Connect with us

ជីវិតកម្សាន្ដ

ពោះកាន់តែខ្ទាតធំជាងមុន តែសម្រស់ Patricia នៅតែទាក់ភ្នែកមហាជន

បានផុស

នៅ

ក្រោយថតរូប Selfie នៅពីមុខកញ្ចក់មិនទាន់បានប៉ុន្មានផង ភរិយា​សេដ្ឋី​ថៃ Patricia Good ត្រូវអ្នកគាំទ្រជាច្រើន​សម្រុក​លើក​សរសើរ​ពី​សម្រស់របស់​នាងថា នៅតែ​ស្អាត​ដូចកាល​នៅ​ក្រមុំជាពិសេសមុខមាត់នៅតែស្រស់ថ្លា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាស្រី Patricia បានបង្ហោះរូបភាពនៅលើ Instagram ក្នុង​រ៉ូបពណ៌ខ្មៅថតរូប Selfie នៅមុខកញ្ចក់​ដោយ​និយាយ​ថា “Happy mama #ptglovesfood” ម៉ាក់សប្បាយចិត្តខ្លាំងណាស់។ អ្វីគ្រប់យ៉ាងដែល​អ្នកញ៉ាំ​មើលទៅឆ្ងាញ់”។

ជាមួយគ្នានេះដែរ មហាជនជាច្រើនក៏បញ្ចេញមតិតែមួយថា ត្បិតថាមានផ្ទៃពោះបង្ហាញឲ្យឃើញធំជាងមុន ប៉ុន្តែយ៉ាងណា Patricia នៅតែស្អាតនិងមានផ្ទៃមុខរលោងដូចកាលមិនរៀបការ។ លើសពីនេះ បង្ហាញថានាងពូកែថែរខ្លួនមាំទាំមិនធម្មតាទេ ខណៈតារាស្រីរូបនេះតែងបង្ហាញវត្តមានដោយការតុបតែងមុខស្អាតៗលើបណ្ដាញសង្គមជានិច្ច។

គិតមកទល់ពេលនេះ វាមានរយៈពេលពីរបីខែហើយចាប់តាំងពីការប្រកាសរបស់គូស្វាមីភរិយា Note-Patricia ដែលជិត​ឃើញមុខកូនដំបូងរបស់ពួកគេ ​ស្របពេលគូស្នេហ៍​នេះ​នៅ​មិន​ទាន់ប្រកាស​ថា​កូន​ដំបូង​ជា​ភេទ​អ្វី​នោះទេ។ ប៉ុន្តែ​មហាជនជា​ច្រើន​បាន​ទាយ​ថា​នឹង​មាន​កូន​ស្រី​ ដោយសារតែ​អ្នក​ម្តាយថ្មីថ្មោងរូបនេះ​ច្រើនតែតុបតែងកាយស្អាតៗ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកគាំទ្រសរសើរសម្រស់ Nune ក្រោយស្លៀកឈុតនាងសីតា

ចុចអាន៖អ្នកគាំទ្រសរសើរសម្រស់ Nune ក្រោយស្លៀកឈុតនាងសីតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម