ព័ត៌មានអន្ដរជាតិ
សមាជិកណាតូមួយប្រទេស ទទួលស្គាល់ថា ខ្លួនអាចនឹងចូលរួមក្នុងជម្លោះ រុស្ស៊ី-អ៊ុយក្រែន
ឯកអគ្គរដ្ឋទូតប៉ូឡូញប្រចាំប្រទេសបារាំង លោក Jan Emeryk Rosciszewski បាននិយាយថា ចុងក្រោយ ប្រទេសរបស់លោកអាចចូលរួមក្នុងជម្លោះដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន ប្រសិនបើទីក្រុងកៀវ បរាជ័យក្នុងការការពារឯករាជ្យភាពរបស់ខ្លួន។

អ្នកការទូតជាន់ខ្ពស់ បានធ្វើការកត់សម្គាល់បែបនេះ កាលពីថ្ងៃអាទិត្យទី១៩ខែមីនា ខណៈពេលនិយាយផ្ទាល់ទៅកាន់ទូរទស្សន៍ LCI។
ស្របពេលជាមួយគ្នានោះដែរ លោក Rosciszewski បានស្តីបន្ទោសទីក្រុងមូស្គូយ៉ាងខ្លាំង ចំពោះអរិភាពដែលបន្តអស់រយៈពេលជាងមួយឆ្នាំរួចមកហើយ ដោយបញ្ជាក់ថា វាមិនមែនជាអង្គការណាតូ មិនមែនប៉ូឡូញ មិនមែនបារាំង និងមិនមែនស្លូវ៉ាគីទេ ដែលកំពុងបង្កើនភាពតានតឹងអន្តរជាតិនោះ ប៉ុន្តែជារុស្ស៊ី។
យោងតាមអ្នកការទូត “ស្ថានភាពនៅពេលនេះគឺ មិនថា អ៊ុយក្រែនអាចការពារឯករាជ្យរបស់ខ្លួនដោយជោគជ័យ ឬក៏អត់នោះទេ ក្នុងករណីខ្លះ យើងនឹងត្រូវបានបង្ខំឲ្យចូលរួមក្នុងជម្លោះ។ បើមិនដូច្នេះទេ តម្លៃចម្បងរបស់យើង ដែលជាមូលដ្ឋាននៃអរិយធម៌ និងវប្បធម៌របស់យើង នឹងស្ថិតក្នុងគ្រោះថ្នាក់ជាមូលដ្ឋាន ដូច្នេះយើងនឹងគ្មានជម្រើសឡើយ”។

សេចក្តីថ្លែងការណ៍ដ៏រសើបនេះ បានបង្កឲ្យមានការជជែកវែកញែកភ្លាមៗ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដោយជំរុញឲ្យបេសកកម្មប៉ូឡូញនៅប្រទេសបារាំង ពន្យល់លម្អិតបន្ថែមទៀតលើការកត់សម្គាល់ដែលធ្វើឡើងដោយប្រមុខរបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមសារដែលចេញផ្សាយដោយស្ថានទូតបានបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Rosciszewski មិនមែនជាការទទួលស្គាល់ថា ទីក្រុង វ៉ាសូវី ត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមជាមួយរុស្ស៊ីនោះទេ ប៉ុន្តែគ្រាន់តែជាការព្រមាន និងការប្តេជ្ញា បន្តគាំទ្រទីក្រុងកៀវប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ប៉ូឡូញ ក្លាយជាប្រទេសណាតូ ទី១ ដែលបញ្ជូនយន្តហោះចម្បាំងសម័យសូវៀត ទៅឲ្យ អ៊ុយក្រែន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ