KPT+
៧ សញ្ញាបង្ហាញថា កូនលោកអ្នកលួចជក់បារីអេឡិចត្រូនិក (VAPE)
បច្ចុប្បន្នយុវវ័យកំពុងពេញនិយមជាមួយឧបករណ៍នេះជាខ្លាំង ដែលបង្កការព្រួយបារម្ភដល់អាណាព្យាបាលគ្រប់រូប អ្នកខ្លះលួចជក់នៅខាងក្រៅគេចពីការស្ដីបន្ទោសរហូតមិនអាចផ្ដាច់បានក៏មាន។ ដូច្នេះអាណាព្យាបាលគួរស្វែងយល់ពីសញ្ញាទាំង ៧ នេះដើម្បីដឹងថាកូនកំពុងញៀន Vape ឬអត់ ៖
១. ក្លិនក្រអូប
ទឹកថ្នាំរបស់ Vape មានក្លិនច្រើនសម្រាប់ជ្រើសរើសដូចជា ផ្លែឈើ ស្ករគ្រាប់ និងទឹកក្រូចជាដើមដែលអាចជាប់ក្លិនតាមសំលៀកបំពាក់ សក់ក្បាល និងមាត់ ។
២. ប៊ិច និង USB ចម្លែក
បារីអេឡិចត្រូនិកមានច្រើនទម្រង់ដូចជា ប៊ិច បំពង់ USB ធ្វើឲ្យអាណាព្យាបាលមិនសូវចាប់អារម្មណ៍ ។
៣. ផឹកទឹកច្រើនខុសប្រក្រតី
សារធាតុបង្កឲ្យមាត់ស្ងួត ឬបាត់បង់ជាតិទឹកគឺ “ប្រូពីលីនគ្លីកូល” បើកូនលោកអ្នកចាប់ផ្ដើមផឹកទឹកច្រើនរួមជាមួយភ្នែកស្លក់ខ្មៅនោះជាសញ្ញានៃការប្រើ Vape ហើយ ។
៤. ឈាមច្រមុះ
មិនតែប៉ុណ្ណោះប្រូពីលីនគ្លីកូលអាចបង្កឲ្យមានឈាមច្រមុះផងដែរ ព្រោះច្រមុះបាត់បង់សំណើមនឹងរលាកដល់ចេញឈាម ។
៥. ស្ងួតក ស្ងួតមាត់
ការស្រាវជ្រាវបានឲ្យដឹងថាដំបៅមាត់បណ្ដាលមកពីបារីអេឡិចត្រូនិកមិនងាយជាសះស្បើយទេ មួយវិញទៀតចំហាយទឹកថ្នាំអាចរំខានដល់ប្រព័ន្ធភាពស៊ាំនិងជះឥទ្ធិពលអវិជ្ជមានលើកោសិកាមនុស្សយ៉ាងធ្ងន់ធ្ងរ ។
៦. ថ្ម និងខ្សែសាកថ្មី
បារីអេឡិចត្រូនិកភាគច្រើនតម្រូវឲ្យអ្នកប្រើសាកថ្មដោយដូរថ្ម ឬខ្សែសាកដូចទូរស័ព្ទរៀងរាល់ ២ ម៉ោងម្ដង ។
Vape មិនមែនជាឧបករណ៍ប្រើសម្រាប់ផ្ដាច់បារីនោះទេ វាជាប្រភេទបារីដូចគ្នាដែលបង្កផលប៉ះពាល់ដល់សុខភាពដូចជា ឈឺក្បាល ឈឺពោះ ស្រវាំងភ្នែក រលាកបំពង់ក ក្អក ក្អួត និងជំងឺមហារីកជាដើមព្រោះវត្តមាននីកូទីនជាសារធាតុញៀនក្នុងទឹកថ្នាំ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ តោះ! មកដឹងពីមូលហេតុដែលយុវវ័យខ្លះចូលចិត្តជក់បារីអេឡិចត្រូនិក(VAPE)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ចរាចរណ៍៧ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង