ព័ត៌មានជាតិ
បេក្ខភាពនាយករដ្ឋមន្ត្រីស្ថិតនៅលើគណបក្ស មិនស្ថិតនៅលើបរទេសណាមួយជាអ្នកកំណត់នោះទេ
នេះជាការបញ្ជាក់របស់លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីបញ្ចប់សន្និសីទសារព័ត៌មានមួយ ស្ដីពី “វឌ្ឍនភាពមូលដ្ឋាន ឃុំសង្កាត់ និងទិសដៅការងារបន្ដ (សម្រាប់ខេត្តព្រះសីហនុ)” នៅទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ និងបន្ទាប់ពីមានក្រុមជ្រុលនិយមមួយចំនួន បានវាយប្រហារលើការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេលយូរ ដែលមកដល់ពេលនេះ មានរយៈពេល៣៦ឆ្នាំមកហើយ។
លោក ផៃ ស៊ីផាន បានថ្លែងថា បេក្ខភាពនាយករដ្ឋមន្ត្រីនៅកម្ពុជា គឺស្ថិតនៅលើគណបក្ស មិនស្ថិតនៅលើបរទេសណាមួយជាអ្នកកំណត់នោះទេ ហើយរយៈពេល៣៦ឆ្នាំកន្លងនេះ សម្ដេចក៏បានពេញនូវអ្វី ដែលជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាមហាជនទូទៅផងដែរ ទើបធ្វើឲ្យសម្តេចបន្តតំណែងនាយករដ្ឋមន្ត្រីមកដល់សព្វថ្ងៃនេះ។
លោកបញ្ជាក់យ៉ាងនេះថា “កម្ពុជាប្រកាន់របបសភានិយម បេក្ខភាពនាយករដ្ឋមន្ត្រីស្ថិតនៅលើគណបក្ស មិនស្ថិតនៅលើបរទេសណាមួយជាអ្នកកំណត់នោះទេ តែរយៈពេល៣៦ ឆ្នាំកន្លងនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានពេញនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាមហាជនទូទៅ គឺនាំមកនូវសន្តិភាព ស្ថេរភាព នៅក្នុងសង្គម ដែលជានិមិត្តរូប នៃការរស់ឡើងវិញរបស់ប្រជាពលរដ្ឋ របស់ជាតិ ការឡើងរស់ឡើងវិញរបស់សាសនា និងវិបុលភាពរបស់កម្ពុជា”។
ជាមួយគ្នានោះ លោក ផៃ ស៊ីផាន អះអាងថា សម្តេចតេជោ ហ៊ុន សែន ក៏បាននាំមកនូវការអភិវឌ្ឍន៍មូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ចាប់ផ្តើមក៏ពីមូលដ្ឋាន រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ រួមសុខរួមទុក្ខ នេះបង្ហាញយ៉ាងច្បាស់អំពីការពង្រឹងអំណាចប្រជាពលរដ្ឋ ជាក់ស្តែងពិតប្រាកដ ប៉ុន្តែសារព័ត៌មានមួយចំនួន បែរជាយកសម្ដេចតេជោ ហ៊ុន សែន ធ្វើជាប្រធានបទ នៃការប្រហារតាមបែបអវិជ្ជមាន ប៉ុន្តែយើងទាំងអស់គ្នាទទួលស្គាល់ថា មានសម្ដេចតេជោ ហ៊ុន សែន គឺមានសន្តិភាព មានសម្ដេចតេជោ ហ៊ុន សែន គឺមានស្ថេរភាពនៅក្នុងសង្គម ដូច្នេះយើងប្តេជ្ញាថា យើងត្រូវការសម្ដេចតេជោ ហ៊ុន សែន ជាអាទិភាពខ្ពស់បំផុត ជាថ្នាក់ដឹកនាំរបស់ប្រទេសជាតិ ហើយយើងលះបង់គ្រប់តម្លៃ ក្នុងការការពារសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាការពារសន្តិភាពផងដែរ។
សូមបញ្ជាក់ថា ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ គឺជាខួបទី៣៦ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ( ១៤ មករា ១៩៨៥-១៤ មករា ២០២១) ដែលពេលនោះ សម្តេចតេជោជានាយករដ្ឋមន្ត្រី ដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក។ មកដល់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រី ដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ហើយដែលរក្សាតំណែងជានាយករដ្ឋមន្ត្រីបានយូរជាងគេបំផុតនៅក្នុងពិភពលោក។
រយៈពេល៣៦ឆ្នាំនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាត និងមានបទពិសោធន៍បំផុតរបស់កម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិមកទល់សព្វថ្ងៃ ហើយនៅក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ក៏បានគោរពជូនពរសម្តេចតេជោនាយករដ្ឋមន្ត្រី មានសុខភាពល្អ ដើម្បីបន្តដឹកនាំកម្ពុជាឲ្យកាន់តែរីកចម្រើនរុងរឿង និងដើម្បីផ្តល់ជាម្លប់ដ៏កក់ក្តៅបំផុត សម្រាប់ប្រទេសជាតិទាំងមូល៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង