Connect with us

ព័ត៌មានជាតិ

ឃាត់រថយន្ដកែឆ្នៃស៊ីម៉ាំងប្រែន១៦គ្រឿងយកមកអនុវត្តច្បាប់

បានផុស

នៅ

កម្លាំនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់រថយន្ដកែឆ្នៃស៊ីម៉ាំងប្រែនចំនួន​១៦គ្រឿង បន្ទាប់ពីទទួលបានបណ្ដឹងពីប្រជាពលរដ្ឋដែលបង្កសំឡេងរំខានរៀងរាល់យប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការចុះឃាត់ក្រុមរថយន្ដកែឆ្នៃខុសបច្ចេកទេសនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្បែរក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​ ។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាចធានីភ្នំពេញ បានឲ្យដឹងថា រថយន្ដដែលត្រូវឃាត់យកមកអនុវត្តច្បាប់នេះ មានចំនួន១៦គ្រឿង មាន៖

១- ម៉ាកHONDA FIT ពណ៌ក្រហម ផ្លាកលេខPP-5155

២- ម៉ាកBM ពណ៌ខៀវ ផ្លាកលេខភ្នំពេញ 2B-8703

៣- ម៉ាក SUBARU BRZ ពណ៌ខ្មៅ ផ្លាកលេខ កម្ពុជា KUN0707

៤- ម៉ាក BMW ពណ៌ ស គ្មានស្លាកលេខ

៥- ម៉ាកHONDA CIVIC ពណ៌ប្រផេះ ផ្លាកលេខភ្នំពេញ 2AD-3713

៦- ម៉ាកBMW ពណ៌លឿង ផ្លាកលេខ ភ្នំពេញ 2P-0737

៧- ម៉ាក BMW ពណ៌ខៀវ ផ្លាកលេខភ្នំពេញ 2P-7191

៨- ម៉ាក BMW ពណ៌ផ្កាឈូក ផ្លាកលេខ ភ្នំពេញ 2T-7188

៩- ម៉ាក ACURA ILX ពណ៌ស ផ្លាកលេខភ្នំពេញ 2AJ-0212

១០- ម៉ាក HONDA CIVIC ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2H-6660

១១- ម៉ាកHONDA FiT ចង្កូតស្តាំ ពណ៌ផ្ទៃមេឃ ផ្លាកលេខ កំពង់ស្ពឺ KPS1350

១២- ម៉ាកHONDA ពណ៌ប្រផេះ ផ្លាកលេខកណ្តាល 2B-5456

១៣- ម៉ាក ACURA INTECRA ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2V-3122

១៤- ម៉ាក FORD MUSTANG គ្មានស្លាកលេខ

១៥- ម៉ាក HONDA CIVIC ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2O-1031

១៦- ម៉ាកBMW ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ 2AF-2665

របាយការណ៍បញ្ជាក់ថា កម្លាំងសមត្ថកិច្ចបាននាំយករថយន្តទាំងនោះមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយក្រសួងសាធារណៈការ និងដឹងជញ្ជូន ដើម្បីធ្វើការត្រួតពិនិត្យលក្ខណ:បច្ចេកទេស ធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ ហើយតម្រូវឲ្យម្ចាស់រថយន្តយករបស់ដើមមកប្តូរនៅមុខសមត្ថកិច្ចទើបប្រគល់រថយន្តឲ្យវិញ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៩ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២២ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៦ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម