កីឡា
ខ្សែក្រវាត់ខារ៉ាបាវ ចប់ជុំទី១ ខ្មែរ៤រូបបាន៣ពិន្ទុដូចគ្នា ខណៈថៃ៤រូបសុទ្ធតែបាន១ពិន្ទុ
ការប្រកួត ខ្សែក្រវាត់ ខារ៉ាបាវរដូវកាលថ្មី ឆ្នាំ២០២៣នេះ បានចប់ជុំទី១ហើយដោយបេក្ខភាពគុនខ្មែរទាំង៤រូបសុទ្ធតែទទួលបានជ័យជម្នះដោយក្រសោបបាន៣ពិន្ទុដូចគ្នា ខណៈបេក្ខភាពថៃ៤រូបបរាជ័យដូចគ្នាដោយរកបានតែ១ពិន្ទុម្នាក់ប៉ុណ្ណោះ។
ការប្រកួតសប្តាហ៍ទី២ ក្នុងជុំទី១ កាលពីថ្ងៃអាទិត្យ ទី១៩ ខែមីនា កន្លងទៅនេះ ធន់ ផានិត រកបាន៣ពិន្ទុទាំងលំបាក បន្ទាប់ពីតស៊ូយ៉ាងស្វិតស្វាញជាមួយដៃគូកម្ពស់ខ្ពស់ ផេតផាកភូមិ ៥ទឹកពេញ ប៉ុន្តែរូបគេទទួលបានជ័យជម្នះដោយពិន្ទុ។
ចំណែក កីឡាករគុនខ្មែរ សេក គឹមសាន្ត ក៏ទទួលបាន៣ពិន្ទុទាំងលំបាកដែរ បន្ទាប់ពីប៉ះដៃគូសម្រុកចូលវ៉ៃគឺ ថៈឡេងើន ។ យ៉ាងណា កីឡាករគុនខ្មែររូបនេះវ៉ៃចេញចំគោលដៅបានច្រើន ហើយចៅក្រមកាត់ក្តីឲ្យឈ្នះដោយពិន្ទុ។
សូមបញ្ជាក់ថា កាលប្រកួតសប្តាហ៍ទី១ ក្នុងជុំទី១ អ្នកលេងគុនខ្មែរ២រូបសុទ្ធតែផ្តួលដៃគូឲ្យសន្លប់ដើម្បីទទួលបាន៣ពិន្ទុ ដូចគ្នា។ គូបើកឆាកខ្សែក្រវាត់ថ្មី ហុង សុវណ្ណចាន់សុធី បានចំណាយពេលត្រឹមតែ២ទឹកប៉ុណ្ណោះដើម្បីផ្តួលកីឡាករថៃ អ៉ីនស៊ីណយ ឲ្យបោះបង់ចោលការប្រកួត។ ស្របពេល ពេជ្រ ប៊ុនសិទ្ធ ប្រើពេលដល់ទៅ៣ទឹកទើបអាចផ្តួលកីឡាករថៃ ឡាហ្វាន់ ឲ្យសន្លប់។
តារាងពិន្ទុសប្តាហ៍ទី២ ជុំទី១
- កីឡាករ ហុង សុវណ្ណចាន់សុធី មាន៣ពិន្ទុ
- កីឡាករ ពេជ្រ ប៊ុនសិទ្ធ មាន៣ពិន្ទុ
- កីឡាករ ធន់ ផានិត មាន៣ពិន្ទុ
- កីឡាករ សេក គឹមសាន មាន៣ពិន្ទុ
- កីឡាករ ថៈឡេកងើន មាន១ពិន្ទុ
- កីឡាករ ផេតផាកភូមិ មាន១ពិន្ទ
- កីឡាករ ឡាហ្វាន់ មាន១ពិន្ទុ
- កីឡាករ អ៊ីនស៊ីណយ មាន១ពិន្ទុ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ