ជីវិតកម្សាន្ដ
មូលហេតុតារាកំប្លែងជើងចាស់ល្បីឈ្មោះ ជុំ រស្មី ហៅ ស្រីទូច ឃ្លាតឆ្ងាយពីរង្វង់សិល្បៈ
តារាកំប្លែងជើងចាស់លោកស្រី ជុំ រស្មី ហៅ ស្រីទូច បន្ទាប់ពីចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលច្រើនឆ្នាំ និងសាងបានប្រជាប្រិយភាព ហើយការគាំទ្រយ៉ាងច្រើនក្រាស់ក្រែលមកនោះ ឃើញថា អំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ តារាកំប្លែងជើងចាស់រូបនេះបានឃ្លាតឆ្ងាយពីសិល្បៈស្ទើរទាំងស្រុងតែម្ដង។
ចំពោះការបាត់វត្តមានរបស់តារាកំប្លែងលោកស្រី ទូច ពីវិថីសិល្បៈនេះ ក៏បានធ្វើឲ្យមហាជនដែលជាអ្នកគាំទ្រមួយចំនួនតែងលើកជាចម្ងល់ថា តើប្រហែលជាគាត់បានលាឈប់ពីសិល្បៈ ឬមួយយ៉ាងណា?។ ក្នុងនោះក៏មានការសួរនាំចង់ដឹងពីបញ្ហាសុខទុក្ខរបស់លោកស្រី ទូច និងស្វាមី ដែលជាតារាកំប្លែងជើងចាស់ គឺ នាយ ត្រដក់ ផងដែរ។
ឆ្លើយតបជុំវិញរឿងរ៉ាវខាងលើនេះ តារាកំប្លែង លោកស្រី ទូច បានថ្លែងប្រាប់ឲ្យដឹងតាមទូរស័ព្ទថា អំឡុងមួយរយៈចុងក្រោយនេះ លោកស្រីពិតជាបានឃ្លាតឆ្ងាយពីសិល្បៈមែន។ ចំណែកឯមូលហេតុដែលគាត់បាត់មុខពីសិល្បៈនោះ ដោយសារជួបបញ្ហាមួយចំនួន ពោលគឺកន្លងមកត្រូវមានបន្ទុកនៅមើលថែជំងឺអ្នកម្ដាយដែលជាវីរសិល្បការិនីជើងចាស់ល្បីឈ្មោះ លោកស្រី កែវ មន្ថា និងម្យ៉ាងទៀត កន្លងទៅ លោកស្រី (ទូច) គាត់ក៏មានជំងឺផ្ទាល់ខ្លួន ថែមទាំងបញ្ហាចាក់ស្រេះមួយចំនួនទៀតដែលត្រូវប្រឈមដោះស្រាយនៅប្រព័ន្ធតុលាការ។
តារាកំប្លែងលោកស្រី ទូច បានបន្តថា បន្ទាប់ពីចំណាយពេលនៅមើលថែជំងឺអ្នកម្ដាយជាទីស្រលាញ់មួយរយៈធំ លោកស្រី បានឃ្លាតឆ្ងាយសិល្បៈទាំងស្រុង ប៉ុន្តែក្រោយពេលអ្នកម្ដាយលោកស្រីបានចែកឋាន កាលពីអំឡុងឆ្នាំ ២០២១ កន្លងទៅ រហូតមកដល់ពេលនេះ លោកស្រី រួមនឹងបងប្អូនទាំងអស់ កំពុងមានបញ្ហាធំមួយទៀតជាមួយប្តីក្រោយរបស់លោកស្រី កែវ មន្ថា ដែលជាម្ដាយតារាកំប្លែងលោកស្រី ទូច។
លោកស្រីនិយាយទៀតថា បញ្ហាដែលប្រឈម និងត្រូវដោះស្រាយនៅតុលាការនាពេលនេះ គឺជារឿងទំនាស់មរតកដែលលោកស្រី កែវ មន្ថា បានសរសេរបណ្ដាំទុកឲ្យកូនៗ ចៅៗ ព្រមនឹងប្តីក្រោយរបស់លោកស្រី កែ វ មន្ថា។ ជាមួយគ្នានេះ លោកស្រី ទូច បានសង្កត់ធ្ងន់ថា បណ្តាំមរតកដែលត្រូវបានបន្សល់ទុកដោយអ្នកម្តាយ កែវ មន្ថា នោះ មកដល់ពេលឥឡូវ គឺលោកស្រី រួមនឹងបងប្អូន កូនចៅ នៅមិនទាន់ទទួលបានយុត្តិធម៌ទេ ខណៈប្តីក្រោយលោកស្រី កែវ មន្ថា ពុំបានបែងចែកទ្រព្យសម្បត្តិឲ្យបានស្មើទៅតាមអ្វីដែលសរសេរទុកក្នុងបណ្តាំមរតកទេ។
តារាកំប្លែងរូបនេះ បន្ថែមថា សម្រាប់ពេលនេះអ្វីដែលចង់បាននោះ លោកស្រី រួមនឹងបងប្អូន សូមទាមទារឲ្យមានការផ្តល់ភាពយុត្តិធម៌ចំពោះពួកគាត់ដូចដែលមានសរសេរនៅក្នុងលិខិតបណ្តាំមរតករបស់លោកស្រី កែវ មន្ថា ដែលជាម្ដាយ។ ពាក់ព័ន្ធរឿងរ៉ាវ នៃបណ្តាំមរតកខាងលើ យើងមិនទាន់អាចស្វែងរកការបកស្រាយពីភាគីម្ខាងទៀតដែលស្វាមីក្រោយរបស់លោកស្រី កែវ មន្ថា បានទេជុំវិញបញ្ហានេះ ដូច្នេះយើងសង្ឃឹមថា នឹងមានការបកស្រាយនៅពេលក្រោយ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព២៤ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ