Connect with us

ព័ត៌មានជាតិ

ពលរដ្ឋក្រុងបាត់ដំបង រអ៊ូថា ក្រុមហ៊ុនស៊ិនទ្រីមិនប្រមូលសំរាម​បង្កក្លិនពេញក្រុង

បានផុស

នៅ

ខេត្តបាត់ដំបង ៖ គំនរសំរាម កំពុងស្ថិតនៅពាសវាលពាសកាល តាមមុខលំនៅឋានពលរដ្ឋ បន្ទាប់ពីអស់រយ:ពេល​១៥ថ្ងៃហើយ ដែលក្រុមហ៊ុនស៊ិនទ្រី ខេត្តបាត់ដំបង មិនបានប្រមូលឱ្យទាន់ពេលវេលា ទៅតាមកិច្ចសន្យា​នៅក្នុង​សៀវភៅបន្ទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចសន្យា គឺក្រុមហ៊ុនស៊ិនទ្រី ត្រូវទទួលខុសត្រូវ លើការប្រមូលសំរាមនៅតាមផ្លូវធំៗ ផ្លូវកាត់ទទឺងក្នុងក្រុង និងនៅតាមលំនៅឋានរបស់ប្រជាពលរដ្ឋ ទាំង១០ក្រុង សង្កាត់ ដោយមិនឱ្យមានសេសសល់នោះឡើយ។

ផ្ទុយទៅវិញ នៅថ្ងៃទី១៩ ខែមីនា មានប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្នុងក្រុងបាត់ដំបង បានរអ៊ូរទាំថា ១៥ថ្ងៃហើយ ដែលក្រុមហ៊ុនមិនព្រមមកយកសំរាមតាមផ្ទះរបស់ពួកគាត់សោះ ដែលបណ្តោយទុកឱ្យស្អុយ និងមានដង្កូវទៀតផង។ ពលរដ្ឋ លើកឡើងថា ការសំណល់ទុកសំរាមយូរថ្ងៃនេះ បណ្តាលឱ្យមានការសាយក្លិនស្ទើរទ្រាំមិនបាន។ ពលរដ្ឋលើកឡើងទៀតថា« លុយបង់ប្រចាំខែ ដល់ថ្ងៃមិនទាន់ទេ គឺគេមកដល់ភ្លាម ពេលខ្លះមកទាំងព្រលឹមទៀតផង សឹងតែលក់ដូរចប់មិនទាន់»។

ពាក់ព័ន្ធបញ្ហានេះ នៅគ្រប់កិច្ចប្រជុំនាពេលកន្លងមក លោកអភិបាលខេត្ត សុខ លូ តែងតែក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្រុង ស្រុកទាំងអស់ ធ្វើយ៉ាងណាត្រូវលុបបំបាត់ឱ្យអស់នូវសំរាម ព្រោះវាមិនត្រឹមតែបង្កក្លិនមិនល្អប៉ុណ្ណោះទេ វាថែមទាំង​បង្កើតទៅជាមេរោគតាមរយ:សត្វចម្លង ពិសេសគឺធ្វើឱ្យបាត់បង់នូវសោភ័ណភាពទីក្រុង ដោយបច្ចុប្បន្នខេត្តបាត់ដំបង កំពុងជាប់ចំណាត់ថ្នាក់ពានរង្វាន់ផ្ការំដួល៣ទង ផងដែរ។

កម្ពុជាថ្មី​ មិនទាន់អាចទាក់ទងក្រុមហ៊ុនស៊ិនទ្រី ដើម្បីធ្វើការឆ្លើយតបបាននៅឡើយ។ ចំណែក លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានលើកឡើងយ៉ាងខ្លីថា លោកកំពុងកែទម្រង់លើបញ្ហានេះ ដោយលោក សុំមិននិយាយ​តាមទូរស័ព្ទឡើយ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១០ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១០ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម