ព័ត៌មានជាតិ
ឆ្នេរកែបប្រែមុខមាត់ថ្មី អាជ្ញាធរចាប់ផ្អើមកែលម្អតាមបណ្តោយឆ្នេរ ទាក់ទាញអ្នកទេសចរ
នៅតាមបណ្តោយឆ្នេរលេងទឹកដល់រូបសំណាកស្រីសនៅក្នុងខេត្តកែប ក្រុមកម្មករកំពុងដាំដើមឈើនិងរៀបខឿនការ៉ូឡាថ្មី ដែលនៅពេលឆាប់ៗនេះនឹងប្រែក្លាយទៅជាតំបន់មាត់ឆ្នេរដ៏ស្រស់ស្អាតទាក់ទាញទេសចរបន្ថែមទៀត។
ពាក់ព័ន្ធកែលម្អសោភ័ណភាពនៅបណ្តោយឆ្នេរខ្សាច់លេងទឹកកម្សាន្តរូបសំណាកស្រីសឡើងវិញនេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានបញ្ជាក់ថាក៏ដើម្បីលុបបំបាត់ភាពអវិជ្ជមានដែលបានកើតឡើងជាយូរណាស់មកហើយ។ ការរៀបចំមានការកែលម្អសោភ័ណ្ឌភាពឆ្នេរខ្សាច់លេងទឹក និងដាំដើមឈើឲ្យមានសោភណភាព ដើម្បីបម្រើជាប្រយោជន៍ទាំងអស់គ្នា។
ការរៀបចំកែលម្អតាមបណ្តោយឆ្នេរនេះ បើតាមលោកអភិបាលខេត្តកែបក៏នឹងរំកិលរូបសំណាកស្រីសដោយស្ថាបនាផ្លូវចូលទៅក្នុងសមុទ្របន្ថែមទៀត រួមទាំងការចាក់ដីពង្រីកកន្លែងរូបសំណាកឲ្យធំជាងមុន។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបអះអាងថា នៅឆ្នាំ២០២៣ រដ្ឋបាលខេត្តក៏បន្តរៀបចំសោភ័ណភាពនៅតាមបណ្តោយផ្លូវសំខាន់ៗ ក្នុងនោះចាប់ពីចំណុចរូបសំណាកស្រីសដល់រូបសំណាកក្តាមសេះ និងបន្តរហូតដល់ពយព្រះរាជដំណាក់។
នៅឆ្នាំ ២០២៣ ខេត្តកែបនឹងធ្វើជាម្ចាស់ផ្ទះក្នុងការទទួលរៀបចំព្រឹត្តិការណ៍ធំៗចំនួនពីរ គឺកីឡាស៊ីហ្គេមផ្នែកវិញ្ញាសាទ្រីយ៉ាត្លុង និងពិធីបុណ្យសមុទ្រ។ បច្ចុប្បន្នអាជ្ញាធរខេត្តកំពុងពន្លឿនការកែលម្អតាមបណ្តោយមាត់ឆ្នេរ ដោយមានការដាំដើមឈើថ្មី រៀបចំក្រាលការរ៉ូឡា ដើម្បីលើកកម្ពស់សោភណភាពត្រៀមទទួលភ្ញៀវទេសចរក៏ដូចជាប្រតិភូដែលនឹងចូលមកកម្សាន្ត និងទស្សនាការប្រកួតកីឡាស៊ីហ្គេមនៅពេលខាងមុខ៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ