ព័ត៌មានជាតិ
រដ្ឋមន្រ្តីការងារស្នើសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាជួយបណ្តុះបណ្តាលយុវជនកម្ពុជាលើជំនាញវិជ្ជាជីវៈឱ្យមានគុណភាព
លោកបណ្ឌិតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា
សហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ(TVET) ក្រោមឱវាទរបស់ក្រសួងការងារធ្វើការបណ្តុះបណ្តាលយុវជនកម្ពុជាលើជំនាញវិជ្ជាជីវៈនេះ ឱ្យមានគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត ។
ការស្នើសុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមីនា ក្នុងឱកាសដែលលោករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យលោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ដើម្បីអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រីលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ជូនដល់យុវជនចំនួន១លាន៥សែននាក់ ខ្ញុំស្នើដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ(TVET) ក្រោមឱវាទរបស់ក្រសួងការងារ
ធ្វើការបណ្តុះបណ្តាលយុវជនកម្ពុជាលើជំនាញវិជ្ជាជីវៈនេះ ឱ្យមានគុណភាពដើម្បីបង្កើតអាជីពសម្រាប់ខ្លួនផ្ទាល់ និងនៅតាមបណ្តារោងចក្រសហគ្រាសផ្សេងៗដែលមានតម្រូវការ»។
លោករដ្ឋមន្ត្រីបានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាដែលបានធ្វើការវិនិយោគលើប្រព័ន្ធអប់រំមួយនេះ ឱ្យមានការរីកចម្រើនហើយបានពង្រីកវិសាលភាពនៅទូទាំងប្រទេសដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលជាវិស័យអាទិភាពដ៏ចាំបាច់ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ដើម្បីចូលរួមអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា។ ព្រោះថា បច្ចុប្បន្ននេះ ឱពុកម្តាយ ក៏ដូចជាអាណាព្យាបាលសិស្សបានយកចិត្តទុកដាក់បញ្ជូនកូនចៅចូលសិក្សារៀនសូត្រ ដែលរូបភាពទាំងនេះពិតជាបង្កើតបាននូវវប្បធម៌ដ៏ល្អមួយ ជាមោទកភាពសម្រាប់ជាតិរបស់យើងដែលកម្ពុជានឹងសំបូរធនធានមនុស្សដើម្បីបំពេញតម្រូវការនៃការរីកលូតលាស់យ៉ាងឆាប់រហ័សរបស់ពិភពលោក។
ជាមួយនឹងនេះ លោករដ្ឋមន្ត្រីបានបន្តថា ចំណែកវិស័យបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ក៏បានធ្វើការកំណែទម្រង់ជាបន្តបន្ទាប់ក្នុងការចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សឱ្យបានឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងលឿនរបស់កម្ពុជាផងដែរ។
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រសាសន៍ថាបច្ចុប្បន្នសមាគមមានសមាជិកចំនួន ១២០គ្រឹះស្ថាន-សាលាដោយបង្កើតឡើងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជួយពង្រឹងប្រព័ន្ធអប់រំនៅកម្ពុជាព្រមទាំងផ្លាស់ប្តូរមតិយោបល់ជាមួយស្ថាប័ននានាទាំងក្នុង និងក្រៅប្រទេស។
លោកបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តកិច្ចសហការកាន់តែល្អជិតស្និទ្ធបន្តទៀតជាមួយគ្នាដើម្បីសម្រួលដល់ការលំបាកដោះស្រាយនូវរាល់សំណូមពរនានាឱ្យបានកាន់តែប្រសើរ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ