ព័ត៌មានជាតិ
អន្តរក្រសួងបន្តរៀបចំផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាសមាជិក គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ស.ផ) បានចូលរួមកិច្ចប្រជុំពិភាក្សាផ្តល់យោបល់លើសេចក្តីព្រាងរសេចក្តីព្រាងរបាយការណ៍លទ្ធផលដំណាក់កាលទី២ នៃផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
បើតាមការផ្សព្វផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កិច្ចប្រជុំបានស្តាប់របាយការណ៍សង្ខេបរបស់លេខាធិការដ្ឋាន និងវិទ្យាស្ថាន UPDIS ហើយបន្ទាប់មក បានពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍លទ្ធផលដំណាក់កាលទី២ នៃផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងសេចក្តីព្រាងរបាយការណ៍ផ្នែកពាក់ព័ន្ធទាំង១២ (Draft 12 Thematic Reports)។
នៅក្នុងចំណាប់អារម្មណ៍ដំបូងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេសអន្តរក្រសួង និងបានវាយតម្លៃខ្ពស់ចំពោះសេចក្តីព្រាងរបាយការណ៍លទ្ធផលដំណាក់កាលទី២នេះ ក្រោមការដឹកនាំនិងចង្អុលបង្ហាញផ្ទាល់ពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន។ ចំពោះទិដ្ឋភាពពាណិជ្ជកម្ម លោករដ្ឋមន្ត្រី បានផ្តល់ធាតុចូលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក និងការទទួលបានភាពអនុគ្រោះពន្ធ ក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ (Generalized System of Preference)។
លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម បានបន្តខិតខំប្រឹងប្រែងក្នុងស្មារតីបុរេសកម្ម ដោយបានធ្វើការយ៉ាងជិតស្និតជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជន ក្នុងការធ្វើពិពិធកម្មទីផ្សារតាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមមាន៖ កម្ពុជា-ចិន កម្ពុជា-កូរ៉េ និងបានកំពុងចរចាបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Comprehensive Economic Partnership Agreement ហៅកាត់ថា CEPA) ជាមួយភាគីអេមីរ៉ាតអារ៉ាបរួម (UAE) ដែលគ្រោងរៀបចំពិធីប្រកាសបិទបញ្ចប់ការចារចាជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ថា គោលដៅសំខាន់នៃផែនការមេនេះ គឺដើម្បីអភិវឌ្ឍន៍ផែនការយុទ្ធសាស្រ្ត គោលដៅ និងផែនការមេជាក់ស្តែង សម្រាប់រាជរដ្ឋាភិបាលកម្ពុជា អនុវត្តក្នុងការអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង៕
-
ចរាចរណ៍៥ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ