Connect with us

សុខភាព

គន្លឹះងាយៗចំនួន ៦ ជួយឱ្យសុខភាពមាត់ធ្មេញរបស់អ្នកស្អាត

បានផុស

នៅ

អនាម័យមាត់ល្អគឺចាំបាច់ដើម្បីរក្សាធ្មេញ និងអញ្ចាញធ្មេញឱ្យមានសុខភាពល្អ វាពាក់ព័ន្ធនឹងទម្លាប់ ដូចជាដុសធ្មេញពីរដងក្នុងមួយថ្ងៃ និងពិនិត្យធ្មេញជាប្រចាំ។ ទោះជាយ៉ាងណាក៏ដោយដើម្បីថែសុខភាពមាត់ធ្មេញគឺមានគន្លឹះជាច្រើនជាងការដុះធ្មេញ ។

ខាងក្រោមនេះគឺជាគន្លឹះងាយៗចំនួន ៦ ដើម្បីជួយឱ្យធ្មេញរបស់អ្នកស្អាត៖

១. កុំដុសធ្មេញរបស់អ្នកខ្លាំងពេក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ចាញធ្មេញពណ៌ផ្កាឈូក បញ្ជាក់ថា សុខភាពមាត់ល្អ ផ្ទុយទៅវិញករណីហើមអញ្ចាញធ្មេញហូរ ឈាម គឺជាសញ្ញានៃអនាម័យរក្សាមាត់ធ្មេញមិនត្រឹមត្រូវ។ ហេតុផលមួយសម្រាប់បញ្ហានេះគឺអ្នក ឧស្សាហ៍ដុសធ្មេញខ្លាំងពេក ឬអ្នកកំពុងប្រើច្រាសដុះធ្មេញក្រាស់ ហើយមានសរសៃសក់រឹង ដំបូន្មាន ពីទន្តបណ្ឌិតសំខាន់គឺគួរតែដុសធ្មេញរបស់ពួកគេថ្នមៗក្នុងចលនារាងជារង្វង់ ដោយប្រើច្រាសដុះ ធ្មេញដែលមានសសៃទន់។

២. ការសម្អាតអណ្តាត

មនុស្សជាច្រើនរំលងការសម្អាតអណ្តាតរបស់ពួកគេ ដោយសារតែពួកគេគិតថាវាមិនចាំបាច់ ទោះជាយ៉ាងណាក៏ដោយ អណ្តាតគឺជាកន្លែងដែលបាក់តេរីបង្កគ្រោះថ្នាក់រាប់មិនអស់ប្រមូលផ្តុំ និងលូតលាស់។ ប្រសិនបើអ្នកមិនកោសអណ្តាតរាល់ថ្ងៃទេ ដង្ហើមរបស់អ្នកនឹងមានក្លិនមិនល្អ ហើយអ្នកក៏អាចឆ្លងមេរោគផងដែរ។

៣. ប្រើទឹកខ្ពុរមាត់

ជារឿយៗមនុស្សជៀសវាងការទទួលទានគ្រឿងទេសដូចជាខ្ទឹមស និងខ្ទឹមបារាំងព្រោះវាធ្វើឱ្យដង្ហើមមានក្លិនមិនល្អជាច្រើនម៉ោង។ គន្លឹះមួយដែលអាចជួយឱ្យអ្នកញ៉ាំអាហារទាំងនេះបានស្រួលដោយមិនបារម្ភ នោះគឺការប្រើទឹកខ្ពុរមាត់បន្ទាប់ពីញ៉ាំរួច ព្រោះទឹកខ្ពុរមាត់មានប្រសិទ្ធភាពកម្ចាត់បាក់តេរី និងធ្វើឲ្យខ្យល់ដង្ហើមស្រស់ស្រាយ លើសពីនេះ សារធាតុហ្វ្លុយអូរីតនៅក្នុងនោះវាក៏ជួយមនុស្សក្នុងការព្យាបាលជំងឺអញ្ចាញធ្មេញ និងការពារការពុកធ្មេញផងដែរ។

៤. ជ្រើសរើសថ្នាំដុសធ្មេញត្រឹមត្រូវ

ប្រសិនបើអ្នកផឹកទឹកទឹកកក ឬញ៉ាំស៊ុបក្តៅៗ ហើយធ្មេញរបស់អ្នកមិនស្រួល វាគឺជាអារម្មណ៍ស្រៀវធ្មេញ គួររំលឹកផងដែរថា មូលហេតុចម្បងមកពីអ្នកមិនបានប្រើថ្នាំដុសធ្មេញត្រឹមត្រូវ។ ក្នុងស្ថានភាពនេះ អ្នកត្រូវទទួលជំនួយពីទន្តបណ្ឌិតរបស់អ្នក ដោយសារតែពួកគេគឺជាមនុស្សដែលមានសមត្ថភាពខ្ពស់ ជួយអ្នកជ្រើសរើសថ្នាំដុសធ្មេញណាដែលល្អបំផុត។

៥. ទទួលការសម្អាតកំណកកំបោរធ្មេញជារៀងរាល់ឆ្នាំ

បន្ថែមពីលើការដុសធ្មេញពីរដងក្នុងមួយថ្ងៃ យើងក៏ត្រូវពិនិត្យ និងសម្អាតកំណកកំបោរធ្មេញជារៀងរាល់ឆ្នាំ។ ជាពិសេស អ្នកត្រូវឱ្យទន្តបណ្ឌិតរបស់អ្នកយកកំណកកំបោរ ចេញពីចន្លោះធ្មេញរបស់អ្នកជារៀងរាល់ឆ្នាំដើម្បីរក្សាថែរក្សាអនាម័យមាត់ធ្មេញ។

៦. ទៅជួបពេទ្យភ្លាមៗពេលឃើញមានអ្វីមិនប្រក្រតី

ជួនកាលយើងមានដំបៅ និងដំបៅនៅតំបន់អញ្ចាញធ្មេញ ទោះបីជាអ្នកនឹងគិតថាវាជារឿងធម្មតាទាំងស្រុងដោយសារតែការផ្លាស់ប្តូរអាកាសធាតុ។ ទោះយ៉ាងណាក៏ដោយ ករណីខ្លះមានគ្រោះថ្នាក់ខ្លាំង ព្រោះវាឆ្លងមេរោគបាក់តេរីដែលបង្កគ្រោះថ្នាក់ ដូច្នេះហើយ យើងម្នាក់ៗមានរោកសញ្ញាចម្លែក នៃសុខភាពមាត់ធ្មេញមធ្យោបាយដ៏ល្អបំផុតគឺត្រូវទៅជួបគ្រូពេទ្យរបស់អ្នកដើម្បីទទួលបានដំបូន្មាន៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖តើអាហារខ្លាញ់ប៉ះពាល់សុខភាពបេះដូងបែបណាខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៧ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម