ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ណែនាំមន្ទីរពេទ្យកុមារជាតិយកចិត្តទុកដាក់បន្ថែមលើការកសាងសមត្ថភាព និងក្រមសីលធម៌គ្រូពេទ្យ
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់មន្ទីរពេទ្យកុមារជាតិ យកចិត្តទុកដាក់បន្ថែមទៀតទៅលើការកសាងសមត្ថភាពគ្រូពេទ្យ និងក្រមសីលធម៌គ្រូពេទ្យដើម្បីឆ្លើយតបទៅនឹងកំណើនអ្នកជំងឺដែលចូលមកពិគ្រោះ និងពិនិត្យព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ថ្លែងបើកសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់មន្ទីរពេទ្យកុមារជាតិនៅព្រឹកថ្ងៃទី១៦ ខែមីនា លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កត្តាសមត្ថភាព គឺជាកត្តាសំខាន់ណាស់ក្នុងនាមជាបុគ្គលិកដែលមានវិជ្ជាជីវៈជាពេទ្យ ដែលត្រូវតែធ្វើបច្ចុប្បន្នភាពឲ្យបានទៀងទាត់ និងជាប្រចាំនូវវិធីសាស្ត្រ វិទ្យាសាស្ត្រថ្មីៗ តាមរយៈការបណ្ដុះបណ្តាលរយៈពេលវែង ឬរយៈពេលខ្លី តាមរយៈការចូលរួមក្នុងសន្និសីទជាតិ និងអន្តរជាតិ។ល។ លោករដ្ឋមន្ត្រីបានបន្តថា ចំណែកក្រមសីលធម៌ យើងត្រូវប្រុងប្រយត្ន័ទាំងអស់គ្នាកុំធ្វេសប្រហែសឱ្យសោះត្រូវពង្រឹងនូវចំណេះដឹងពីក្រមសីលធម៌ឲ្យបានហ្មត់ចត់ និងតាមដាន វាយតម្លៃពីការអនុវត្តក្រមសីលធម៌ឲ្យបានទៀងទាត់ និងជាប្រចាំដើម្បីធានាថា មន្ទីពេទ្យកុមារជាតិ ពិតជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវក្រមសីលធម៌វិជ្ជាជីវៈ។
យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារជាតិដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំង កាយ-ចិត្ត នាំមកនូវស្នាដៃជូនមន្ទីរពេទ្យ ជូនក្រសួងសុខាភិបាល ក៏ដូចជាជូនប្រជាជនកម្ពុជា គួរជាទីមោទនៈពិសេសមន្ទីរពេទ្យកុមារជាតិបានចូលរួមកាត់បន្ថយនូវ អត្រាមរណភាពកុមារឲ្យធ្លាក់ចុះជាបន្តបន្ទាប់រហូតដល់ប្រទេសកម្ពុជាបានទទួលពានរង្វាន់កិត្តិយសពី អង្គការសុខភាពពិភពលោក លើការងារនេះថែមទៀតផង។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ទោះបីជាយើងទាំងអស់គ្នាបានមើលឃើញពីវឌ្ឍនភាព និងសមិទ្ធផលរបស់មន្ទីរពេទ្យយើងពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំមានការរីកចំរើនគួរអោយកត់សម្គាល់ក៏ដោយ ក៏កុមារកម្ពុជានៅ ប្រឈមនឹងគ្រោះថ្នាក់នៃការឈឺ និងការស្លាប់នៅខ្ពស់នៅឡើយ បើប្រៀបធៀបជាមួយនឹងបណ្តាប្រទេស ជិតខាងរបស់យើង ដែលទាមទារឲ្យយើងត្រូវតែបន្តនូវការខិតខំប្រឹងប្រែងមួយជំហានបន្ថែមទៀតដែរ។
លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានមានប្រសាសន៍ថាមន្ទីរពេទ្យបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍគុណភាពសេវាកម្មភិបាលនិងការពង្រឹងសមត្ថភាពបុគ្គលិកទាំងចំណេះដឹងជំនាញនិងឥរិយាបថប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈរហូតអាចក្លាយជាគ្រូបង្គោលថ្នាក់ជាតិដែលអាចផ្ដល់ការបង្ហាត់បង្រៀនបន្តដល់គ្រូពេទ្យគិលានុបដ្ឋាក ឆ្មប តាមបណ្តាខេត្តនានានិងចូលរួមជាសមាជិកគន្លឹះជាមួយក្រសួងសុខាភិបាលក្នុងការរៀបចំចងក្រងគោលការណ៍ណែនាំជាតិនីតិវិធីប្រតិបត្តិការស្តង់ដារនិងការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាថ្នាក់ជាតិនៃជំនាញផ្សេងៗក្នុងវិស័យសុខាភិបាលផងដែរជាពិសេសគឺការចូលរួមយ៉ាងសកម្មជាមួយក្រសួងសុខាភិបាលក្នុងការសកម្មភាពទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ១៩។
លោកនាយកមន្ទីរពេទ្យបានទទួលស្គាល់ថា ទន្ទឹមនិងសមទ្ធិផលដ៏គួរឱ្យមោទនភាពនេះមន្ទីរពេទ្យក៏ប្រឈមបញ្ហាខ្វះខាតមួយចំនួនដែរដូចជាសម្ភារៈបរិក្ខារឯកទេសសម្រាប់បំពេញការងារទៅតាមកំណើ នរបស់អតិថិជនចំពោះគុណភាពគឺសមត្ថភាពបុគ្គលិកជាទូទៅនៅមានកម្រិតនៅឡើយជាពិសេសគឺសមត្ថភាពឯកទេសដែលទាមទារឱ្យមានការប្រដាល់បន្ថែមនិងកែលម្អចាំបាច់មួយចំនួន។
លោកបានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនិងក្រសួងសុខាភិបាលក្នុងការលើកកម្ពស់គុណភាពលើវិស័យសុខាភិបាលរួមជាមួយនឹងការគាំទ្រមិនចេះនឿយហត់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកមន្ទីរពេទ្យកុមារជាតិទាំងអស់សូមធ្វើការប្ដេជ្ញាចិត្តយ៉ាងក្លៀវក្លាក្នុងការចូលរួមលើកកម្ពស់សេវារបស់មន្ទីរពេទ្យទាំងបរិមាណនិងគុណភាពដោយផ្តោតពិសេសទៅលើក្រមសីលធម៌វិជ្ជាជីវៈដើម្បីពង្រឹងសេវាមន្ទីពេទ្យឱ្យឈានទៅដល់កម្រិតបទដ្ឋានមួយដែលផ្ដល់នូវទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បេក្ខជនប្រកួតកម្មវិធីចម្រៀងរ៉េបម្នាក់ ចេញមុខសុំទោសក្រោយចម្លងប៉ារ៉ូលពីបទម្ចាស់ដើម Zedes (មានវីដេអូ)
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ករណីប្រទះឃើញសពស្ត្រីម្នាក់នៅឃុំចំបក់ សមត្ថកិច្ចសន្និដ្ឋានថាអាចមកពីប្រតិកម្មថ្នាំ ខណៈឃាត់ខ្លួនម្ចាស់គ្លីនិកមួយកន្លែងមកសួរនាំ