Connect with us

កីឡា

Joe Craven​ ​ដៃ​​គូ​​របស់​ Thiago​ គឺ​​ជា​​ជើង​​ឯក​ MTGP​ ទ្វីប​​អឺរ៉ុប

បានផុស

នៅ

អ្នក​ប្រដាល់​ប្រេស៊ីល Thiago Teixeira ​ដែល​កំពុងហ្វឹកហាត់ និងស្នាក់នៅលើទឹកដីប្រទេសកម្ពុជា​នឹង​ប្រកួត​ជា​មួយ​កីឡាករ​អង់គ្លេស Joe Craven ​ដើម្បី​ដណ្តើម​ខ្សែ​ក្រវាត់​អន្តរជាតិ នា​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នៅប្រទេសអាល្លឺម៉ង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Joe Craven ជា​កីឡាករ​ពេញ​កម្លាំង​ម្នាក់​​ដែល​ទើប​អាយុ​២៥​ឆ្នាំ​ប៉ុណ្ណោះ និង​ធ្លាប់​ប្រកួត​បាន​៣៧​ដង ក្នុង​នោះឈ្នះ​៣១​ដង និង​ចាញ់​៦​ដង ប្រៀប​ធៀប​ជា​មួយ​កីឡាករ Thiago Teixeira ដែល​មាន​អាយុ​ជិត​៤០​ឆ្នាំ និង​ធ្លាប់​ប្រកួត​ប្រហែល​​១០០​ដង។

កីឡាករ​អង់គ្លេស Joe Craven ប្រកួត​ចុង​ក្រោយ​បំផុត​កាល​ពី​ខែកញ្ញា ឆ្នាំ​២០២២ នៅ​​សង្វៀន​ Liverpool Olympia ប្រទេស​អង់គ្លេស ជា​កន្លែង​ដែល​រូប​​គេ​ផ្តួល​កីឡាករ​អ៉ីតាលី Jacopo Tarantino ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​អឺរ៉ុប MTGP ក្នុង​ប្រភេទ​ទម្ងន់​៧២.៥​គីឡូក្រាម និង​ជា​កីឡាករ​លំដាប់​លេខ១​នៅ​ប្រទេស​អង់គ្លេស​លើ​ប្រភេទ​ទម្ងន់​នេះ។

បើ​និយាយពី​ចំណាត់​ថ្នាក់​​កម្រិត​ពិភព​លោក​ក្នុង​​ប្រភេទ​ទម្ងន់ Middleweight (៧២.៥​គីឡូក្រាម)​ របស់​សង្វៀន Thai Fight កីឡាករ​ Joe Craven ស្ថិត​នៅ​​លេខ​៧ ខណៈ​កីឡាករ​ Youssef Boughanem ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ១ និង​កីឡាករ​គុន​ខ្មែរ ធឿន ធារ៉ា ចំណាត់​ថ្នាក់​លេខ​២។

Joe Craven បាន​ប្រកួត​ចាញ់​កីឡាករ Youssef Boughanem ដោយ​សន្លប់​ក្នុង​ទឹកទី​៤ កាល​ពី​ឆ្នាំ​២០១៩ នៅ​ប្រទេស​បែលហ្ស៊ិក។

រូប​គេ​ជា​កីឡាករ​ពេញ​កម្លាំង​ស៊ុហ្វ​ល្អ ហើយ​ក៏​មាន​អាវុធ​ចេញ​ល្អទាំង​កណ្តាប់​ដៃ​ ទាត់ ​ជង្គង់ និង​កែង​ផង​ដែរ ដូច្នេះ​នឹង​ក្លាយ​ជា​ដៃគូ​ពិបាក​មួយ​សម្រាប់​កីឡាករ Thiago Teixeira ដែល​ត្រូវ​ប្រកួត​តំណាង​ឲ្យ​គុន​ខ្មែរ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម