Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា ការបញ្ជូនអាវុធរបស់ អាមេរិក ឲ្យទីក្រុងកៀវ គឺប្រៀបដូចជាយកទៅ​សម្លាប់ប្រជាជន អ៊ុយក្រែន

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានសរសេរនៅលើបណ្ដាញ Telegram ថា ការផ្គត់ផ្គង់សព្វាវុធរបស់រដ្ឋបាលសហរដ្ឋអាមេរិកទៅឲ្យទីក្រុងកៀវ គឺប្រៀបដូចជា សម្លាប់ប្រជាជនអ៊ុយក្រែន និងរុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Zakharova បានថ្លែងថា “អស់រយៈពេលជាយូរមកហើយ ទីក្រុងវ៉ាស៊ីនតោនមិនបានអាណិតអាសូរដល់ប្រជាជនអ៊ុយក្រែន ឬរុស្ស៊ីនោះទេ ជាពិសេសគឺប្រជាជនអាមេរិកតែម្ដង ហើយរាល់ការបញ្ជូនសព្វាវុធទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវ គឺដូចជាយកអាវុធទាំងនោះទៅបង្ហូរឈាមក្រុមគ្រួសាររបស់ពួកគេ” ។

ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះបានកើតឡើង បន្ទាប់ពីអនុរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការនយោបាយលោកស្រី Victoria Nuland បាននិយាយថា “បេះដូងរបស់អាមេរិកបានបូជាសម្រាប់ប្រជាជនអ៊ុយក្រែន ប៉ុន្តែយើងក៏បង្ហូរឈាមសម្រាប់គ្រួសាររុស្ស៊ីទាំងអស់ផងដែរ” ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការសឹកមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ខណៈរហូតមកដល់ពេលនេះ វាអូសបន្លាយពេលជាង ១ ឆ្នាំហើយ ។

បន្ទាប់មក លោកខាងលិច​បានដាក់​ទណ្ឌកម្ម​យ៉ាង​ខ្លាំងក្លា​ប្រឆាំង​រុស្ស៊ី ជាពិសេសរដ្ឋបាលរបស់លោក ចូ បៃដិន បានប្រកាសបង្កើន​ការផ្គត់ផ្គង់​សព្វាវុធ​ដល់​រដ្ឋាភិបាលទីក្រុងកៀវ ដែល​មានតម្លៃ​រាប់សិប​ពាន់​លាន​ដុល្លារ​ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោក ពូទីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម