ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់មជ្ឈដ្ឋាននានា ដែលរក្សាទុកវត្ថុបុរាណខ្មែរ សូមប្រគល់មកកម្ពុជាវិញ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់សារៈមន្ទីរ ស្ថាប័ននានា ព្រមទាំងបុគ្គលដែលរក្សាទុកវត្ថុបុរាណខ្មែរ សូមមេត្តាប្រមូលវត្ថុទាំងនោះដោយស្ម័គ្រចិត្ត ជូនមកព្រះរាជាណាចក្រកម្ពុជាវិញ។ ការអំពាវនាវនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជា ណាចក្រកម្ពុជាវិញ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣នេះ។
នៅក្នុងពិធីនេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងបន្តធ្វើការស្រាវជ្រាវប្រមូលភស្ដុតាងនៃសម្បត្តិវប្បធម៌ ដែលត្រូវបានលួចចេញពីកម្ពុជាដោយខុសច្បាប់ និងដំណើរការទាមទារដោយសហការជាមួយសហគមន៍អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ តាមគ្រប់មធ្យោបាយចរចា ដំណើរការផ្លូវទូត រដ្ឋបាល ឬតុលាការ ក្នុងករណីចាំបាច់។ ក្នុងន័យនេះ ប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវដល់សារៈមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរ សូមប្រមូលវត្ថុទាំងនោះដោយស្ម័គ្រចិត្ត ជូនមកព្រះរាជាណាចក្រកម្ពុជាវិញ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា «រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជា ដែលជាម្ចាស់ដើម គឺជាកាយវិការដ៏ថ្លៃថ្លាគួរឲ្យគោរព ជាការបង្ហាញពីក្រមសីលធម៌ ក្នុងការចូលរួមលើកកម្ពស់ដល់វប្បធម៌នៃជាតិសាសន៍មួយ ដែលបានរួមចំណែកដ៏ឧត្ដុងឧត្តមក្នុងការផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់សង្រ្គាមរ៉ាំរ៉ៃ និងរងគ្រោះពីសោកនាដកម្ម នៃអំពីប្រល័យពូជសាសន៍ខ្មែរ»។
បើតាមសម្ដេចតេជោ ហ៊ុន សែន ពិធីដែលប្រារព្ធធ្វើនៅពេលនេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យដ៏ឧត្ដុងឧត្តម មិនមែនសម្រាប់ប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមពិតប្រាកដនៃសម្បត្តិវប្បធ៌នោះទេ។ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសនានា និងការខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ នៅក្នុងការយុទ្ធនាការសកលប្រយុទ្ធទប់ស្កាត់ អំពើចោរកម្ម និងចរាចរណ៍ ព្រមទាំងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធ៌ ដើម្បីជាឧត្ដមប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូល។
សូមជម្រាបថា ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរ ដែលទទួលបានមកវិញនេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញ សាសនា និងពុទ្ធសាសនា ព្រមទាំងគ្រឿងអលង្ការបុរាណ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមា ថ្មធំៗដូចជា៖ ព្រះឥសូរនិងព្រះស្កន្ទ, ព្រះស្កន្ទគង់លើក និងព្រះគណេស ដែលមានប្រភពដើមមកពីរមណីយដ្ឋានប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី ១០នៃគ.ស. ដែលធ្លាប់ជាគោលដៅ នៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំ នៅក្នុងអំឡុងនៃសម័យសង្គ្រាមស៊ីវិល និងអសន្តិសុខក្នុងស្រុក៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ