Connect with us

កីឡា

សុខ​ ធី​ ប្រាប់​​មូល​​ហេតុ​​ដែល​​ឡើង​​​សង្វៀន​​​ជា​​ថ្មី​​វិញ​​ឈ្នះ​​២​​ប្រកួត​​ជាប់​​គ្នា

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ សុខ ធី​ ទទួល​បានជ័យជម្នះ​​ដោយ​ពិន្ទុ​លើ​​ដៃ​គូ​ចាស់ Jaosueyai Sor. Dechpant ​ដែល​​មាន​​បច្ចេកទេស​ល្អ​ នៅ​សង្វៀន​ Rajadamnern កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​មីនា កន្លង​ទៅ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ជ័យជម្នះ​លើក​ទី​២​សម្រាប់​អ្នក​លេង​គុន​ខ្មែរ សុខ ធី បន្ទាប់​ពី​​វិល​ត្រឡប់​មក​កាន់​សង្វៀន​ជា​ថ្មី កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​​ដោយ​បាន​​យក​​​​ឈ្នះ​កីឡាករ​ថៃ​ Petchdam ដោយ​ពិន្ទុ។ កាល​ពី​ឆ្នាំ​២០២២​​ កីឡាករ​កម្ពុជា​រូប​នេះ​មិន​បាន​ឡើង​សង្វៀន​ទេ​ដោយសារ​មាន​បញ្ហា​​ខ្លះ​ៗ​ជា​មួយ​ក្លឹប​ហ្វឹក​ហាត់ និង​ឃ្លាត​ឆ្ងាយ​ពី​ប្រពន្ធ​កូន​​ដែល​ជំរុញ​ឲ្យ​រូប​គេ​​មិន​បាន​ឡើង​ប្រកួត និង​ការ​ហ្វឹក​ហាត់​មួយ​រយៈ​ពេល​ធំ។

បន្ទាប់​ពី​​បញ្ហា​ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់ រូប​គេ​បាន​វិល​ត្រឡប់​កាន់​ក្លឹប​ហ្វឹក​ហាត់​វិញ​កាល​ពី​ដើម​ឆ្នាំ​២០២៣ និង​ជួប​ជុំ​ប្រពន្ធ​កូន​វិញ ហើយ​​បន្ទាប់​មក​ក៏​ទទួល​បាន​ឱកាស​ឡើង​សង្វៀន​តែ​ម្តង។ ទោះ​បី​ជា​យ៉ាង​ណា រូប​គេ​បាន​ប្រាប់​ថា ក្រោយ​ខក​ខាន​ប្រកួត​​យូរ​បាន​ធ្វើ​ឲ្យ​រាង​កាយ និង​សមត្ថភាព​​របស់​ខ្លួន​​មិន​ទាន់​ល្អ​ដូច​ដើម​ទេ។

សុខ ធី បាន​ប្រាប់​ពី​ប្រទេស​ថៃមក​ថា រូប​គេ​មាន​កម្រិត​គុណ​ភាព​ប្រកួត​ល្អ​ប្រសើរ​​ច្រើន​ហើយ ប៉ុន្តែ​ត្រូវ​​ការ​ហ្វឹក​ហាត់ និង​ប្រកួត​ប្រហែល​ជា​ពីរ​ឬ​​បី​ដង​ទៀត​ទើប​កម្រិត​សមត្ថភាព​​អាច​​​ល្អ​ដូច​ដើម​វិញ។

«ឥឡូវ​ សមត្ថភាព​​ខ្ញុំ​ជិត​​​ដូច​ដើម​​ហើយ។ និយាយ​ទៅ​បាន​ប្រពន្ធ​កូន​នៅ​ជិត ខ្ញុំ​សប្បាយចិត្ត​។ ខ្ញុំ​មាន​កម្លាំង​ចិត្ត​​វ៉ៃ មាន​កម្លាំង​ចិត្ត​ហ្វឹក​ហាត់»។ សុខ ធី និយាយ​ពី​កម្លាំង​ចិត្ត​នៃ​ការតស៊ូ​ក្នុង​អាជីព​ប្រដាល់​ជា​ថ្មី បន្ទាប់​ពី​បាន​ជួប​ជុំ​ប្រពន្ធ​​​កូន​ឡើង​វិញ។

សុខ ធី មាន​ភរិយា​ជា​ជន​ជាតិ​ថៃ និង​មាន​កូន​ប្រុស​ម្នាក់​ដែល​មាន​អាយុ​ប្រហែល​ជា​២​ឆ្នាំ​ហើយ។ បង​ប្រុស​របស់​គេ​គឺ​ សុខ រិទ្ធ ជា​កីឡាករ​ឃីក​បុក​ស៊ីង​ជម្រើស​ជាតិ​កកម្ពុជា​ដែល​ត្រៀម​ខ្លួន​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

រកឃើញមនុស្សស្លាប់កើនដល់ ៥៣នាក់ ក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់នៅ ទីបេ 

ព័ត៌មានជាតិ៤០ នាទីutes មុន

ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋ ក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា

នយោបាយ១ ម៉ោង មុន

សម្តេចតេជោ៖ ជនណានៅតែប្រឆាំងនឹង «៧មករា» គឺជាអ្នកចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា

នយោបាយ១ ម៉ោង មុន

បុរសខ្លាំងកម្ពុជា វាយតម្លៃថា អ្នកបន្តវេនសម្រេចបានសមិទ្ធផលលើសការរំពឹងទុក ហើយដឹកនាំមានប្រសិទ្ធភាពល្អជាងអ្នកជំនាន់មុន

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិតយង់ ពៅ៖ សង្គ្រាមនៅក្នុងពិភពលោកបច្ចុប្បន្ននេះ មិនស្មើនឹងសម័យកាលប្រល័យពូជសាសន៍នៅកម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម