សន្តិសុខសង្គម
អាជ្ញាធរខណ្ឌដូនពេញស្រាយបំភ្លឺក្រោយមានការចែករំលែកវីដេអូកម្លាំងសណ្ដាប់ធ្នាប់ចាក់ទឹកសម្លអ្នកលក់នំបញ្ចុកនៅមុខព្រះបរមរាជវាំង(មានវីដេអូ)
បន្ទាប់ពីមានការចែករំលែកនូវវីដេអូសកម្មភាពរបស់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌដូពេញ និងមានការរិះគន់ថាបានចាក់ទឹកសម្លអ្នកលក់នំបញ្ចុកចោលនោះ នៅថ្ងៃទី២១ ខែមីនា នេះ រដ្ឋបាលខណ្ឌដូនពេញ បានចេញសេចក្ដីស្រាយបំភ្លឺដើម្បីចៀសវាងមានការភាន់ច្រឡំ។
រដ្ឋបាលខណ្ឌដូនពេញបានបញ្ជាក់ចំនួនន៣ចំណុចថា ១-កម្លាំងសណ្តាប់ខណ្ឌ បានធ្វើការណែនាំដល់អ្នកលក់ឲ្យរកទីតាំងសមរម្យសម្រាប់លក់ ដោយមិនអនុញ្ញាតឲ្យលក់ដូរនៅទីតាំងនេះឡើយ។
២-ការលក់ដូរគ្មានអនាម័យ មិនមានការវេចខ្ចប់កាកសំណល់ព្រមទាំងចោលថង់ប្លាស្ទិក ចានស្នោរនៅនឹងកន្លែងលក់ ដោយមិនយកទៅទុកដាក់ក្នុងធុងសំរាមដែលនៅក្បែរនោះឡើយ។
៣-ការធ្វើឲ្យខ្ចាយទឹកសម្លនំបញ្ចុកនៅលើចិញ្ចើមផ្លូវសាធារណៈ គឺគាត់ជាអ្នកប្រព្រឹត្តទៅដោយខ្លួនឯង ដោយការខឹងសម្បារ ស្រែកនិងជេរប្រមាថមកលើកម្លាំងសណ្តាប់ធ្នាប់ខណ្ឌថែមទៀតផង។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់មានការយោគយល់អធ្យាស្រ័យដល់កងកម្លាំង ដែលតែងតែខិតខំរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនេះជារៀងរាល់ថ្ងៃ ដើម្បីសោភ័ណភាព និងអនាម័យ បរិស្ថាន អោយបានល្អប្រសើរ។
សូមរំលឹកថា កាលពីពេលថ្មីៗកន្លងមកនេះ មានសារព័ត៌មានមួយចំនួន និងអ្នកលេងតាមបណ្តាញសង្គមTik Tok បានធ្វើការផ្សព្វផ្សាយចែកចាយនូវវីដេអូពីសកម្មភាពរបស់កម្លាំងសណ្ដាប់ខណ្ឌដូនពេញ ដែលនៅក្នុងវីដេអូនោះគេឃើញមានការចាក់ទឹកសម្លខ្មែររបស់ស្ត្រីអ្នកលក់នំបញ្ចុកចោលទៅលើការ៉ឺឡា ដែលករណីនេះធ្វើឲ្យមតិមហាជនជាច្រើនបានរិះគន់លើកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ