Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចិន និងអ៊ីរ៉ង់ ធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា ចំពេលតានតឹងជាមួយ អាមេរិក

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា កងទ័ពជើងទឹករបស់រុស្ស៊ី ចិន និងអ៊ីរ៉ង់ បានចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នានៅឈូងសមុទ្រអូម៉ង់ក្នុងសប្តាហ៍នេះ  ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបាននិយាយថា សមយុទ្ធកំពុងធ្វើឡើងនៅក្នុងដែនទឹកនៃឈូងសមុទ្រអូម៉ង់ក្បែរកំពង់ផែ Chabahar ភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់ ហើយក៏មានការចូលរួមពីនាវាបំពាក់ដោយប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេង Zircon របស់រុស្ស៊ី និងនាវាពិឃាតរបស់ចិនផងដែរ ។

ទន្ទឹមនោះ ក្រសួងការពារជាតិចិនក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែរថា “សមយុទ្ធនេះនឹងជួយឲ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំង ៣ កាន់តែស៊ីជម្រៅ និងបង្ហាញពីភាពវិជ្ជមាននៃសន្តិភាព និងស្ថិរភាពក្នុងតំបន់” ។

ស្របពេលជាមួយគ្នានេះ សមយុទ្ធដែលធ្វើឡើងកាលពីថ្ងៃពុធ ហើយនឹងបញ្ចប់នៅថ្ងៃអាទិត្យបានកើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងចិន ជុំវិញបញ្ហាជាច្រើន រួមទាំងការបដិសេធរបស់ចិនក្នុងការរិះគន់ទីក្រុងមូស្គូ ជុំវិញសង្គ្រាមលុកលុយលើអ៊ុយក្រែន និងការបន្តគាំទ្រសេដ្ឋកិច្ចរុស្ស៊ីជាដើម ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលរុស្ស៊ី ចិន និងអ៊ីរ៉ង់បានធ្វើសមយុទ្ធបែបនេះនោះ ពោលប្រទេសទាំងបីធ្លាប់ធ្វើសមយុទ្ធស្រដៀងគ្នាកាលពីឆ្នាំមុន និងក្នុងឆ្នាំ ២០១៩ ដោយបានគូសបញ្ជាក់ពីទំនាក់ទំនងផ្នែកយោធា និងនយោបាយដែលកំពុងកើនឡើងរបស់ចិន ជាមួយសហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ចិន បញ្ជូនកងទ័ពជាង ២០០ នាក់ ចូលរួមសមយុទ្ធ “នាគមាស ២០២៣” នៅ កម្ពុជា (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២៤ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ២៩ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម