ព័ត៌មានអន្ដរជាតិ
មកស្គាល់ធនាគារធំៗចំនួន ៥ របស់ អាមេរិក ដែលប្រកាសក្ស័យធន
អាមេរិក ជាប្រទេសមូលធននិយមដែលមានធនាគាររាប់ពាន់កំពុងដំណើរការសព្វថ្ងៃ ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានធនាគារតូចធំជាច្រើនផងដែរបានបានប្រកាសក្ស័យធនបិទទ្វាទៅវិញ ដែលភាគច្រើនបណ្ដាលមកពីការដំឡើងអត្រាការប្រាក់ដើម្បីទាញទម្លាក់អតិផរណា ។
ខាងក្រោមនេះជាធនាគារអាមេរិកចំនួន ៥ ដែលមានទ្រព្យសកម្មច្រើន ប៉ុន្តែនៅតែក្ស័យធនដដែល៖
១. ធនាគារ Silicon Valley
Silicon Valley ជាធនាគារដែលមានទ្រព្យសកម្ម ២០៩ ពាន់លានដុល្លារ ដោយស្ថិតក្នុងចំណាត់ថ្នាក់ទី ១៦ ក្នុងបញ្ជីធនាគារធំៗលំដាប់ទាំង ២០ នៅអាមេរិក ។

ធនាគារដែលបង្កើតឡើងនៅឆ្នាំ ១៩៨៣ ទើបតែប្រកាសក្ស័យធននៅថ្ងៃទី១០ ខែមីនានេះប៉ុណ្ណោះ ដោយមានរយៈពេលមិនដល់ ៤៨ ម៉ោងផង បន្ទាប់ពីអតិថិជននាំគ្នាសម្រុកដកលុយចេញពីធនាគារ ។
២. ធនាគារ Signature Bank

ធនាគារនេះមានវាសនាខុសគ្នាពីធនាគារ Silicon Valley តែ ២ ថ្ងៃប៉ុណ្ណោះ ពោល Signature Bank ក៏ប្រកាសក្ស័យធនដូចគ្នានៅឆ្នាំ ២០២៣ នេះ ។ ធនាគារនេះបង្កើ់តឡើងក្នុងឆ្នាំ ២០០១ ដែលមានទ្រព្យសកម្មរហូតដល់ ១១៨ ពាន់លានដុល្លារ ។
៣. ធនាគារ Washington Mutual
Washington Mutual ជាធនាគារស្ថិតនៅក្នុងចំណោមធនាគារធំៗរបស់អាមេរិកដែលបានក្ស័យធននៅឆ្នាំ ២០០៨ អំឡុងពេលវិបត្តិសេដ្ឋកិច្ចពិភពលោក ។

សាខារបស់ធនាគារនេះទាំងអស់ត្រូវបានសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ (FDIC) លក់ទៅឲ្យធនាគារ JPMorgan Chase ក្នុងតម្លៃ ១.៩ ពាន់លានដុល្លារ ។ នៅពេលដែលដួលរលំ ធនាគារនេះមានទ្រព្យសកម្មរហូតដល់ ៣៨៦ ពាន់លានដុល្លារ ។
៤. ធនាគារ Continental Illinois

ធនាគារនេះបង្កើតឡើងនៅក្នុងឆ្នាំ ១៩១០ តែត្រូវបានបិទទ្វាបញ្ចប់នៅក្នុងឆ្នាំ ១៩៩៤ ។ ធនាគារ Continental Illinois ជាធនាគារពាណិជ្ជអាមេរិកដែលផ្តល់ជូនសេវាហិរញ្ញវត្ថុដល់អតិថិជន ។ ធនាគារនេះមានទ្រព្យសកម្មប្រហែលជា ១០៤ ពាន់លានដុល្លារ បើគិតតាមអត្រាការប្រាក់បច្ចុប្បន្ន ។
៥. ធនាគារ First Republic Bank Corporation

មានមូលដ្ឋាននៅរដ្ឋតិចសាស់ ធនាគារ First Republic Bank Corporation បានដួលរលំនៅឆ្នាំ ១៩៨៨ បើទោះជាមានទ្រព្យសកម្មប្រមាណជាង ៧៤ ពាន់លានដុល្លារក៏ដោយ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកជំនាញសេដ្ឋកិច្ចជាច្រើនយល់ឃើញថា បើសិនជាអាមេរិកនៅតែបន្តដំឡើងអត្រាការប្រាក់ដើម្បីទាញទម្លាក់អតិផរណា នោះធនាគារអាមេរិកជាច្រើនទៀតនឹងដួលរលំដូចគ្នាមិនខាន ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Wikipedia
ចុចអាន ៖ អ្នកជំនាញ ៖ បើ អាមេរិក នៅតែបន្តដំឡើងអត្រាការប្រាក់ នោះធនាគារ ជាច្រើនទៀតនឹងដួលរលំ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត