ព័ត៌មានអន្ដរជាតិ
រថក្រោះខ្លារខិនរបស់ន័រវែស ទៅដល់ដៃ អ៊ុយក្រែន ហើយ
រថក្រោះខ្លារខិន២ ឬ Leopard 2 បានទៅដល់ប្រទេសអ៊ុយក្រែនរួចហើយ ខណៈការបណ្តុះបណ្តាលកងទ័ពឲ្យចេះប្រតិបត្តិការរថក្រោះប្រភេទនេះ ក៏កំពុងដំណើរការដែរនៅក្នុងប្រទេសប៉ូឡូញ។ នេះបើយោងតាមការបញ្ជាក់ពីក្រសួងការពារជាតិន័រវែស នៅថ្ងៃចន្ទទី២១ខែមីនា។
សេចក្តីថ្លែងការណ៍របស់ក្រសួងបានឲ្យដឹងថា “ថ្មីៗនេះ ន័រវែសបានរៀបចំ និងដឹកជញ្ជូនរថក្រោះទៅកាន់ប្រទេសអ៊ុយក្រែន។ រថក្រោះន័រវេសចំនួន៨គ្រឿង បានទៅដល់គោលដៅរបស់ពួកគេ ហើយត្រៀមរួចជាស្រេចសម្រាប់ធ្វើសកម្មភាពនៅក្នុងសង្គ្រាមប្រឆាំងនឹង រុស្ស៊ី។
បន្ថែមពីលើគ្រឿងសឹកដែលបរិច្ចាក យានគាំទ្រ គ្រាប់រំសេវ និងគ្រឿងបន្លាស់ក៏ត្រូវបានបញ្ជូនទៅផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ខែមករា មានការប្រកាសថា អ៊ុយក្រែននឹងទទួលបានរថក្រោះ Leopard 2 ចំនួន១៤គ្រឿងពីអាល្លឺម៉ង់ ហើយទីក្រុងបែរឡាំង បានអនុញ្ញាតឲ្យប្រទេសជាដៃគូផ្តល់រថក្រោះអាល្លឺម៉ង់ពីស្តុកផ្ទាល់ខ្លួនរបស់ពួកគេ ទៅឲ្យអ៊ុយក្រែន។
នៅថ្ងៃទី១៤ខែកុម្ភៈ ប្រទេសន័រវែស បានសម្រេចចិត្តបរិច្ចាគរថក្រោះ Leopard 2 ចំនួន៨គ្រឿង និងរថយន្តជំនួយចំនួន ៤គ្រឿង៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ កងទ័ពអ៊ុយក្រែន ទៅដល់ចក្រភពអង់គ្លេស ដើម្បីហាត់ប្រើ រថក្រោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ