Connect with us

ជីវិតកម្សាន្ដ

Selena បង្ហោះសារផ្អែមល្ហែមដល់អ្នកគាំទ្រក្នុង IG ៤០១ លាននាក់ ក្រោយបញ្ចប់ជម្លោះរឿងចិញ្ចើម

បានផុស

នៅ

កាលពីថ្ងៃអាទិត្យ ទី១៩ កន្លងផុតទៅ Selena Gomez អបអរសាទរខ្លួនឯងដែលក្លាយជាស្ត្រីដំបូងទទួលបានអ្នកតាមដានក្នុង IG ៤០១ លាននាក់ដោយថ្លែងអំណរគុណដល់ពួកគេថា “ខ្ញុំចង់ឱបអ្នកទាំង ៤០០ លាននាក់” ហើយភ្ជាប់ជាមួយរូបថតអ្នកគាំទ្រជាច្រើនសន្លឹកគួរជាទីកក់ក្ដៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី Selena បានទម្លាក់ Kylie Jenner ពីនារីដែលមានអ្នកតាមដានច្រើនជាងគេ ( ៣៨០ លាននាក់ ) អ្នកគាំទ្រសង្កេតឃើញថា Kylie កំពុងព្យាយាមទិញ Follower ( ៣៨២ លាននាក់ ) ជាច្រើនដើម្បីផ្ចាញ់ផ្ចាលជាមួយ Selena ប៉ុន្តែត្រូវគេចាប់បាន ហើយបង្អាប់នាងតាមខំមិនជារៀងរាល់ថ្ងៃមិនដែរខាន ។

បច្ចុប្បន្ន Selena Gomez ក្លាយជាមនុស្សដែលមានអ្នកតាមដានច្រើនជាងគេលំដាប់លេខរៀងទីបីបន្ទាប់ពីកីឡាករ Cristiano Ronaldo ( ៥៦២ លាននាក់ ) និងកីឡាករ Lionel Messi ( ៤៨២ លាននាក់ ) ។

ទោះបីជានាងមានប្រជាប្រិយភាពខ្លាំងក៏ដោយ Selena ធ្លាប់បើកចំហអំពីទំនាក់ទំនងដ៏ស្មុគស្មាញដែលនាងមានជាមួយបណ្ដាញសង្គមរហូតដល់​ប្រកាស​​សម្រាក​ពីអ៊ីនធឺណេតទៀតផង ។

តារាស្រីរូបនេះបាននិយាយប្រាប់ Vanity Fair ថា “ខ្ញុំឈប់ប្រើ Instagram ហើយ អ្នកបង្ហោះរូបលើគណនីគឺជាក្រុមការងារទេព្រោះខ្ញុំមិនអាចទ្រាំទទួលពាក្យសម្ដីរិះគន់មួយចំនួនធ្វើឲ្យប៉ះពាល់ដល់ជំងឺថប់បារម្ភរបស់ខ្ញុំ” ៕

អត្ថបទ ៖ វារី

ចុចអាន ៖ មកដឹងកាន់តែច្បាស់ ពីជំងឺប្រចាំកាយរបស់ Selena Gomez

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣៧ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម