Connect with us

កីឡា

ហេតុ​អ្វី​បាន​«អគ្គិ​ឬ​ភ្លើង​​»ត្រូវ​បាន​ប្រើ​ក្នុង​​កីឡា​​តាំង​ពី​ជាង​២ពាន់​ឆ្នាំ​មុន​គ.ស?

បានផុស

នៅ

លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​២០២៣ បាន​លាត​ត្រដាង​ពី​​ប្រវត្តិ​«អគ្គិ ឬ​ភ្លើង​»​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់ជា​ផ្លូវ​ការ​ក្នុង​​ការ​ប្រកួត​កីឡា​​​តាំង​ពី​ជាង​២០០០​ឆ្នាំ​មុន​គ.ស។

ព្រះ​មហា​ក្សត្រ​ប្រោស​ព្រះរាជ​ទាន​ព្រះ​អគ្គិជ័យ​កីឡា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា​​ ក្នុង​ព្រះ​រាជ​ធិពីសុំ​«ព្រះ​អគ្គិជ័យ​កីឡា និង​ប្រោស​ព្រះ​រាជ​ទាន​ព្រះ​អគ្គិជ័យ​កីឡា​»ដល់​អត្តពលិក​​​នៅ​ប្រាសាទ​អង្គរ​វត្ត ខេត្ត​សៀមរាប ក្រោម​ព្រះ​រាជាធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​​បំផុត​របស់​ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា លោក ថោង ខុន ​បាន​ក្រាបបង្គំ​ទូល​​ថ្វាយ​ព្រះ​មហា​ក្សត្រ និង​ជម្រាប​​ដល់​អង្គរ​ពិធី​ថា ៖«ក្នុង​នាម​ក្រុម​ប្រឹក្សា​​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍ ទូល​ព្រះ​បង្គំ​ សូម​ក្រាប​បង្គំ​ទូល​ថ្វាយ ព្រះ​អគ្គិជ័យ​កីឡា​មាន​ប្រវត្តិ និង​ខ្លឹមសារ​ស៊ី​ជម្រៅ​ជាប់​ពាក់​ព័ន្ធ​នឹង​ភ្លើង​កីឡា​អូឡាំពិក​ដែល​មាន​អាយុ​កាល​​ជាង​២០០០​ឆ្នាំ​មុន​គ.ស។ រៀង​រាល់​ការ​ប្រារព្ធ​ពិធី​ប្រកួត​កីឡា​អូឡាំពិកបុរាណ នៅ​លើ​ភ្នំ​អូឡាំព៉្យា ប្រទេស​ក្រិក​បុរាណ​បាន​យក​ភ្លើង​ពី​ព្រះ​អាទិត្យ ​ដើម្បី​បើក​ការ​ប្រកួត​កីឡា​អូឡាំពិក​រហូត​ដល់​បច្ចុប្បន្ន»។

លោក ថោង ខុន

លោក​បាន​​បញ្ជាក់​ពី​អត្ថន័យ​ថា ព្រះ​អគ្គិជ័យ​កីឡា​មាន​អត្ថន័យ​ជ្រាល​ជ្រៅ ស៊ីជម្រៅ ​ដែល​ជា​និម្មិត​រូប​នៃ​កម្លាំង​ថាមពល​របស់​មនុស្ស​សត្វ និង​ជា​សភាវៈ​ធម៌​ដ៏​បរិសុទ្ធ​ដែល​ផ្តល់​នូវ​សេចក្តី​សុខ សុភមង្គល និង​សន្តិភាព​ដល់​មនុស្ស​ជាតិ​ទាំង​អស់​រស់​នៅ​លើ​ភព​ផែន​ដី ស្រប​តាម​បាវនា«កីឡា​នាំ​មក​នូវ​សាមគ្គីភាព មិត្តភាព និង​សន្តិភាព

ព្រះ​អគ្គិជ័យ​ពេល​ប្រើ​ក្នុង​កីឡា​ជាតិ

ព្រះ​អគ្គិជ័យកីឡា កំពុង​ត្រូវ​បាន​តម្កល់​ទុក​ក្នុង​វត្តរាជ​បូណ៍​ ខេត្ត​សៀម​រាប​ដើម្បី​រៀបចំ​ពិធី​អភិសេក​តាម​បែប​ព្រះ​ពុទ្ធសាសនា នា​យប់​ថ្ងៃ​អង្គារ៍ ទី​២១ ខែ​មីនា នេះ បន្ទាប់​ពី​ត្រូវ​បាន​រត់​ដង្ហែ​​ចម្ងាយ​ជាង​៨​គីឡូម៉ែត្រ​កាល​ពី​ព្រឹក​មិញ។ នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ភ្លើង​គប់​នឹង​ត្រូវ​រត់​ដង្ហែ​ទៅ​កាន់​ប្រទេស​​អាស៊ានទាំង​១០​ផ្សេង​ទៀត មុន​ពេល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ដើម្បី​រៀបចំ​ពិធី​បើក​កីឡា​ស៊ីហ្គេម លើក​ទី​៣២ នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា និង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា៕

កីឡាការិនី​ជន​មាន​ពិការភាព វ៉ិត ចន្ថា និង​កីឡាករ វ៉ា មិថុនា រត់​ដង្ហែ​ភ្លើង​គប់

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ នាទីutes មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៦ នាទីutes មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ

ព័ត៌មានជាតិ៥៦ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ណែនាំសិក្ខាកាមវគ្គសុក្រឹតការ ចងចាំពីតួនាទីភារកិច្ច ដើម្បីការពារប្រយោជន៍កម្មករនិយោជិត និងនិយោជក

Sokha Hotels

ព័ត៌មានពេញនិយម