Connect with us

កីឡា

កម្ពុជា ដំណើរការរៀបចំព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា ដើម្បីចាប់ផ្ដើមដង្ហែភ្លើងគប់ស៊ីហ្គេម

បានផុស

នៅ

នៅ​វេលា​ព្រឹក​ថ្ងៃ​អង្គារ ទី ២១ ខែ​មីនា ឆ្នាំ ២០២៣ នា​ក្ដារបែន​បរិវេណ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប កម្ពុជា ក្នុង​ឋានៈ​ជា​ម្ចាស់​ការ​ប្រកួត​ព្រឹត្តិការណ៍​អាស៊ីអាគ្នេយ៍ លើក​ទី ៣២ និង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី ១២ ឆ្នាំ ២០២៣ នឹង​រៀបចំ ព្រះរាជ​ពិធី​ប្រោស​ព្រះរាជទាន ព្រះ​អគ្គិ​ជ័យ​កីឡា ដើម្បី​ចាប់ផ្ដើម​ការ​ដង្ហែ​ភ្លើង​គប់ ទៅកាន់​បណ្ដា​ប្រទេស​ជា​សមាជិក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ជា​ប្រពៃណី​របស់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​វិសេសវិសាល និង​មហា​កិត្តិយស​ដ៏​ឧត្ដុង្គឧត្ដម​ថ្លៃថ្លា ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ នឹង​ស្ដេចយាង​ជា​ព្រះរាជា​ធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ព្រះ​រាជពិធី​ប្រោស​ព្រះរាជទាន​ព្រះ​អគ្គិ​ជ័យ​កីឡា សម្រាប់​ការ​ប្រកួត​កីឡា​ទាំងពីរ​ខាងលើ រួម​ទាំង​បណ្ដា​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ ហ៊ុន សែន​, សម្ដេច​ក្រឡាហោម ស ខេង សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ និង​ឥស្សរជន​ជាន់ខ្ពស់​ជា​ច្រើន​រូប​ទៀត។

ចំ​នឹង​ថ្ងៃ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា សម​រាត្រី (Equinox) ព្រឹត្តិការណ៍​មួយ ជា​ពេលវេលា​ដែល​រវាង​ពេល​ថ្ងៃ និង​ពេលយប់ ឲ្យ​មាន​រយៈពេល​ស្មើគ្នា ជាពិសេស​ចំពោះ​អង្គរវត្ត ក្នុង​វេលា​ថ្ងៃនេះ នា​វេលា​ព្រឹក​ស្រាងៗ ព្រះអាទិត្យ នឹង​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទ។

សម្រាប់​ព្រះរាជ​ពិធី​ប្រោស​ព្រះរាជទាន ព្រះ​អគ្គិ​ជ័យ​កីឡា នឹង​ចាប់ផ្ដើម​នៅ​វេលា​ម៉ោង ៨ និង ០០ នាទី​ព្រឹក ក្រោយ​ពេល​ដែល ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ស្ដេចយាង​ដល់។

ព្រះរាជ​កម្មវិធី​ជា​បន្តបន្ទាប់​មាន ការ​គោរព​ទង់ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួច​គោរព​ទង់​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ និង​សហព័ន្ធ​កីឡា​ជន​ពិការ​អាស៊ាន។ ក្រោយមក​សុន្ទរកថា លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ រួច​ទើប​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី ៣២ និង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី ១២ ឆ្នាំ ២០២៣​។ ក្រោយ​សន្ទរកថា​ចប់ ស្គរជ័យ នឹង​បន្លឺ​ឡើង ការ​សម្ដែង​របាំ​បួងសួង ចាប់ផ្ដើម។ បន្ទាប់មកទៀត​អត្តពលិក ១ នាក់ កាន់​គប់​កីឡា អម​ដោយ​អត្តពលិក ២ នាក់ រត់​តិចៗ ចេញពី​ទិសខាងកើត នៃ​ប្រាសាទអង្គរវត្ត មក​ទទួលព្រះរាជទាន ព្រះ​អគ្គិ​ជ័យ​កីឡា នៅ​ទិស​ខាងលិច ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ស្ដេចយាង​ប្រោស​ព្រះរាជទាន ព្រះ​អគ្គិ​ជ័យ​កីឡា (​សម្តេចចៅហ្វា​វាំង ថ្វាយ​ដង​ឆ្នូ​ន​) ដល់​គប់​កីឡា​ដែល​កាន់​ដោយ​អត្ត​ព​លិ​ក ១ នាក់ អម​ដោយ​អត្ត​ព​លិ​ក ២ នាក់ រួច​បន្ត​រត់​ជុំវិញ​វង់​តូច​អង្គរ ស្គរជ័យ​បន្លឺ​ឡើងជា​និមិត្តរូប នៃ​សន្តិភាព ”​កីឡា​រស់​ក្នុង​សន្តិភាព​”​។

ភ្លើង​អគ្គិកីឡា នឹង​ត្រូវ​បាន​រក្សាទុក​នៅ​ក្នុង​ចង្កៀង​ពិសេស​មួយ ដើម្បី​រត់​ដង្ហែ​យក​តាម​ទៅកាន់​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​ជា​និមិត្តរូប នៃ​បំផុស​ចលនា​ឲ្យ​ប្រទេស​ទូទាំង​អាស៊ីអាគ្នេយ៍ ត្រៀម​ស្វាគមន៍​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣ របស់​កម្ពុជា៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋបាលខេត្តមណ្ឌលគិរី បើកសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តដើម្បីការងារកាន់តែល្អប្រសើរ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ខេត្តថៃចំនួន៤៤ នៅតែគ្របដណ្តប់ដោយខ្យល់ពុលដ៏គ្រោះថ្នាក់

ព័ត៌មានជាតិ១២ នាទីutes មុន

កម្លាំងចម្រុះ នៃស្នងការរាជធានី បន្តដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង នៅលើកំណាត់ផ្លូវ ៦០ ម៉ែត្រ

ព័ត៌មានជាតិ១៤ នាទីutes មុន

ស្នងការខេត្តមណ្ឌលគិរី ចុះណែនាំទីតាំងអាជីវកម្ម ២៩កន្លែង ឱ្យមានឧបករណ៍ពន្លត់អគ្គិភ័យរៀងៗខ្លួនដើម្បីការពារពីគ្រោះអគ្គិភ័យ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ក្រុម​ស្រឡាញ់​ភេទ​ដូចគ្នា​រាប់​រយ​គូនៅ​ថៃ កំពុង​ចាំចុះ​សំបុត្រ​អាពាហ៌ពិពាហ៌ ក្រោយ​ច្បាប់​ថ្មី​អនុម័ត

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

Sokha Hotels

ព័ត៌មានពេញនិយម