ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី លើកឡើងពីការឃាត់ខ្លួន អតីតសកម្មជនគណបក្សប្រឆាំង ២នាក់ ក្រោយបង្ហោះសារបែបញុះញង់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសឲ្យដឹងថា មានយុវជន ២នាក់ ដែលអតីតសកម្មជនគណបក្សប្រឆាំង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយបង្ហោះសារបែបញុះញង់នៅលើហ្វេសប៊ុក។ ការឲ្យដឹងខាងលើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃវិទ្យាស្ថានវ៉ាន់ដាជាង ៤ពាន់នាក់ នាព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣នេះ។
សូមជម្រាបថា កាលពីល្ងាចថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣នេះ លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដែលជាអតីតសកម្មជនគណបក្សប្រឆាំង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបុគ្គលទាំងពីរនាក់នេះ បង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកបែបញុះញង់ ពាក់ព័ន្ធនឹងរូបភាពព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣ នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃអង្គារនេះ។
បុគ្គលឈ្មោះ យឹម ស៊ីណន បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា «បើតាមសំលេងពលរដ្ឋតាមហាង កាហ្វេ៖ ថ្ងៃនេះយើងអាច ឃើញច្បាស់ថានរណាជាស្តេច ផែនដីពិតប្រាកដ»។ រីឯបុគ្គលឈ្មោះ ហ៊ុន កុសល ក៏បានបង្ហោះលើហ្វេសប៊ុករបស់ខ្លួនដែរថា «ឃើញពួកគេធ្វើបាបព្រះទ័យ នឹងបន្ទាបព្រះចេស្តាព្រះមហាក្សត្រខ្មែរគ្រប់ច្រកបែបនេះ។ ទូលបង្គំជាអ្នកនយោបាយជំនាន់ក្រោយ ប្តេជ្ញានឹងប្រើសមត្ថភាព ដែលមានទាំងប៉ុន្មានចូលរួមពូនផ្តុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្ដាក្សត្រ និងព្រះរាជបល្ល័ង្កដែលប្រជារាស្ត្រខ្មែរមិនអាចខ្វះបាន»។
នៅក្នុងពិធីចែកសញ្ញាបត្រ នាព្រឹកថ្ងៃពុធនេះ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ក្នុងពេលដែលយើងធ្វើរៀបចំល្អឥតខ្ចោះនេះ បែរជាម្សិលមិញមានរឿងកើតឡើង ឥឡូវហ្នឹងខ្ញុំក៏សូមយកឱកាសនេះបញ្ជាក់ ថា យើងពិតជាបានចាប់ខ្លួន និយាយរួមនាំខ្លួនយុវជន ២នាក់ មកសួរ មួយនោះ បានលើកឡើងអំពីថា ជាការប្រមាថព្រះចេស្ដា ដោយរករូបរបស់ព្រះករុណា និងរូបឯកឧត្ដម ជា សុផារ៉ា ដាក់ទៅរូបថតទៅម្ខាងដាក់ អញ្ចឹងសុំឲ្យឆ្លើយប្រមាថនៅកន្លែងណា ឯមួយទៀតគេបាននិយាយថា ថ្ងៃនេះនៅតាមតុកាហ្វេហ្នឹង គឺអ្នកណាជាស្ដេចពិតប្រាកដៗ»។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា ករណីនេះ មិនមានការអធ្យាស្រ័យនោះឡើយ ដោយបុគ្គលម្នាក់ក្នុងចំណោម ២នាក់នេះ ត្រូវបានសម្ដេចអធ្យាស្រ័យម្ដងរួចមកហើយ។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងទៀតថា «យឹម ស៊ីណន នេះ គឺថា គេសុំលុបចោល ចឹងទេខ្ញុំចូលទៅខំមិន អាហ្នឹងកន្លែងហ្នឹង មិនបាច់លុបទេក្មួយ ខ្ញុំក៏បញ្ជូនសារចូលទៅខំមិនតបតគ្នានៅហ្នឹង»។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការថ្លែងរបស់សម្ដេច នាពេលនេះ មិនមែនជាសារបញ្ជូនទៅតុលាការចោទប្រកាន់ ឬមិនចោទប្រកាន់បុគ្គលទាំង ២នាក់នោះឡើយ ដោយសម្ដេច គ្រាន់តែចង់បកស្រាយតែប៉ុណ្ណោះ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ