ព័ត៌មានជាតិ
CP ជំរុញការលើកកម្ពស់ស្តង់ដារសង្គមជាតិ និងបរិស្ថាន
ក្នុងការធ្វើអាជីវកម្ម គ្រប់សកម្មភាពនៃការប្រកបអាជីវកម្មទាំងអស់ តែងតែមានឥទ្ធិពលទៅលើមនុស្ស សង្គម និងបរិស្ថាន។ ដូចនេះម្ចាស់អាជីវកម្មនីមួយៗ ត្រូវយកចិត្តទុកដាក់ និងឲ្យសារៈសំខាន់លើទំនួលខុសត្រូវចំពោះកិច្ចការជួយដល់សង្គម និងបរិស្ថាន (Corporate Social Responsibility (CSR)) ជារឿងចម្បង ដើម្បីទ្រទ្រង់អាជីវកម្មរបស់ខ្លួន។
ជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុនស៊ីភី ខេមបូឌា បានធ្វើការសហការជាមួយភាគីរដ្ឋ និងអង្គភាពពាក់ព័ន្ធ ក្នុងការបង្កើតគុណតម្លៃដល់សង្គម ដើម្បីការអភិវឌ្ឍអាជីវកម្ម ប្រកបដោយនិរន្តរភាព។
Mr. Kittiphop Thirachotikun (Assistant Vice President) ជំនួយការនាយករងនៃផ្នែកសង្គម និង បរិស្ថាន (Corporate Social Responsibility (CSR)) របស់ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ស៊ីភីអេហ្វ នៅតែបន្តការអភិវឌ្ឍគ្រប់ដំណាក់កាលក្នុងការប្រតិបត្តិអាជីវកម្ម ប្រកបដោយចីរភាព ក្រោមយុទ្ធសាស្ត្រនិរន្តរភាព ដែលមានឈ្មោះថា “CPF 2030 Sustainability in Action” ដោយយុទ្ធសាស្ត្រនេះផ្តោតទៅលើ គោលនយោបាយបីចំនុចសំខាន់ៗ គឺ ផ្ដល់និរន្តរភាពចំណីអាហារ រស់ក្នុងសង្គមសម្បូរណ៍ហូរហៀរ និងសាងតុល្យភាពឲ្យបរិស្ថានធម្មជាតិ។ ក្នុងន័យនេះផងដែរ ក្រុមហ៊ុនបានអនុវត្តយុទ្ធសាស្ត្រទាំងបីខាងលើនៅក្នុងប្រទេសកម្ពុជា គ្រប់តំបន់នៃការធ្វើអាជីវកម្មដូចជា ៖
១. ផ្ដល់និរន្តរភាពចំណីអាហារ (Food Security)
ស្របតាមគោលនយោបាយ ផ្ដល់និរន្តរភាពចំណីអាហារ ក្រុមហ៊ុនបានចូលរួមចំណែកក្នុងការជួយប្រជាជនកម្ពុជាឱ្យទទួលបាននូវអាហារមានគុណភាពល្អ និងអនាម័យ។ ក្រុមហ៊ុនបានបង្កើតគម្រោង “អាហារដ្ឋានរបស់សាលារៀន” ដោយអប់រំសិស្សានុសិស្សនៅតំបន់ជនបទ ឱ្យយល់ដឹងពីអត្ថប្រយោជន៏នៃការទទួលទានចំណីអាហារដែលមានគុណភាព ក្នុងនោះផងដែរ ក្រុមហ៊ុន ស៊ីភី ខេមបូឌា បានចូលរួមចំណែកក្នុងការឧបត្តម្ភជាផលិតផលចំណីអាហារជាច្រើនរួមមាន សាច់ជ្រូក សាច់មាន់ ប្រហិត និងពងមាន់។
២. រស់ក្នុងសង្គមសម្បូរណ៍ហូរហៀរ (Self-Sufficient Society)
សម្រាប់ការងារទាក់ទងនឹងការជួយដល់សង្គមជាតិ ក្រុមហ៊ុន ស៊ីភីខេមបូឌា បានចូលរួមចំណែកក្នុងការកសាងអគារបណ្ណាល័យ ផ្តល់អាហារូបករណ៍ បង្កើតគម្រោង “បន្ទប់ទឹកអនាម័យដើម្បីប្អូនៗ” ក្នុងគោលបំណងឲ្យប្អូនៗកុមារ ទទួលបានអនាម័យទៅលើផ្នែកសុខភាព គម្រោងនេះមិនត្រឹមតែសាងសង់បន្ទប់ទឹកប៉ុណ្ណោះទេ ថែមទាំងផ្តល់ឧបករណ៍អប់រំ ដូចជាកុំព្យូទ័រ សៀវភៅ និងសម្ភារៈសម្រាប់ការសិក្សា លើសពីនេះទៅទៀតក្រុមហ៊ុនក៏បានចូលរួមកម្មវិធីមនុស្សធម៍ ការបរិច្ចាគឈាមផងដែរ ។
៣. សាងតុល្យភាពឲ្យបរិស្ថានធម្មជាតិ (Balance of Nature)
ក្រុមហ៊ុន CP បានចាត់ទុកអាជីវកម្មកសិកម្ម ជាអាជីវកម្មមួយក្នុងចំណោមអាជីវកម្មជាច្រើន ដែលមានផលប៉ះពាល់ដល់បរិស្ថាន ដូច្នេះគ្រប់កសិដ្ឋានចិញ្ចឹមសត្វរបស់ក្រុមហ៊ុនតែងតែមានការដាំកូនឈើ ដើម្បីជាផ្នែកមួយក្នុងការជួយដល់បរិស្ថាន ទើបក្រុមហ៊ុនបានប្តេជ្ញាដាំដើមឈើមួយលាននៅឆ្នាំ២០៣០ ក្នុងគោលបំណងធ្វើឲ្យបរិស្ថានប្រសើរឡើង កាត់បន្ថយការបំពុលខ្យល់ បង្កើនគុណភាពដី បង្កើនគុណភាពទឹក គ្រប់គ្រងកាកសំណល់ និងទាញយកថាមពលធម្មជាតិយកប្រើប្រាស់ឡើងវិញ។
ក្រោមយុទ្ធសាស្ត្រនិរន្តរភាព ដែលមានឈ្មោះថា “CPF 2030 Sustainability in Action” ក្រុមហ៊ុនប្តេជ្ញានឹងចូលរួមជាផ្នែកមួយ ដើម្បីប្រយោជន៍សម្រាប់សង្គម និងកសាងឡើងវិញនូវតុល្យភាពរបស់ធនធានធម្មជាតិ ដូចជា ទឹក ដី និងព្រៃឈើ ដែលជាមូលដ្ឋានគ្រឹះក្នុងការផលិតចំណីអាហារ។ លោក Mr. Kittiphop Thirachotikun បានបន្តែមទៀតថា យុទ្ធសាស្ត្រនេះផ្តោតសំខាន់ទៅលើគោលការណ៍ ការអភិវឌ្ឍយ៉ាងមានស្ថិរភាព ដោយប្រកាន់ខ្ជាប់នូវគុណប្រយោជន៍ ៣ ប្រការរបស់ CPF គឺ ប្រទេសជាតិ ប្រជាជន និងតុល្យភាពរបស់ក្រុមហ៊ុន ហើយគោលការណ៍ទាំងនេះ ជាបេះដូងនៃនិរន្តរភាព ដែលធ្វើឲ្យអាជីវកម្ម និងសង្គមរីកចម្រើនទៅព្រមៗគ្នា។
CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃ ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm) ចំណីអាហារ (Food) ហើយនៅពេលអនាគត ក្រុមហ៊ុននៅតែបន្តផ្តោតទៅលើសង្គម និងបរិស្ថានក្នុងការដំណើរការណ៍អាជីវកម្មរបស់ខ្លួន៕
Scan QR Code ខាងក្រោម ដើម្បីភ្ជាប់ទៅកាន់ទំព័រហ្វេសប៊ុក CP Cambodia៖
Scan QR Code ខាងក្រោម ដើម្បីចូលទៅកាន់គេហទំព័រ CP Cambodia៖
Scan QR Code ខាងក្រោម ដើម្បីភ្ជាប់ទៅកាន់ channel YouTube CP Cambodia៖
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម២០ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)