Connect with us

ជីវិតកម្សាន្ដ

លោក លៀក លីដា ថា លោកដាក់តួនាទី ៣ សំខាន់ ក្នុងវិស័យភាពយន្ត

បានផុស

នៅ

បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​មាន​ផលិតករ​ភាពយន្ត​មួយ​ចំនួន​បាន​ប្រកាស​ពី​ការ​ក្ស័យធន​រហូត​បិទទ្វារ​ផលិតកម្ម និង​ខ្លះ​បាន​ដកឃ្លា​ពី​ការ​ផលិត​រឿង ដោយ​យក​ពេល​ទៅ​រក​ជំនួញ​ផ្សេងៗ​គ្នា ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ការ​ប្រកាស​ក្ស័យធន ឬ​ឈាន​ដល់​ការ​បិទទ្វារ​ផលិតកម្ម​នេះ មាន​ការ​លើក​ឡើង​ថា ដោយសារ​កត្តា​ខ្វះ​ការ​គាំទ្រ​ពី​សំណាក់​មជ្ឈដ្ឋាន​ពលរដ្ឋ​ខ្មែរ ខណៈ​ភាពយន្ត​ខ្លះ​ត្រូវ​ចំណាយ​ទុន​រហូត​ខ្ទង់​រាប់​សែន​ដុល្លារ​ក្នុង​ការផលិត ប៉ុន្តែ​នៅ​ពេល​ចាក់​បញ្ចាំង​តាម​រោងកុន គឺ​ទទួល​បាន​ផល​ចំណេញ​មិន​ស្មើ​ដើម​វិញ​ទេ។ នេះ​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ផលិតករ​ខ្លះ​ប្រកាស​បិទទ្វារ​តែម្ដង។

ដោយឡែក​សម្រាប់​លោក លៀក លីដា ដែល​ជា​ថៅកែ​ផលិតកម្ម LD និង​ជា​ផលិតករ​មួយ​រូប​ផង​នោះ បាន​បង្ហាញ​ជំហរ​គាំទ្រ​រាល់​ការ​ផលិត​ភាពយន្ត​ក្នុង​ស្រុក (​រឿង​ខ្មែរ​) ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ​ឡើយ។ លោក លៀក លីដា បាន​បញ្ជាក់​ថា “​ខ្ញុំ​មិន​ដែល​ស្ទាក់ស្ទើរ​ក្នុង​ការ​គាំទ្រ​ភាពយន្ត​ខ្មែរ​ដែល​មាន​គុណភាព​នោះ​ទេ ចូលរួម​គាំទ្រ​ភាពយន្ត​ជាតិ​យើង។

ដើម្បី​ទទួល​បាន​គុណភាព ត្រូវ​បាន​លោក លៀក លីដា បង្ហាញ​តួនាទី ៣ សំខាន់ ក្នុង​វិស័យ​ភាពយន្ត​ដែល​លោក​ត្រូវ​មាន។ លោក លៀក លីដា បាន​និយាយ​ថា “​ក្នុង​វិស័យ​ភាពយន្ត​ជាតិ ខ្ញុំ​ដាក់​តួនាទី​ឲ្យ​ខ្លួនឯង​សំខាន់ ៣ រួមមាន ៖ ១-​ប្រធាន​សមាគម​ផលិតករ​ភាពយន្ត​កម្ពុជា​, ២-អ្នក​ដឹកនាំ​រឿង​ដែល​មាន​គុណភាព​, ៣-​អ្នក​តាម​លាង​ពាក្យ​ដែល​អ្នកមើល​កុន​ខ្មែរ​ហើយ​ថា​កុន​ខ្មែរ​អន់​មើល​មិនកើត។

ជាមួយ​គ្នា​នេះ ផលិតករ​លោក លៀក លីដា បាន​លើក​ឡើង​បន្ថែម​ថា ដូច្នេះ​សូម​កុំ​វាយ​ជា​រួម​អី សូម​បងប្អូន​វាយ​តម្លៃ​តែ​ចំពោះ​ទៅ​បាន​ហើយ។

យ៉ាងណាមិញ​កន្លង​មក​ក៏​មាន​ការ​លើក​ឡើង​ថា វិស័យ​ភាពយន្ត​កម្ពុជា បាន​ងើប​ឡើងវិញ​បន្តិច ក្រោយ​ពី​រាំងស្ទះ​ដំណើរការ​ទីផ្សារ និង​ផលិត ដោយសារ​វិបត្តិ​ជំងឺ​កូវីដ-១៩ អូស​បន្លាយ​ជិត ៣ ឆ្នាំ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម