សន្តិសុខសង្គម
ប្រើជំពាមកៅស៊ូបាញ់កញ្ចក់រថយន្ដអ្នកដំណើរនគរបាលចាប់បាន៣នាក់
កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ខេត្តគំពង់ស្ពឺ បានស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ បន្ទាប់ពីប្រើជំពាមកៅស៊ូ និងដុំថ្មបាញ់លើរថយន្ដរបស់អ្នកដំណើរបណ្ដាលឲ្យបែកកញ្ចក់។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៤៤ ត្រង់ចំណុចគីឡូម៉ែត្រ ៣៦-៣៧។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ទី១ ឈ្មោះ សុខ រឹម ភេទប្រុស អាយុ២០ឆ្នាំ។ ទី២ ឈ្មោះ ណាង ចិន្ដា ភេទប្រុស អាយុ១៩ឆ្នាំ។ និងទី៣ ឈ្មោះ វ៉េត សាវិន ភេទប្រុស អាយុ១៩ឆ្នាំ។ អ្នកទាំង៣រស់នៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ក្នុងរបាយការណ៍បញ្ជាក់ថា ការឃាត់ខ្លួននេះកម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូចំនួន២គ្រឿង ម៉ាកអ៊ិចស៊ីទ័រ ពណ៌ខៀវគ្មានឯកសារ មួយគ្រឿង និងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ1I_4633 និងឆែករកឃេីញឧបករណ៍សម្ភារៈរួមជាមួយកូនកាំបិតចុងស្រួច០១ដើម ជំពាមកៅស៊ូ០២ គ្រាប់ជំពាម០៤គ្រាប់ ដុំថ្មច្រកថង់។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៣នាក់បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពបាញ់គ្រាប់ជំពាមទៅលើរថយន្តអ្នកដំណើរពិតប្រាកដមែន លើសពីនោះធ្វើសកម្មភាពច្រើនលើកច្រើនសារមកហើយ។ ជនសង្ស័យត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនដើម្បីបន្ដនីតិវិធី។
សូមបញ្ជាក់ថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មានពីម្ចាស់រថយន្ដតាមរយៈកិច្ចសហការផ្ដល់ព័ត៌មានពីគណនីហ្វេសប៊ុក messager ថា មានក្រុមក្មេងទំនើង បានយកគ្រាប់ដែកបាញ់មកលើរថយន្ដខ្លួនកំពុងតែធ្វើដំណើរលើផ្លូវជាតិលេខ៤៤។ បន្ទាប់ពីទទួលបានដំណឹង កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ក៏បានដេញស្ទាក់ចាប់ឃាត់ខ្លួនក្រុមមុសញ្ញាទាំងនេះបានតែម្ដង៕
អត្ថបទ៖ សុខុម
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់