Connect with us

ព័ត៌មានជាតិ

បាត់ដានតម្រុយជនសង្ស័យបាញ់សម្លាប់នាយរងការិយា​ល័យ​​​ព្រហ្មទណ្ឌកម្រិត​ស្រាល​

បានផុស

នៅ

ប្រតិបត្តិការតាមចាប់ខ្លួនជនសង្ស័យជាឃាតករត់គេចខ្លួនចូលក្នុងព្រៃ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីកងកម្លាំងសមត្ថកិច្ចចម្រុះស្ថាប័នដេញតាមប្រមាញ់ចាប់ជន​ដៃដល់​ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ផ្តើមចេញពីទំនាស់ពាក្យសម្តីដោយសារគ្រោះថ្នាក់ចរាចរណ៍ ជាច្រើនថ្ងៃមក ពេល​នេះសមត្ថកិច្ចបាត់ដានតម្រុយជនសង្ស័យ បន្ទាប់​ពី​រត់​គេច​ដល់​ខេត្ត​ស្ទឹងត្រែង។

លោកឧត្តសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាន​ប្រាប់កម្ពុជាថ្មីនៅថ្ងៃសុក្រនេះថា សមត្ថកិច្ចជំនាញ កំពុងបន្តធ្វើការស្រាវជ្រាវតាមរកចាប់ខ្លួនជន​សង្ស័យជាឃាតករ។

តាមព័ត៌មានចុងក្រោយ ជនសង្ស័យជាឃាតករ បានរត់ពីស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ទៅសំងំលាក់ខ្លួននៅក្នុងព្រៃមួយក្នុងស្រុកលំផាត់ខេត្តរតនៈគិរី ហើយបន្តចូលទៅដល់ខេត្តស្ទឹងត្រែង នៅល្ងាចថ្ងៃទី ៦ ខែមករា ក្រោយ​ការតាមប្រមាញ់ពីកម្លាំងប្រដាប់អាវុធចម្រុះស្ថាប័ន។

សមត្ថកិច្ចបានរកឃើញម៉ូតូជនសង្ស័យ១គ្រឿងម៉ាក​ Dream ២០២០ នៅយប់ថ្ងៃទី ៦ ខែមករានៅ​ភូមិច្រប់ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែល​ជនល្មើស​បាន​ផ្លុងចោល។

រូបភាពរថយន្តជនសង្ស័យបើកយកទៅផ្លុងចោល

ការ​បាញ់សម្លាប់មន្ត្រីនគរបាលតួនាទី​ជា​នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កាលពីយប់ថ្ងៃទី ២៩ ដំណាច់ខែធ្នូ ឆ្នាំ ២០២០ ផ្តើមចេញ​ពីគ្រោះថ្នាក់ចរាចរណ៍តិចតួច ស្ថិតនៅភូមិក្បាលដំរីទី ២ សង្កាត់កាកាបទី​ ២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

ជនរងគ្រោះជាមន្ត្រីនាយរងការិយាល័យព្រហ្មទណ្ឌកម្រិត​ស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ ឈ្មោះ រ៉េត ស៊ីណែត អាយុ ៤១ ឆ្នាំ។ ជនសង្ស័យស្លៀកពាក់​ស៊ីវិល​ប្រដាប់​ដោយ​អាវុធខ្លី​ ១ ​ដើម​ ជិះ​រថយន្ត Lexus RX300 ពាក់​ស្លាក​លេខ​សៀមរាប 2A-4546​។

នៅមុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិ បានធ្វើដំណើរចេញពីហាងហូបស៊ុបនៅម្តុំវត្តភ្នំ ហើយបានបើករថយន្ត Ford Raptor ចេញដំណើរដល់ចំណុចកើតហេតុ ក៏មានរថយន្តជនបង្កដែលមានអ្នករួមដំណើរចំនួន ៥ នាក់ ប្រុស២ ស្ត្រី ២ និងកុមារម្នាក់ បើកទៅបុករថយន្តជនរងគ្រោះបណ្តាលឲ្យខូចខាតកម្រិតស្រាល។ ពេលនោះ ជនរងគ្រោះបានជិះវ៉ារថយន្តជនបង្ក ហើយទៅបាំងពីមុខរថយន្តជនសង្ស័យ។ ជនសង្ស័យក៏ឈប់​រថយន្តដោះស្រាយគ្នា​បាន​មួយ​សន្ទុះ​ ក៏​ដកកាំភ្លើងបាញ់​ជន​រងគ្រោះ​ជាច្រើនគ្រាប់​​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបានបុរស​អ្នក​បើករថយន្តឲ្យជនដៃដល់ ឈ្មោះ កែ ចាន់មាន និង​ត្រូវ​បញ្ជូនទៅតុលាការ ហើយ​ត្រូវបាន​តុលាការ​សម្រេច​ចោទ​ប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម និង​បទ​ជួញដូរ​សារធាតុ​ញៀន​។

ចំណែកជន​ល្មើស​នៅ​បន្ត​រត់គេច​ខ្លួន ហើយ​សមត្ថកិច្ច​នៅ​បន្ត​រុករក ហើយ​ជា​ច្រើន​ថ្ងៃ​នេះ​មិន​ទាន់មានពន្លឺ​បន្ថែម​នៅ​ឡើយ​ទេ៕

ជនជាប់ចោទកែ ចាន់មាន ដែលបើករថយន្តឲ្យជនដៃដល់
ជនរងគ្រោះដែលត្រូវជ័យសង្ស័យបាញ់សម្លាប់

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទីutes មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម