Connect with us

ព័ត៌មានជាតិ

សម្ដេច​ស ខេង៖​ រដ្ឋបាល​ខេត្ត​មានសិទ្ធិផ្តល់ការ​អនុញ្ញាត​វិនិយោគ​មិន​លើស​ ៥ ​លានដុល្លារ

បានផុស

នៅ

សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ថាផ្អែក​លើ​សិទ្ធិ​អនុគ្រោះ​​វិនិយោគ​ បាន​សម្រេច​ផ្ដល់​សិទ្ធ​អំណាច​ដល់​រដ្ឋបាល​ខេត្តអាចសម្រេចការ​​​អនុញ្ញាត​លើ​ការ​វិនិយោនានា ក្នុងទុកវិនិយោគ ដែលមាន​ទំហំ​ទឹក​ប្រាក់​មិន​លើស​ពី ៥​លាន​ដុល្លារ​អាមេរិក​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នា​ឱកាស​អញ្ជើញ​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ក្នុង​ឆ្នាំ​២០២ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៣​ របស់​រដ្ឋបាល​ខេត្ត​​បាត់​ដំបង នៅ​ថ្ងៃទី​១៥ មីនា ឆ្នាំ​២០២៣នេះ សម្តេច​ក្រឡា​ហោម ស ខេង បាន​លើក​ឡើង​ថា តាម​រយៈ​ការ​អនុវត្ត​ច្បាប់ ស្តីពីការ​​វិនិយោគ​នៅ​ព្រះរាជាណាចក្រកម្ពុជា ដែល​ផ្ដល់​សិទ្ធិ​អំណាច​ដល់​រដ្ឋបាល​ខេត្ត​ គឺ រដ្ឋបាលខេត្តមាន​សិទ្ធិ​សម្រេច អនុញ្ញាត​ការ​វិនិយោគ​ក្នុង​ទុន​វិនិយោគដែលមានទំហំទឹកប្រាក់មិនអាចលើសពី ៥ លានដុល្លារសហរដ្ឋអាមេរិកឡើយ។

សម្តេច ក្រឡាហោម បាន​បន្តថា​ ដោយ​សារ​ខេត្ត​បាត់ដំបង​ ជា​ខេត្តដ៏មាន​សក្ដានុពល លើ​ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ឧស្សាហកម្ម​ និង​ទេសចរណ៍ ដួច​នេះ​ រដ្ឋ​បាល​ខេត្ត ត្រូវបន្តយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសផ្តល់ភាពអនុគ្រោះសម្រាប់ការវិនិយោគ។ រដ្ឋបាលខេត្ត ក៏ត្រូវ​បន្ត​ខិត​ខំ​កៀរគរ​ និង​លើក​ទឹក​ចិត្ត​ដល់​ការ​វិនិយោគ​សម្រាប់​ការ​អភិវឌ្ឍន៍​ទៅ​លើ​វិស័យ​មួយ​ចំនួន​ដូច​ជា វិស័យ​ឧស្សាហកម្ម វិស័យ​ទេសចរណ៍ សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​បង្កើត​ឱកាស​ការងារ ប្រាក់​ចំណូល សំដៅ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ។

លោក សុខ លូ​ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​បាត់ដំបង​ បាន​លើក​ឡើង​ដែរ​ថា ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​កន្លង​មក​ បាន​ធ្វើ​ឱ្យ​ខេត្តបាត់ដំបង​ អាចបោះ​ជំហាន​លើ​ដំណើរ​ការ​អភិវឌ្ឍ​រីកចម្រើន​ឥត​ឈប់ឈរ និង​ការ​ប្រែប្រួល​មុខ​មាត់​​ថ្មី​ជា​បន្តបន្ទាប់ រហូត​មក​ដល់​បច្ចុប្បន្ន ព្រម​ទាំង​បាន​រួម​ចំណែក​លើក​ស្ទួយ​កម្រិត​ជីវភាព​រស់​នៅ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់១០គ្រួសារ ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​បន្ទាយ​មានជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សួស យ៉ារ៉ា ៖ ការ​ទូត​សន្តិភាព​សភា​កម្ពុជា​មាន​បទ​ពិសោធន៍​កសាង​សន្តិភាព​ជាក់ស្តែង និង​ផ្អែក​លើ​គោលការណ៍​ទាំង​៥

សេដ្ឋកិច្ច៣ ម៉ោង មុន

កម្ពុជាកំពុងរៀបចំនីតិវិធីពិសេស សម្រាប់ការនាំចេញទំនិញទៅទីផ្សារអាមេរិក

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងការងារ ចុះហត្ថលេខាលើ​ឯកសារចំនួន​៣ ជាមួយថៃ ក្រោមអធិបតីភាព សម្តេច​ធិបតី ហ៊ុន ម៉ាណែត

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ខាត់ សុឃីម កាន់តែទទួលបានប្រជាប្រិយភាព ក្រោយចាប់គូចម្រៀងជាមួយតារាជាច្រើនដួង អបអរបុណ្យធំជាតិ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម១៤ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

Sokha Hotels

ព័ត៌មានពេញនិយម