Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង បាញ់មីស៊ីលទៅសមុទ្រជប៉ុន ចំថ្ងៃនៃកិច្ចប្រជុំ Yoon-Kishida

បានផុស

នៅ

យោធាកូរ៉េខាងត្បូងបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងមួយគ្រាប់ទៀត ឆ្ពោះទៅសមុទ្រជប៉ុននៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៦ខែមីនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ណាមួយ​ត្រូវ​បានបញ្ជាក់​នៅឡើយ​ទេ ​ទាក់ទង​នឹងរយៈ​ចម្ងាយ និងរយៈកម្ពស់របស់មីស៊ីល ឬ​ថាតើ​វា​បាន​បង្កឲ្យ​មាន​ការ​ខូចខាត​អ្វី​ដែរឬក៏អត់។

យោងតាមយោធាកូរ៉េខាងត្បូង មីស៊ីលផ្លោងមួយគ្រាប់នេះ ត្រូវបានបាញ់ចេញពីតំបន់ Sunan របស់ទីក្រុងព្យុងយ៉ាង នៅម៉ោងប្រហែល ៧:១០ ព្រឹក។

ការ​បាញ់​នេះគឺ​ជា​ការ​បាញ់​សាកល្បង​លើក​ទី​ប្រាំមួយ ​ចាប់​តាំង​ពី​ដើម​ឆ្នាំ២០២៣​មក ហើយកើតឡើងខណៈ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូងលោក Yoon Suk Yeol និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន Fumio Kishida រៀបចំកិច្ច​ប្រជុំ​កំពូល​នៅ​ទីក្រុង​តូក្យូ។

ជំនួបរវាងមេដឹកនាំពិភពលោកទាំងពីរនេះ បានលើកឡើងអំពីបញ្ហានានាដែលប្រទេសទាំងពីរកំពុងប្រឈមមុខ ក៏ដូចជាការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលឥតឈប់ឈរ ចំពេលមានសមយុទ្ធយោធានា នៅក្នុងតំបន់។

លោក Yoon Suk Yeol (ឆ្វេង)​ និងលោក Fumio Kishida

កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ បានក្លាយជាលើកដំបូងក្នុងរយៈពេលជាង១២ឆ្នាំ ដែលកិច្ចចរចាថ្នាក់ប្រធានាធិបតីទ្វេភាគីរវាងប្រទេសទាំងពីរត្រូវបានធ្វើឡើង។

ថ្វីបើលោក Yoon បានធ្វើទស្សនកិច្ចលើកចុងក្រោយនៅប្រទេសជប៉ុនក្នុងឆ្នាំ២០១៩ក៏ដោយ ប៉ុន្តែការធ្វើដំណើរនោះគឺសម្រាប់កិច្ចប្រជុំកំពូល G20 ប៉ុណ្ណោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីលយុទ្ធសាស្ត្រចេញពីនាវាមុជទឹក គំរាម អាមេរិក និងកូរ៉េខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម