ព័ត៌មានអន្ដរជាតិ
មកស្គាល់រថយន្តកម្រ ដឹកប្រធានាធិបតីចិន ធ្វើទស្សនកិច្ចទីក្រុង មូស្គូ
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានទៅដល់រដ្ឋធានីរុស្ស៊ីកាលពីថ្ងៃចន្ទ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចលើកទីប្រាំបួនរបស់គាត់ទៅកាន់ប្រទេសនេះ ក្នុងរយៈពេលដប់ឆ្នាំ។

ក្បួនរថយន្តពណ៌ខ្មៅដែលដឹកលោក ស៊ី និងគណៈប្រតិភូចិន បានឆ្លងកាត់តាមដងផ្លូវនៃទីក្រុងមូស្គូ ដោយក្នុងនោះ រួមមានទាំងរថយន្តម៉ូដែលកម្រ Hongqi N701 ផងដែរ ដែលជារថយន្តប្រណីតផលិតដោយប្រទេសចិន សម្រាប់តែមន្ត្រីជាន់ខ្ពស់ប៉ុណ្ណោះ។
N701 ត្រូវបានគេប្រទះឃើញជាលើកដំបូងនៅទីក្រុងមូស្គូ ពីរថ្ងៃមុនដំណើរទស្សនកិច្ចរបស់លោក ស៊ី។

ថ្វីបើរថយន្តនេះ បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសចិនកាលពីខែកក្កដា ឆ្នាំ ២០២២ អំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ទៅកាន់ទីក្រុងហុងកុងក៏ដោយ ប៉ុន្តែមានព័ត៌មានតិចតួចបំផុតអំពីរថយន្តនេះ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មានចិន បានចុះផ្សាយថា រថយន្ត N701 មានលក្ខណៈពិសេសៗដូចជា បំពាក់ដោយម៉ាស៊ីន V8 ឬ V12 និងពាសដែក ការពារគ្រាប់។

យោងតាមគេហទំព័រ CarNewsChina.com, រថយន្ត N701 ចំនួន៥០គ្រឿង នឹងត្រូវផលិតក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។ វាមិនមានសម្រាប់ការលក់រាយទេ ប៉ុន្តែរដ្ឋមានកម្មសិទ្ធិបម្រុងទុករថយន្តប្រភេទនេះ សម្រាប់ប្រើប្រាស់ដោយមន្ត្រីជាន់ខ្ពស់ រួមទាំងប្រធានាធិបតី រដ្ឋមន្ត្រី និងសមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តផងដែរ។
គួរបញ្ជាក់ថា ម៉ាក Hongqi ត្រូវបានគ្រប់គ្រងដោយ First Auto Works ដែលជាក្រុមហ៊ុនរថយន្តយក្សរបស់ចិន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ មកដឹងម្ហូបពិសេសៗ នៃអាហារពេលល្ងាច ដែលលោក ពូទីន និងលោក ស៊ី ទទួលទានជាមួយគ្នា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ