ជីវិតកម្សាន្ដ
BTS ទំនងជាមិនត្រលប់ជួបជុំក្រុមវិញទេ ក្រោយបញ្ចប់កាតព្វកិច្ចយោធានៅឆ្នាំ ២០២៥
ផលិតកម្ម HYBE បានបញ្ជាក់ថា BTS មិនទាន់បានបញ្ជាក់ពីការត្រលប់មកវិញរបស់ពួកគេទេ ដែលនេះធ្វើឲ្យអ្នកគាំទ្រសង្ស័យថាក្រុមចម្រៀង K-pop មិនអាចជួបជុំគ្នានៅឆ្នាំ ២០២៥ បន្ទាប់ពីសមាជិកទាំងអស់បានបញ្ចប់កាតព្វកិច្ចយោធា រៀងៗខ្លួន។

លោក Bang Si Hyuk ប្រធាន HYBE បានបង្ហាញខ្លួននៅក្នុងវេទិកា Gwanhun ដើម្បីពិភាក្សាអំពីផែនការរបស់ក្រុមហ៊ុនក្នុងការពង្រីក K-Pop ទូទាំងពិភពលោក។ នៅក្នុងនោះគាត់បានរៀបរាប់ពីគម្រោងរបស់ BTS បន្ទាប់ពីសមាជិកបានចុះឈ្មោះក្នុងជួរកងទ័ព ដោយខាងផលិតកម្មមិនទាន់កំណត់កាលបរិច្ឆេទសម្រាប់ការត្រលប់មកវិញរបស់ BTS ជាក្រុមនៅឡើយទេ។ ដូច្នេះហើយ លោកសុំឲ្យអ្នកគាំទ្រគោរពភាពឯកជនរបស់សមាជិកម្នាក់ៗ ជាពិសេសសមាជិកដែលកំពុងបំពេញកាតព្វកិច្ចយោធាគឺ Jin ។

បន្ទាប់ពី Jin សមាជិក ៦ នាក់ដែលនៅសេសសល់ក៏ត្រូវបានគេរំពឹងថានឹងចូលបម្រើកងទ័ពក្នុងពេលដ៏ខ្លីខាងមុខ ហើយអាចជួបជុំគ្នាវិញនៅឆ្នាំ ២០២៥។ ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ ព្រោះក្រុមហ៊ុនមិនទាន់បញ្ជាក់កាលវិភាគជាក់លាក់សម្រាប់ BTS នៅឡើយទេ ។
ជាពិសេសព័ត៌មានមួយទៀតដែលទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រ នោះគឺថាសមាជិក ទាំង ៧ នាក់មិនបានបន្តកុងត្រាជាមួយ HYBE ទេ។ ប្រធានផលិកម្ម HYBE បាននិយាយថា “យើងនឹងពិភាក្សាអំពីការបន្តកិច្ចសន្យាជាមួយសមាជិកនាពេលខាងមុខ។ យើងនឹងប្រកាសអំពីរឿងនេះ បន្ទាប់ពីការពិភាក្សាបានបញ្ចប់” ។

យ៉ាងណាមិញនៅពេលនេះសមាជិក Jin កំពុងបំពេញកាតព្វកិច្ចយោធារបស់លោក ទន្ទឹមនឹងនោះសមាជិកផ្សេងទៀតក៏កំពុងមមាញឹកនឹងកាលវិភាគទោល ហើយនឹងចូលបម្រើកងទ័ពឆាប់ៗនេះ ស្របតាមច្បាប់កូរ៉េ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Song Hye Kyo នាំមុខក្នុងបញ្ជីតារាស្រីកូរ៉េពេញនិយមបំផុត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ