Connect with us

សន្តិសុខសង្គម

រថយន្ត​​មួយ​គ្រឿង ​បើក​បុក​រថភ្លើង​អ្នក​ដឹក​ដំណើរ​ពេញ​ទំហឹង​

បានផុស

នៅ

ព្រះសីហនុ ៖ រថយន្ត​ដឹក​ដីម៉ា ហិយិនដាយ មួយគ្រឿង​បើក​បុក​ជាមួយរថភ្លើង​អ្នកដឹកដំណើរ​ពេញទំហឹង​ លាន់ដូច​រន្ទះ​បណ្ដាលឲ្យ​ អ្នក​បើក​រថយន្ត​ និង​អ្នក​បើក​រថភ្លើង​អ្នក​ដឹក​ដំណើរ​រងរបួសធ្ងន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះ​កើតឡើង​ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៤០នាទីរសៀល នៅចំណុច​ ផ្លូវ​លំ​ឡើងថ្ម​ដំរី​ ប្រសព្វជាមួយផ្លូវរថយន្ត​ ស្ថិតនៅភូមិ​ព្រែក​ប្រស់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា រថយន្ត​ដឹក​ដីម៉ាក ហី​យិន​ដាយ​នេះ​ បើកបរដោយ​ឈ្មោះ វើ ជីវ័ន ភេទប្រុស​ អាយុ​៣៣ឆ្នាំ រង​របួសធ្ងន់ បញ្ជូន​ទៅ​ពេទ្យ ស៊ុន​យ៉ា​ឃៀ​ល បូកគោ​ខេត្តកំពត​។ ចំណែក​អ្នករួមដំណើរ​ឈ្មោះ​កែវ ពិសិដ្ឋ ភេទ​ប្រុស អាយុ​៤០ ឆ្នាំ របួសស្រាល។

ប្រភព​បន្ត​ថា រថភ្លើង​ដឹក​អ្នកដំណើរ​មាន​អ្នក​ជិះ​ចំនួន​២២នាក់ ស្រី​១១នាក់ សំណាង​មិន​បណ្ដាលឲ្យមាន​អ្នក​រងរបួស ចំណែក​អ្នក​បើក​រថភ្លើង​​ឈ្មោះ​ អ៊ុំ សម្បត្តិ ភេទ​ប្រុស អាយុ​៥៥ ឆ្នាំ មាន​ទីលំនៅ ផ្សារ​ដេប៉ូ​១ សង្កាត់​ផ្សារ​ដេប៉ូ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​​របួស​បាក់​ភ្លៅ​ខាងឆ្វេង ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ។ ចំណែក​អ្នកបើកបរ​ម្នាក់​ទៀត ឈ្មោះ រុំ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ របួសស្រាល។ ក្រោយ​កើតហេតុ​រថភ្លើង​ខូចខាត​ក្បាល​ខាងមុខ​យ៉ាងដំណំ​​ទើប​មិន​អាច​បន្ត​ដំណើរ​ទៅមុខ​បាន​ទៀត​ទេ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់

សន្តិសុខសង្គម៤ ម៉ោង មុន

ប៉ូលិសក្រុងដូនកែវ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីហិង្សា

ព័ត៌មានជាតិ៤ ម៉ោង មុន

អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ បានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការដើម្បីបម្រើវិស័យមនុស្សធម៌

Sokha Hotels

ព័ត៌មានពេញនិយម