Connect with us

ជីវិតកម្សាន្ដ

មុនគ្រងមកុដ បវរកញ្ញាថៃ Maeya ធ្លាប់ត្រូវគេ Bully តាំងពីតូច

បានផុស

នៅ

បញ្ហានៃការគំរាមសម្លុត ឬមាក់ងាយ (Bully) បាននិងកំពុងក្លាយជារឿងដែលមនុស្សមួយចំនួនប្រើវាយប្រហារគ្នាមិនថានៅលើបណ្ដាញសង្គម ឬនៅក្នុងសង្គមជាក់ស្ដែងឡើយ។ ទោះបីជាមានមនុស្សមួយចំនួនព្យាយាមលុបបំបាត់ ប៉ុន្តែនៅតែមានមនុស្សមួយចំនួនទៀតព្យាយាមធ្វើវាឡើង រហូតធ្វើឱ្យជនដែលត្រូវគេ Bully មានបញ្ហាផ្លូវចិត្ត និងមានអ្នកខ្លះដាច់ចិត្តធ្វើអត្តឃាតក៏មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ អ្នកដែលត្រូវគេ Bully ខ្លះ មិនបានបាក់ទឹកចិត្តនោះទេ ពួកគេបានយករឿងដែលគេមាក់ងាយ មកផ្ដុំជាកម្លាំងចិត្ត ដើម្បីតស៊ូក្លាយជាបុគ្គលជោគជ័យនៅក្នុងសង្គម និងធ្វើជាគម្រូដល់មនុស្សជាច្រើន។ តួយ៉ាង បវរកញ្ញាភេទទី៣ Maeya Sunsun ម្ចាស់មកុដកម្មវិធី Fabulous Thailand 2023 ធ្លាប់រងការ Bully តាំងពីនៅតូចៗ ប៉ុន្តែនាងតស៊ូជម្នះ រហូតមកដល់បច្ចុប្បន្នជីវិតនាងត្រូវមនុស្សជាច្រើនតាមគាំទ្រ។

នៅក្នុងបទសម្ភាសន៍មួយជាប៉ុស្តិ៍ទូរទស្សន៍ថៃ Maeya ប្រាប់ថា កាលនាងនៅរៀនបឋមសិក្សា មិនត្រឹមតែមិត្តរួមថ្នាក់ Bully នោះទេ សូម្បីអាណាព្យាបាលសិស្សមួយចំនួនក៏មាក់ងាយ មើលលើមើលក្រោម ក្នុងក្រសែភ្នែកខ្ពើមរអើមដែលនាងមានសម្រស់មិនស្អាត ថែមទាំងខុសគេទៀត។ ​មិនតែប៉ុណ្ណោះ នាងបន្តថា នៅពេលនាងក្លាយជាតារាកំប្លែងហើយក៏ដោយ ក៏មិនខ្វះទេអ្នក Bully ដែរ ហើយសូម្បីពេលនេះ ពេលនាងជាប់ជាបវរកញ្ញាឯកនៅតែមានមនុស្ស ​Bully នាងអ៊ីចឹង។

ទោះយ៉ាងណា Maeya មិនយកចិត្តទុកដាក់នោះទេ ព្រោះបើនាងខ្វល់ខ្វាយ នាងប្រាកដជាឈឺចិត្តស្អិតទ្រូង មិនអាចក្លាយជានាងដូចពេលនេះឡើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សម្រស់បវរកញ្ញាថ្មីមួយរូប កំពុងបង្កការចាប់អារម្មណ៍ពេញបណ្ដាញសង្គមថៃ

ចុចអាន៖ Anchilee អតីតបវរកញ្ញាចក្រវាលថៃ ធ្លាប់ត្រូវមិត្តប្រុសវាយធ្វើបាប ថែមទាំងគំរាមសម្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

លោកស្រី ទុយ ជិ ប្រាក់ សោភ័ណ៖ ស្រ្តីជាសហគ្រិន ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងសេដ្ឋកិច្ចជាតិ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

រដ្ឋអារ៉ាប់ អនុម័ត​ផែនការ​កសាងហ្គាហ្សា​​ឡើងវិញ ដោយ​ចំណាយទុន ៥៣​ពាន់​លានដុល្លារ

សន្តិសុខសង្គម២៣ នាទីutes មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានជាតិ២៣ នាទីutes មុន

អគ្គស្នងការដ្ឋាននឹងរឹតបន្តឹងវិន័យចំពោះនគរបាលចរាចរណ៍ដែលអនុវត្តការងារគ្មានវិជ្ជាជីវៈ

ព័ត៌មានជាតិ៤៤ នាទីutes មុន

លោក ជួន ណារិន្ទ ៖ ១ ត្រីមាស ដើមឆ្នាំ ២០២៥ បទល្មើសមានការថយចុះ បើធៀបឆមាសទី ១ ឆ្នាំ ២០២៤

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

សេដ្ឋកិច្ច២២ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

Sokha Hotels

ព័ត៌មានពេញនិយម