ព័ត៌មានជាតិ
កម្ពុជា មានឥណទានបំណុលហានិភ័យតែ ២,៥ភាគរយ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ
លោក កាំង តុងងី អ្នកនាំពាក្យសមាគមធនាគារមីក្រូហិរញ្ញវត្ថុ បានលើកឡើងថា ឥណទានមានហានិភ័យនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា មានចំនួនតែ ៣,៣ភាគរយ ក្នុងនោះ វិស័យមីក្រូហិរញ្ញវត្ថុ មានតែ ២,៥ភាគរយប៉ុណ្ណោះ។ លោកថ្លែងបែបនេះ នៅក្នុងវេទិកាតុមូលរបស់កម្ពុជាថ្មី ព្រឹកថ្ងៃទី ១៧ មីនា ឆ្នាំ ២០២៣។
លោក បានគូសបញ្ជាក់ថា នៅលើពិភពលោក កាលណាបំណុលមានហានិយភ័យក្រោម៥ភាគរយ មានន័យថា វិស័យនេះ គឺមានសុខុមាលភាពល្អ។ ទាល់តែលើស ៥ភាគរយ ទើបគេចាត់ទុកថា មានហានិភ័យ។ នេះជាការបន្ថែមរបស់លោក កាំង តុងងី។
ភ្ជាប់ជាមួយគ្នានេះ លោក កាំង តុងងី បានលើកឡើងទៀតថា នៅកម្ពុជា បើទោះជាបានឆ្លងកាត់វិបត្តិកូវីដ-១៩ យ៉ាងណាក្តី ក៏ឥណទានមានហានិភ័យ នៅក្នុងកម្រិត ២,៥ភាគរយនៅឡើយ ដែលនេះ គឺជាអត្រានៅក្នុងចំណោមប្រទេសដែលមានបំណុលហានិភ័យទាបជាងគេនៅក្នុងពិភពលោក សម្រាប់វិស័យហិរញ្ញវត្ថុ។
លោកបន្តថា« ប្រើសិនបើយើងមើលទៅប្រទេសឥណ្ឌា និងបង់ក្លាដេស ជាដើម បំណុលនេះ បានកើនឡើងដល់ទៅ ២០-៣០ ភាគរយ ហើយក៏មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរទេសខ្លះ បានបិទទ្វារនៅពេលដែលមានវិបត្តិកូវីដ»។
អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុ មើលឃើញថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា មានការរីកចម្រើន និងអភិវឌ្ឍជាងប្រទេសដទៃទៀតច្រើនណាស់។ ដោយកន្លងមក កម្ពុជា បានរក្សាគុណភាពនៃបំណុលបានល្អ។ ជាក់ស្តែង លោក បានរំលឹកថា នៅពេលដែលកម្ពុជាផ្ទុះកូវីដកាលពីឆ្នាំ ២០២០ វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ បានរៀបចំនូវយន្តការជួយដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ពោលគឺយន្តការនៃការរៀបចំឥណទានឡើងវិញ។
លោក កាំង តុងងី បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ២ឆ្នាំ(២០២០-២០២១) សមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទាំង ១២៥ស្ថាប័ន និងធនាគារចំនួន៥ បានរៀបចំឥណទានឡើងវិញ ជូនដល់អតិថិជនប្រមាណ ៣៧ម៉ឺនគណនី ក្នុងទំហំឥណទានជាង ១ពាន់ ៧០០លានដុល្លារអាមេរិក៕
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ