Connect with us

ព័ត៌មានជាតិ

ស្វែងយល់ពីតួនាទីនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

បានផុស

នៅ

កាលពីដើមឆ្នាំ២០២១ កម្ពុជា​ បានបង្កើតឲ្យមានស្ថាប័នជាតិថ្មីមួយដែលបំពេញមុខងារ និងគ្រប់គ្រងលើការងារហិរញ្ញវត្ថុ តែមិនមែនជាធនាគារ ពោល គឺអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ក្រោយការបង្កើតអាជ្ញាធរនេះ ប្រជាជនមួយចំនួនក៏មានចម្ងល់ថា តើអ្វីទៅជា«អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ» ហើយស្ថាប័នថ្មីនេះ មានតួនាទី និងភារកិច្ចយ៉ាងដូចម្ដេច?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ គឺជាស្ថាប័នជាតិដែលមានឯករាជ្យភាពក្នុងការបំពេញមុខងាររបស់ខ្លួន ដោយធ្វើសមាហរណកម្មយន្តការនៃការគ្រប់គ្រង និងត្រួតពិនិត្យលើសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ បើតាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ គឺបានកំណត់សេវាពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុមិនមែនធនាគារ រួមមាន សេវាធានារ៉ាប់រង សោធនឯកជន សេវាមូលបត្រ សេវាសន្តិសុខសង្គម សេវាបរធនបាលកិច្ច សេវាគណនេយ្យ និងសវនកម្ម និងសេវាអចលនវត្ថុ-បញ្ចាំង និងប្រាតិភោគដោយអនុប្បទាន។

គោលបំណងក្នុងការបង្កើតឲ្យមានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ គឺដើម្បីពង្រឹង និងធានាប្រសិទ្ធភាពការគ្រប់គ្រង ការត្រួតពិនិត្យ និងអភិវឌ្ឍន៍សេវាហិរញ្ញវត្ថុមិនមែនធនាគារ រួមទាំងការលើកកម្ពស់ការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យា ហិរញ្ញវត្ថុលើសេវាហិរញ្ញវត្ថុមិនមែនធនាគារនៅកម្ពុជា។ ទន្ទឹមនេះ អាជ្ញាធរនេះ ក៏បានចូលរួមចំណែករក្សា និងពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ក៏ដូចជា ពង្រឹងទំនុកចិត្តទីផ្សារ គាំពារវិនិយោគិន និងទប់ស្កាត់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុនានានៅក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ តាមរយៈការស៊ើបអង្កេត ប្រមូលព័ត៌មាន ហើយអាចចាត់វិធានការបង្កកទ្រព្យសម្បត្តិ ឬសាច់ប្រាក់ក្នុងគណនីធនាគាររបស់បុគ្គលពាក់ព័ន្ធក្នុងករណីសង្ស័យប្រព្រឹត្តអំពើល្មើស។

ក្នុងនោះដែរ តាមរយៈក្រុមប្រឹក្សារបស់ខ្លួន គឺអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារមានតួនាទី និងភារកិច្ចពិនិត្យ និងសម្រេចលើលក្ខខណ្ឌ នីតិវិធី និងវិធាន ដើម្បីផ្ដល់ ព្យួរ និងដកហូតអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រការអនុញ្ញាត ការទទួលស្គាល់ ការចុះបញ្ជីក្នុងសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ មានអង្គភាពនិយ័តករចំនួន៦ រួមមាន​៖ និយ័តករធានារ៉ាប់រងកម្ពុជា និយ័តករមូលបត្រកម្ពុជា និយ័តករសន្តិសុខសង្គម និយ័តករបរធនបាលកិច្ច និយ័តករគណនេយ្យ និងសវនកម្ម និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំង។ និយ័តករទាំងនេះត្រូវអនុវត្តតួនាទី និងភារកិច្ចដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗទៅតាមវិស័យនីមួយៗស្របតាមច្បាប់ជាធរមាន៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ  ឋានន្តរសក្ដិ «វរសេនីយន៍ឯក»

កីឡា៧ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម៩ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន បាញ់ ATACMS ចូលដីរុស្ស៊ីទៀត ខណៈអាមេរិក ព្រមានឲ្យទីក្រុងកៀវ ត្រៀមទទួលការសងសឹកវិញ

Sokha Hotels

ព័ត៌មានពេញនិយម