Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោក ពូទីន

បានផុស

នៅ

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ដោយចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តុលាការនៅទីក្រុងឡាអេបាននិយាយកាលពីថ្ងៃសុក្រថា តុលាការមានអង្គហេតុសមហេតុផលដើម្បីចោទលោក ពូទីន ឲ្យទទួលខុសត្រូវចំពោះការនិរទេស និងការផ្ទេរកុមារជាង ១៦,០០០ នាក់ដោយខុសច្បាប់ពីតំបន់កាន់កាប់របស់អ៊ុយក្រែនទៅប្រទេសរុស្ស៊ី ។

ICC និយាយថា ចៅក្រមក៏បានចេញដីកាចាប់ខ្លួនលោកស្រី Maria Alekseevna Lvova-Belova ស្នងការប្រធានាធិបតីរុស្សីទទួលបន្ទុកសិទ្ធិកុមារផងដែរ ដោយលោកស្រីប្រឈមមុខនឹងការចោទប្រកាន់ដូចគ្នានឹងលោក ពូទីន ផងដែរ ។

លោកស្រី Maria Alekseevna Lvova-Belova (ស្ដាំ)

ប្រធាន ICC លោក Piotr Hofmanski បាននិយាយថា “តាមច្បាប់អន្តរជាតិ ការបញ្ជូន ឬផ្ទេរជនស៊ីវិលពីទឹកដីដែលពួកគេកំពុងរស់នៅទៅកាន់តំបន់ផ្សេងទៀត គឺត្រូវបានហាមឃាត់ និងខុសច្បាប់ ដោយសារតែកុមារទទួលបានការការពារយ៉ាងពិសេសក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អគ្គរដ្ឋអាជ្ញាអ៊ុយក្រែន លោក Andriy Kostin បានសរសេរនៅលើបណ្ដាញ Twitter ថា “ប្រសិនបើលោក ពូទីន ចាកចេញពីប្រទេសរុស្ស៊ីពេលណានោះ គាត់នឹងត្រូវចាប់ និងប្រគល់ខ្លួនទៅកាន់ ICC តែម្ដង ហើយលោកក៏បានថ្លែងអំណរគុណចំពោះ ICC ផងដែរចំពោះសេចក្ដីសម្រេច​​ជា​ប្រវត្តិសាស្ត្រនេះ” ។

ដោយឡែក អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានហៅសេចក្ដីសម្រេចរបស់ ICC ថាជា “ការខឹងសម្បារ និងមិនអាចទទួលយកបានទេ ហើយសេចក្ដីសម្រេចក្ដីបែបនេះ គឺចាត់ទុកជាមោឃៈនៅក្នុងលក្ខខណ្ឌនៃប្រព័ន្ធច្បាប់របស់រុស្ស៊ី” ។

ទោះជាយ៉ាងណាក៏ដោយ អ្នក​ជំនាញយល់ឃើញថា ឱកាស​នៃ​ការ​ចាប់​ខ្លួន​លោក ពូទីន គឺមាន​កម្រិត​ទាប​ខ្លាំង​ណាស់ ហើយទោះបីជាប្រទេស និងដែនដីចំនួន ១២៣ ជាហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូមក៏ដោយ ក៏រុស្ស៊ី ចិន និងសហរដ្ឋអាមេរិក មិនទទួលស្គាល់យុត្តាធិការរបស់តុលាការនេះនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៥២ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៥៦ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ១ ម៉ោង មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច២ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

Sokha Hotels

ព័ត៌មានពេញនិយម