ព័ត៌មានជាតិ
ទិវាជំនាញហូកា ឆ្នាំ២០២៣ ចូលរួមលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា
គណៈកម្មការគ្រប់គ្រងគម្រោងហូកាក្រសួងទេសចរណ៍គ្រោងរៀបចំ «ទិវាជំនាញហូកា ឆ្នាំ២០២៣» (HoKa Skills Day 2023)» ក្រោមប្រធានបទ «ជំនាញវិជ្ជាជីវៈទេសចរណ៍ ជាអាយុជីវិតរបស់អ្នក» ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា ដែលនឹងឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ នៅសណ្ឋាគារ សុខា រ៉េស៊ីដង់ ភ្នំពេញ។
ក្រោមកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swiss contact គណៈកម្មការគ្រប់គ្រងគម្រោង ហូកា ធ្វើឡើងដើម្បីបង្ហាញពីភាពជោគជ័យនៃការបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចសម្រាប់អ្នកជំនាញកម្រិតទាប គ្រូបង្គោល អ្នកវាយតម្លៃបង្គោល អ្នកគ្រប់គ្រង និងម្ចាស់អាជីវកម្មទេសចរណ៍នៅទូទាំង ១០ខេត្តគោលដៅទូទាំងប្រទេស។ ព្រមទាំងចែករំលែកបទពិសោធន៍នៃការអនុវត្តល្អៗ ដែលទទួលបានតាមរយៈកាលបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាព ដោយប្រើប្រាស់យន្តការ និងឯកសារបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា មានការទទួលស្គាល់ច្បាស់លាស់។
នៅក្នុងកម្មវិធី «ទិវាជំនាញហូកា ឆ្នាំ២០២៣» អ្នកជំនាញនឹងលើកយកប្រធានបទចំនួន ៣ មកពិភាក្សាមានដូចជា៖
១.ការទទួលស្គាល់គុណវុឌ្ឍិ និងវិថីអភិវឌ្ឍន៍ជំនាញសម្រាប់អ្នកជំនាញកម្រិតទាប
២.នវានុវត្តន៍ថ្មីៗ ដើម្បីភាពធន់នៃកម្លាំងពលកម្ម ក្នុងវិស័យ ទេសចរណ៍ ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩
៣.ការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍជំនាញរបស់យុវជនកម្ពុជា ដែលសម្របសម្រួល និងចែករំលែកដោយវាគ្មិន ជាតិ និងអន្តរជាតិ ដែលមានចំណេះដឹង និងបទពិសោធន៍ច្រើនឆ្នាំ លើកការអភិវឌ្ឍន៍ជំនាញរបស់យុវជន។
គួរបញ្ជាក់ផងថា តាមរយៈទិវាជំនាញហូកាឆ្នាំ២០២៣ ក៏នឹងបង្ហាញពីវិជ្ជាជីវៈជំនាញសំខាន់ៗក្នុងវិស័យទេសចរណ៍រួមមាន ជំនាញការរៀបចំតុអាហារស្តង់ដារ (Fine Dining Table Setup), បត់កន្សែង និងកម្រាល (Napkin Folding), លាយស្រា និងក្រឡុក (Cocktail), ឆុងកាហ្វេ (Barista-Hand brew and machine), សេវាកម្មស្រាទំពាំងបាយជូរ (Wine Services) និងជំនាញរៀបចំគ្រែ (Bed Making) ជាដើម៕
ដោយ៖ ថារី
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់