឹះស្ថានវេជ្ជសាស្ត្រ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីមេរោគ Streptococcus suis ដែលជាបាក់តេរីចេញពីសត្វជ្រូក បន្ទាប់ពីករណីឆ្លងមកមនុស្សមួយចំនួន ត្រូវបានរកឃើញក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីដើមឆ្នាំ២០២៣មក ការឆ្លងមេរោគ streptococcus មួយចំនួន ត្រូវបានកត់ត្រានៅទូទាំងប្រទេស ហើយករណីភាគច្រើនគឺពាក់ព័ន្ធនឹងមនុស្សដែលបរិភោគម្ហូបសាច់ជ្រូក ដូចជាឈាមជ្រូក ឬអ្នកដែលសម្លាប់សត្វជ្រូកជាដើម។

ជារឿយៗ អ្នកជំងឺនេះចេញរោគសញ្ញាធ្ងន់ធ្ងរ ហើយត្រូវការការព្យាបាលរយៈពេលវែង និងមានតម្លៃថ្លៃ។ នៅពេលមនុស្សឆ្លងមេរោគ ជំងឺនេះវិវត្តន៍យ៉ាងឆាប់រហ័ស ដែលនាំទៅដល់ផលវិបាកដូចជា សម្ពាធឈាមចុះទាបខ្លាំង សន្លប់ និងខូចសរីរាង្គជាច្រើន។

នាយកដ្ឋានឱសថបង្ការរបស់ក្រសួង បានអំពាវនាវដល់អាជ្ញាធរសុខាភិបាលនៅថ្នាក់មូលដ្ឋាន ត្រូវពង្រឹងការត្រួតពិនិត្យ ដើម្បីរកឲ្យឃើញករណីសង្ស័យនៃការឆ្លងឲ្យបានឆាប់ និងចាត់វិធានការដើម្បីដោះស្រាយការផ្ទុះឡើង។

ស្របពេលជាមួយគ្នានោះដែរ ប្រជាជនត្រូវបានជំរុញឲ្យចម្អិនសាច់ជ្រូកឲ្យបានត្រឹមត្រូវ ដើម្បីលុបបំបាត់ហានិភ័យដែលអាចកើតមាន ព្រោះថា បច្ចុប្បន្នមិនទាន់មានវ៉ាក់សាំងការពារជំងឺនេះនៅឡើយទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Straits Times

ចុចអាន៖ វៀតណាម បញ្ជាឲ្យប្រមូលថ្នាំឈឺសន្លាក់មួយប្រភេទ ពីទីផ្សារវិញ ក្រោយរកឃើញ គ្មានគុណភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៥ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម២០ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម