ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន អំពាវនាវពលរដ្ឋកម្ពុជា កុំស្លន់ស្លោររឿងដួលរលំធនាគារអាមេរិក
សូមពលរដ្ឋកុំតក់ស្លត់ កុំភិនភ័យ និងស្លន់ស្លោរ ចំពោះមុខវិបត្តិច្រំដែល ដែលកើតឡើងពីការដួលរលំនៃធនាគាររបស់អាមេរិក។ នេះជាការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសកលវិទ្យាបៀប្រាយ នាព្រឹកថ្ងៃទី ១៦ មីនានេះ សម្តេចតេជោ បានរំលឹកថា នៅឆ្នាំ ២០០៨ ក៏កើតមានវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុសកល ដែលផ្តើមចេញពីការដួលរលំនៃធនាគារបស់អាមេរិក ដែលពេលនោះមិនប៉ះពាល់ ឬជះឥទ្ធិពលអ្វីមកដល់សេដ្ឋកិច្ចហិរញ្ញវត្ថុនៅកម្ពុជានោះទេ។
ដោយឡែកពេលនេះ ក៏ដូចគ្នា សម្តេចតេជោ បានអំពាវនាវដល់ពលរដ្ឋខ្មែរ ដែលបានដាក់ប្រាក់នៅធនាគារ កុំមានការស្លន់ស្លោរ ព្រោះការស្លន់ស្លោរនឹងធ្វើឱ្យបាត់បង់ប្រយោជន៍ទៅវិញទេ។
សម្តេច បានលើកហេតុផលថា ប្រសិនយើងដាក់យកការប្រាក់នៅធនាគាររយៈពេ១ឆ្នាំ តែបែរជាយើងដកមុនកាលកំណត់ នឹងមិនទទួលបានការប្រាក់ឡើយ។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា ពលរដ្ឋត្រូវជឿទុកចិត្តទៅលើសមត្ថភាពគ្រប់គ្រងនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ព្រោះធនាគារ មានទុនបម្រុងគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហានេះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា