Connect with us

ព័ត៌មានអន្ដរជាតិ

មេបញ្ជាការកងទ័ពចិនថា សមយុទ្ធដែនសមុទ្រ “នាគមាស ២០២៣” ដំណើរការរលូនល្អ

បានផុស

នៅ

ប្រភពព័ត៌មានបានឱ្យដឹងថា ចិននិងកម្ពុជាបានធ្វើសមយុទ្ធយោធាជើងទឹករួមគ្នាជាលើកដំបូងនៅក្នុងដែនទឹកកម្ពុជា។ នេះបើតាមក្រសួងការពារជាតិចិនចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នាដែរ ក្រសួង​ការពារ​ជាតិ​កម្ពុជាបាននិយាយថា នាវា Jinggangshan បានចាកចេញពីកំពង់ផែយោធាក្នុងទីក្រុង Zhanjiang ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន និងមក​ដល់​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ កាលពីថ្ងៃអាទិត្យ ទី១៩ ខែមីនា។

ក្នុងនោះបុគ្គលិក និងកងកម្លាំងយោធាជាង ២០០នាក់មកពីកងទ័ពជើងគោក និងជើងទឹក និងអង្គភាពគាំទ្រផ្នែកភស្តុភាររួម នៃបញ្ជាការដ្ឋានសមរភូមិភាគខាងត្បូងរបស់ប្រទេសចិន បានមកដល់ដែនសមុទ្រកម្ពុជា ដើម្បីចូលរួមក្នុងសមយុទ្ធដែលមានឈ្មោះថា “នាគមាស២០២៣” (Golden Dragon 2023) ជាមួយកងទ័ពជើងទឹកកម្ពុជា ដែលការអនុវត្តសមយុទ្ធនេះនឹងបន្តរហូតដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។

ដោយឡែកលោកអនុសេនីយ៍ឯក Xu Jinfeng មេបញ្ជាការកងនាវាចរណ៍ Jinggangshan បាននិយាយនៅក្នុងរបាយការណ៍មួយរបស់រដ្ឋថា “នៅក្នុងសមយុទ្ធនាវាចរណ៍ និងទំនាក់ទំនងរយៈពេលពីរម៉ោងជាមួយកងទ័ពជើងទឹកកម្ពុជា ការរៀបចំ និងបញ្ជារបស់យើងមានភាពច្បាស់លាស់ ការសម្របសម្រួលមានភាពជិតស្និទ្ធ ហើយការទំនាក់ទំនងមានភាពរលូនល្អ”។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន សមយុទ្ធនាគមាសនឹងរួមបញ្ចូលបុគ្គលិកជាង ៣ពាន់នាក់ និងរថយន្ត ៣០០គ្រឿង ដែលមកពីភាគីប្រទេសទាំងពីរ។

សូមបញ្ជាក់ថា កងទ័ពកម្ពុជា និងចិន នឹងធ្វើសមយុទ្ធរួមគ្នា ដោយមានលក្ខណៈទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ក្នុងគោលបំណងការពារនូវសន្តិសុខចំពោះព្រឹត្តិការណ៍ធំៗ និងរបៀបជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយនានាដែលកើតចេញពីយថាហេតុណា៕

ប្រែសម្រួល៖ គង់ សំអាន

ប្រភព៖ Mgronline

ចុចអាន៖ ចិន បញ្ជូនកងទ័ពជាង ២០០ នាក់ ចូលរួមសមយុទ្ធ “នាគមាស ២០២៣” នៅ កម្ពុជា (មានវីដេអូ)

ចុចអាន៖ រថក្រោះខ្លារខិនរបស់ន័រវែស ទៅដល់ដៃ អ៊ុយក្រែន ហើយ

ចុចអាន៖ ថៃ​ នឹង​សាងសង់​អាកាសយានដ្ឋាន​ថ្មី​ចំនួន ៧ កន្លែង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម