Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីអំពាវនាវឱ្យអ្នកទិញអចលនទ្រព្យបុរីវីអាយភី​ បន្តការអត់ធ្មត់ដោះស្រាយ​ចៀសវាងបិទផ្លូវសាធារណៈ

បានផុស

នៅ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ ពិសេសអ្នកទិញអចលនទ្រព្យ ជាមួយម្ចាស់បុរី វីអាយភី ទាំងអស់បន្តការអត់ធ្មត់ព្យាយាមដោះស្រាយឱ្យអស់លទ្ធភាព តាមយន្តការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ចៀសវាងការធ្វើសកម្មភាពខុស ច្បាប់នានា ដូចករណីបិទផ្លូវសាធារណៈនៅថ្ងៃនេះ។ ក្នុងករណីនៅតែមានការបិទ​ផ្លូវសាធារណៈ​សារជាថ្មី​ទៀត ប្រសិនបើមាន សំណូមពរ ឬបណ្តឹងពីប្រជាពលរដ្ឋដែល​រងព្យសនកម្មពីសកម្មភាព​បិទផ្លូវសាធារណៈ អាជ្ញាធរមាន សមត្ថកិច្ចនឹងពិចារណាចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ជាធរមាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជ​ធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់ថា ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ០៨:៣០នាទីព្រឹក មានការប្រមូលផ្តុំធ្វើការតវ៉ាបិទផ្លូវ សាធារណៈដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹកលេខ២១៧ ត្រង់ចំណុចមុខបុរី វីអាយភី ស្ថិតនៅ ភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ផ្លូវបំបែកទំនប់សណ្តស្ទឹង និងគល់ស្ពានព្រែកជ្រៃ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម និងស្តុបបាគូ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ បង្កដោយអ្នកទិញអចលនទ្រព្យ ជាមួយម្ចាស់បុរី វីអាយភី ប្រមាណ ១០០នាក់ ទោះបីជាអាជ្ញាធរមានសមត្ថកិច្ចបានសំណូមពរឱ្យពួកគាត់បើកផ្លូវសាធារណៈឡើងវិញ ក៏ពួកគាត់មិនស្ដាប់តាមការអង្វរករ ហើយបន្តធ្វើសកម្មភាពបិទផ្លូវ រហូតដល់ម៉ោង ០២:២០នាទីរសៀល។
រដ្ឋបាលរាជធានីភ្នំពេញ បានសម្តែងការសោកស្តាយចំពោះអ្នកបានទិញ អចលនទ្រព្យជាមួយម្ចាស់បុរី វីអាយភី ជឿតាមការញុះញង់របស់អ្នកទិញដូចគ្នាឱ្យធ្វើសកម្មភាពមិនគួរ គប្បីតវ៉ាបិទផ្លូវសាធារណៈ​ដែលជាទង្វើយក​ផ្លូវសាធារណៈធ្វើជាចំណាប់ខ្មាំង ដើម្បីធ្វើការដោះស្រាយ វិវាទរបស់ខ្លួន នាំឱ្យប៉ះពាល់ដល់ការធ្វើដំណើរ​របស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាសណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ។


រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ករណីវិវាទនេះជាវិវាទការអនុវត្ត កិច្ចសន្យាដែលមានការឯកភាព​រវាងភាគី​ទាំងពីរ(អ្នកទិញ និងអ្នកលក់) ជាសំណុំរឿងរដ្ឋប្បវេណី ស្ថិតក្រោមសមត្ថកិច្ចដោះស្រាយរបស់ស្ថាប័នតុលាការ និងមានភាព​ស្មុគស្មាញចាក់ស្រេះដោយមាន ការពាក់ព័ន្ធជាមួយភាគីទី៣ ឬភាគីច្រើនបន្ថែមទៀត។ ក្នុងរយៈពេល​កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំព្យាយាមសម្របសម្រួលដោះស្រាយតាមយន្តការក្រៅ​ប្រព័ន្ធតុលាការជា​ច្រើន​លើក​ច្រើនសារចាប់ពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់មានការអញ្ជើញគ្រប់ភាគីពាក់ព័ន្ធវិវាទទាំង​អស់មកធ្វើការ ដោះស្រាយបន្តទៀត កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ព្រមទាំងបាន ចេញសេចក្តីប្រកាសព័ត៌មានជាសាធារណៈ ស្តីពីលទ្ធផលនៃការប្រជុំដោះស្រាយវិវាទនៅថ្ងៃដដែលនោះ ផងដែរ។ តាមរយៈខ្លឹមសារនៃកិច្ចប្រជុំខាងលើ បើទោះជាគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានស្ម័គ្រចិត្តប្រគល់​សិទ្ធិជាផ្លូវការជូនរដ្ឋបាល​រាជធានីភ្នំពេញធ្វើការសម្របសម្រួលដោះស្រាយតាមយន្តការក្រៅប្រព័ន្ធតុលាការក៏ដោយ ក៏មកដល់ពេលនេះ​ភាគីមួយចំនួននៅពុំទាន់ប្រគល់ឯកសារប្រគល់សិទ្ធិមក រដ្ឋបាលរាជធានីភ្នំពេញនៅឡើយ។
បើទោះបី​ជារដ្ឋបាល​រាជធានី​ភ្នំពេញបាននិងកំពុងបន្តខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីធ្វើការសម្របសម្រួល​តាមយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សំដៅស្វែងរកច្រកចេញដែលអាចទទួល យកបានពី​គ្រប់ភាគីពាក់ព័ន្ធទាំងអស់យ៉ាងណាក្តី ក៏មានបុគ្គលមួយចំនួននៅក្នុងវិវាទនេះបានញុះញង់ ឱ្យអ្នកមាន​វិវាទដូចគ្នាដទៃទៀត ធ្វើសកម្មភាព និងអាកប្បកិរិយាពុំគួរគប្បី ដោយធ្វើសកម្មភាពអុកឡុក យកផ្លូវសា​ធារណៈធ្វើជាចំណាប់ខ្មាំង នាំឱ្យមានការថ្នាំងថ្នាក់មិនសប្បាយចិត្តពីសំណាក់សាធារណជនទូទៅ ដែលកន្លង​មកសាធារណជនតែងតែមានការអាណិតអាសូរ និងសំណូមពរអាជ្ញាធរជួយធ្វើការ សម្របសម្រួលដោះ​ស្រាយដោយសន្តិវិធីក្រៅប្រព័ន្ធតុលាការ។

សកម្មភាពខុសច្បាប់បិទផ្លូវសាធារណៈ ព្រឹកមិញនេះ បានធ្វើឱ្យសាធារណជនមានការខកចិត្ត ស្រងាកចិត្ត ដោយបានប្រែក្លាយពីសមានចិត្ត អាណិតអាសូរ ឈឺឆ្អាល មកខឹងសម្បា អាក់អន់ស្រពន់ចិត្តចំពោះ​ការធ្វើឱ្យប៉ះ​ពាល់ដល់ផលប្រយោជន៍ របស់ពួកគាត់ក្នុងការធ្វើដំណើរ។ ទន្ទឹមនឹងនេះ អាជ្ញាធរមានសមត្ថកិច្ចដែល​កំពុងខិត​ខំជ្រោមជ្រែង ជួយដោះស្រាយកន្លងមក ក៏មានការលំបាកក្នុងការ​បន្តដំណើរការដោះស្រាយ​វិវាទក្រៅប្រព័ន្ធតុលាការ នេះទៀតផងដែរ ដោយសារបងប្អូនមិនទទួលយកសំណូមពរពីអាជ្ញាធរសោះឡើយ។
រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តការអត់ធ្មត់ព្យាយាម​ដោះស្រាយឱ្យអស់លទ្ធភាព​តាម​យន្តការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ស្របតាមខ្លឹមសារ កិច្ចប្រជុំកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឬយន្តការច្បាប់នានា ចៀសវាងការធ្វើសកម្មភាពខុសច្បាប់ ដូចករណីបិទផ្លូវសាធារណៈនៅថ្ងៃនេះ ហើយសូមអំពាវ​នាវនៅពេលខាងមុខកុំឱ្យយកផ្លូវសាធារណៈធ្វើជាចំណាប់ខ្មាំងក្នុងការដោះស្រាយវិវាទរបស់ខ្លួន បែរជាធ្វើឱ្យប៉ះពាល់​ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទូទៅ។ ក្នុងករណីនៅតែមានការបិទផ្លូវសាធារណៈសារជាថ្មីទៀត ប្រសិនបើមាន សំណូមពរ ឬបណ្តឹងពីប្រជាពលរដ្ឋដែលរងព្យសនកម្មពីសកម្មភាពបិទផ្លូវសាធារណៈ អាជ្ញាធរមាន សមត្ថកិច្ចនឹងពិចារ​ណាចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ជាធរមាន៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម