សន្តិសុខសង្គម
ព្រះរាជអាជ្ញាខេត្តតាកែវ កោះហៅលោក សុវណ្ណ រិទ្ធី ចូលបំភ្លឺករណីផ្សព្វផ្សាយព័ត៌មានមិនពិត
លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បានកោះហៅ លោក សុវណ្ណ រិទ្ធី និងតំណាងអង្គភាពសារព័ត៌មាន TVFB មកបំភ្លឺជុំវិញករណីដែលបានបង្ហោះចែកចាយនូវព័័ត៌មានមិនពិតដែលធ្វើឲ្យមហាជនមានការយល់ច្រឡំជាខ្លាំង។

បើតាមការឱ្យដឹងពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ការកោះហៅតំណាងអង្គភាពសារព័ត៌មាន TVFB Online ជាពិសេសលោក សុវណ្ណ រិទ្ធី ផ្ទាល់មកពេលនេះ គឺដើម្បីចង់ឱ្យបំភ្លឺជុំវិញករណីមានគណនីឈ្មោះ Sovann Rithy-សុវណ្ណ រិទ្ធី និងប្រើប្រាស់រូបភាពលោកចុះផ្សាយលើបណ្ដាញសង្គមដែលមានខ្លឹមសារថា «សូមបងប្អូនចែករំលែកព័ត៌មាននេះផង «ម្ដុំផ្សារសម្រោងយោង ខេត្តតាកែវ» 14/03/2023» ដោយមានភ្ជាប់ជាមួយរូបភាពពូថៅជាប់កញ្ចក់រថយន្ដ ដែលព័ត៌មាននេះជាព័ត៌មានចាស់កើតឡើងជាយូរមកហើយ ហើយក៏មិនមែនកើលឡើងនៅក្នុងទឹកដីខេត្តតាកែវដែរ។

ឆ្លើយតបទៅនឹងករណីនេះ តំណាងអង្គភាពសារព័ត៌មាន TVFB Online ជាពិសេសលោក សុវណ្ណ រិទ្ធី បានធ្វើការបកស្រាយថា ចំពោះករណីគណនី Facebook មានឈ្មោះ និងរូបភាព រូបលោកនោះ មិនមែនជារបស់លោកទេ គឺមានជនឆ្លៀតឱកាសមួយចំនួនបានយកទៅបង្កើតដាក់រូបថតរបស់លោក ដើម្បីប្រើប្រាស់ក្នុងគោលបំណងទុច្ចរិត ដែលបណ្ដាលឱ្យប៉ះពាល់ដល់កិត្តិយស កេរ្ដិ៍ឈ្មោះ អង្គភាព ក៏ដូចជារូបលោកផ្ទាល់ដែរ រូបលោកសូមបដិសេធ និងសូមប្រកាសជូនដំណឹងដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាប្រិយមិត្តអ្នកលេងបណ្តាញសង្គមឱ្យបានជ្រាបថា គណនី ឈ្មោះ Sovann Rithy – សុវណ្ណ រិទ្ធី (Sovann Rithy News) គឺមិនមែនជារបស់លោកទេ។

បន្ទាប់ពីធ្វើការបកស្រាយ តំណាងអង្គភាពសារព័ត៌មាន TVFB Online ក៏ដូចជាលោក សុវណ្ណ រិទ្ធី ក៏បានធ្វើការសុំទោសជាសាធារណៈចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសឯកឧត្តមអភិបាលខេត្តតាកែវ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តតាកែវទាំងមូល ចំពោះជនខិលខូចមិនស្គាល់អត្តសញ្ញាណ បានយករូបភាព និងឈ្មោះរបស់លោកបង្កើត ហើយផ្សព្វផ្សាយព័ត៌មានមិនពិតបែបនេះ។

លោក សុវណ្ណ រិទ្ធី និងតំណាងឱ្យអង្គភាពសារព័ត៌មាន TVFB Online ក៏បានសំណូមពរដល់សមត្ថកិច្ចជំនាញជួយស្វែងរកបុគ្គលដែលប្រើប្រាស់គណនីខាងលើយកមកផ្តន្ទាទោស តាមផ្លូវច្បាប់។

គួររំលឹកថា កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣កន្លងទៅ គណនីហ្វេសប៊ុកឈ្មោះ Sovann Rithy – សុវណ្ណ រិទ្ធី បានបង្ហោះចែកនូវព័ត៌មានមួយដែលមានខ្លឹមសារថា សូមបងប្អូនចែករំលែកព័ត៌មាននេះផង «ម្ដុំផ្សារសម្រោងយោង ខេត្តតាកែវ» 14/03/2023 ដោយមានភ្ជាប់ជាមួយរូបភាពពូថៅជាប់កញ្ចក់រថយន្ដ ដែកករណីនេះធ្វើឲ្យមហាជនមានការភ័នឡំជាខ្លាំង និងមានការចែករំលែកបន្តបន្ទាប់ជាច្រើនផងដែរ៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ